បុគ្គលិកបំរើការក្នុងហាងម៉ាស្សា យីហោ អាយស៏ស្ប៉ា ប្រមាណ១៣០នាក់ បានផ្ទុះកំហឹងនាំគ្នា ឡោម ពទ្ធ័ហាង បំរ៉ុងឃាត់ខ្លួនថៅកែ ប្រគល់ឲ្យប៉ូលិស ធ្វើឲ្យផ្អើលក្រុងទាំងយប់ បន្ទាប់ពីថៅកែហាង ជាជនជាតិកូរ៉េ ដោះស្បែកជើងគប់ក្បាលពួកគេ។ តែស្ថានការបានស្ងប់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ ពេលប៉ូលិសទៅឃាត់ខ្លួន ថៅកែនោះបានមុន ហើយប្រាប់ពួកគេឲ្យទៅដាក់ពាក្យប្តឹង នៅព្រឹកថ្ងៃបន្ទាប់។
ហេតុការណ៏ដែលនាំឲ្យមានការផ្ទុះកំហឹងនេះ បានកើតឡើងនៅម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ខែ ឧសភាឆ្នាំ២០១៣ នៅក្នុងហាងម៉ាស្សាយីហោ អាយស៏ស្ប៉ា តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចខាងកើតភូមិវប្បធម៏ កម្ពុជាប្រហែល៣០០ម៉ែត្រ។
ថៅកែហាងម៉ាស្សាខាងលើ មានឈ្មោះស៊ុន អិនស៊ូ(son insoo) ភេទប្រុសអាយុ៤៥ឆ្នាំ ជាជនជាតិកូរ៉េ ជនរូប នេះបានដោះស្បែកជើង ដែលខ្លួនកំពុងពាក់ទៅគប់ក្បាលក្រុមបុគ្គលិករបស់ខ្លួន ជាជនជាតិខ្មែរ ដែលពួកគាត់ កំពុងត្រៀមខ្លួនចាំ ម៉ាស្សាឲ្យភ្ញៀវ។ ចំណែកជនរងគ្រោះដែលរងការវាយប្រហារពីថៅកែ ៤នាក់ក្នុងចំណោម ជាង១០០នាក់ ទី១ឈ្មោះហ៊ីន ឆាយឡាយ ប្រុសអាយុ១៩ឆ្នាំ ទី២ឈ្មោះហឿន ហ៊ីម ប្រុស ទី៣ឈ្មោះយ៉ាន់ ភារុនប្រុស និងទី៤ឈ្មោះឡាយ គុន្ធី ស្រី។
នៅមុខស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ឧសភា ដែលមានវត្តមានថៅកែហាង និងស្ថាន ទូតកូរ៉េផងក្រុមបុគ្គលិកបានរៀបរាប់ថា ពួកគាត់មកដាក់ពាក្យបណ្តឹងទាមទារពីរចំណុច ទី១ឲ្យថៅកែ ជាជនជាតិ កូរ៉េ សុំទោសចំពោះមុខបុគ្គលិកទាំងអស់ និងទី២ទាមទារឲ្យថៅកែ សងជម្ងឺចិត្ត៤០០០ដុល្លារទៅជនរងគ្រោះ ៤នាក់។ ក្នុងករណីថៅកែ មិនទទួលយកទេ ពួកគាត់នឹងប្តឹងបន្តទៅតុលាការទៀត។ ពួកគាត់បន្តថា ដើមចម ដែលធ្វើឲ្យមានរឿងកើតឡើង ថៅកែបានហៅពួកគាត់១៥នាក់ឲ្យត្រៀមខ្លួនចាំម៉ាស្សាឲ្យភ្ញៀវ ក្នុងខណៈដែល ភ្ញៀវពុំទាន់មកដល់ ពួកគាត់ខ្លះទម្រេតខ្លួនលើកៅអី ខ្លះនៅអង្គុយជាធម្មតា ប៉ុន្តែថៅកែដ៏គ្មានមនុស្សធម៏ បែជា ដើរមកដោះស្បែកជើង គប់ក្បាលពួកគាត់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។
ក្រុមបុគ្គលិកបន្តថា ក្រោយឃើញថៅកែធ្វើទង្វើបែបគ្មានមនុស្សធម៏យ៉ាងនេះ ពួកគាត់ក៏ផ្ទុះកំហឹងហើយ ឡោមពទ្ធ័បំរ៉ុងឃាត់ខ្លួនថៅកែនោះប្រគល់ឲ្យប៉ូលីស តែសំណាងល្អប៉ូលីសមកឃាត់បានមុន។ តាមការពិត ថៅកែរូបនេះ ធ្លាប់បញ្ចេញសកម្មភាពបែបនេះច្រើនដងហើយ តែពួកគាត់ខំនាំគ្នាស៊ូទ្រាំ ព្រោះដើម្បីការងារ។តែ ពេលនេះប្រសិនបើ ពុំមានដំណោះស្រាយឲ្យបានត្រឹមត្រូវទេ ពួកគាត់មិនបញ្ចប់ឡើយ។
នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៏ត្រី យិន សូ បានឲ្យដឹងថា ក្នុង ពេលកើតហេតុកម្លាំងរបស់លោក និងប៉ូលីសអន្តោនប្រវេសន៏បានចុះទៅដល់ ដោយបាននាំថៅកែហាងទៅ ស្នងការភ្លាមៗ និងបានសម្រួលស្ថានការ ឲ្យស្ងប់ទៅវិញផងដែរ។ លោកបន្តថា ក្រោយពេលសួរនាំនាព្រឹកថ្ងៃទី ២៥ ឧសភាបុរសជនជាតិកូរ៉េ បានសារភាពថារូបគេពិតជាបានធ្វើដូច្នេះមែន ដោយសាតែគេខឹងខ្លាំងពេក។
លោកវរសេនីយ៏ត្រី ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃដដែល ក្រុមបុគ្គលិកបានប្តឹងថៅកែរូបនោះ ពីបទហឹង្សា ដោយ ចេតនា និងទាមទារពីរចំណុច ទី១ឲ្យថៅកែសុំទោសចំពោះបុគ្គលិកទាំងអស់ ទី២ទាមទារជម្ងឺចិត្ត៤០០០ ដុល្លារសម្រាប់ជនរងគ្រោះ៤នាក់។
លោកនាយរងបញ្ជាក់ចុងក្រោយនៅរសៀលថ្ងៃដដែលថា រឿងដែលកើតឡើងបានបញ្ចប់ហើយ ពួកគេ បានវិលទៅធ្វើការរៀងខ្លួនវិញ ដោយថៅកែហាងព្រមសុំទោសបុគ្គលិកទាំងអស់ ហើយជនរងគ្រោះ៤នាក់ ព្រមទទួលប្រាក់សំណង១៥០០ដុល្លារ។
បើយោងតាមការសង្កេតរបស់បុគ្គលិកនៅតាមក្រុមហ៊ុនទេសចរណ៍មួយចំនួន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបបានលួចបង្ហើបខ្លះៗថា ជនជាតិកូរ៉េមួយក្រុមតូចដែលមកបើកក្រុមហ៊ុនរកស៊ីនៅខេត្តសៀមរាប ហាក់មានចរិតក្អេងក្អាង ដូចបើកឡានលឿនបង្ករគ្រោះថ្នាក់ចរាចរណ៍ដល់ពលរដ្ឋក្នុងខេត្តជាញឹកញាប់ ចូលផឹកស៊ីបបួលស្រីខារ៉ាអូខេទៅដេកជាមួយមិនបានក៏វាយទាត់ធាក់នាង និងបញ្ហាជាច្រើនទៀត។ អង្គរតូច+រ៉េត






ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈក្រុម ឈ្មួញដឹកចេញ ពីភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ បម្រុងឆ្ពោះទៅ ទីផ្សារងងឹតឯព្រំប្រទល់ ប្រទ...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលា...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
បនល្បែងស៊ីសងបានក្លាយជាសត្រូវរបស់ប្រជាពលរដ្ឋនិងបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពហើយក៏ត្រូវមានវិធានករលុបបំបាត់ជាបន្ទាន់ផងដែរប្រយោជន៍ ដើម្បីការពារសន្ដិសុខ សណ្ដាប...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
| ថ្ងៃនេះ | 288 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 10959 | នាក់ |
| ខែនេះ | 33468 | នាក់ |
| ឆ្នាំនេះ | 527932 | នាក់ |
| សរុប | 57879328 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:37 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

