កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ

ដោយៈ ខេត្តកណ្តាល ថ្ងៃទី 25 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:08 នាទី ចំនួនអានៈ 1834

លោក សឿង យុន កូនប្រសារមេឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្ត​កណ្តាល​ ចាប់​រំ​លោភ​កូន​ក្រ​មុំ​អ្នក​ភូមិ​ចុង​បង្គោល ទាំង​ថ្ងៃខណៈម្តាយ​ជន​រងគ្រោះ​មិន​នៅផ្ទះ​ ក្រោយ​ពី​កើត​ហេតុ​ ជន​រង​គ្រោះ​បាន​ដើរ​ទៅ​ប្តឹង​អាជ្ញាធ​ បែ​ជា​មន្រ្តី​ទាំង​នោះ​សម្រប​សម្រួល​អោយ​លុយ​ជន​រង​គ្រោះ​១០០​ដុល្លា​រ​បញ្ចប់​រឿងទៅវិញ ។

ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ក្រោយ​ពី​នាង​ងូត​ទឹក​សម្អាត​រាង​កាយ​រួច​កំ​ពុង​ដើរ​សំ​ដៅ​ទៅ​ចូល​ផ្ទះ​វិញ​ ក៍​លោក សឿង យុន ជា​កូន​ប្រ​សារ​មេ​ឃុំ​បែក​ចាន​ នៅ​ផ្ទះ​ជាប់​គ្នា​បាន​ស្ទុះ​មក​ខ្ទប់​មុខ​នាងមិន​អោយ​ស្រែក​​​ ហើយ​គំ​រាម​សម្លាប់​ និង​ធ្វើ​សកម្ម​ភាព​ចាប់​រំ​លោភ​រហូត​បាន​សម្រេច​ ហើយ​ក៍​រត់​គេច​ខ្លួនបាទ​ជើង​សព្រាត​។ ក្រោយ​ពី​កើត​ហេតុ​នាង​បាន​ទៅ​ប្តឹង​សមាជិក​ក្រុម​ប្រឹក្សារ​ឃុំ​បែក​ចាន​ម្នាក់​ឈ្មោះ ឆន អោយ​ជួយ​តែ​បែ​ជា​មន្រ្តី​នោះ​សម្រប​សម្រួល​ដោយ​អោយ​ជន​សង្ស័យ​បង់​លុយ​១០០ដុល្លារ​ដើម្បី​បញ្ចប់​រឿង​ទៅ​វិញ។​

អណាព្យា​បាល​ជន​រង​គ្រោះ​បាន​ឲ្យដឹង​ផង​ដែរ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ ពួក​គាត់​រវល់​ទៅ​ចូល​រួម​ពិ​ធី​អាពាហ៍​ពិពាហ៍​បង​ប្អូន​នៅ​ឯ​ខេត្ត​កំ​ពង់​ស្ពឺ ពេល​ត្រ​ឡប់​មក​វិញ​ទើប​ដឹង​រឿង​ថា​កូន​ស្រី​ត្រូ​វ​អា​សត្វ​តេរច្ឆាន​រំលោភ​រួច​បាត់​ទៅ​ហើយ​ ៗ​ក៍​បាន​ខល​ទូរ​សព្ទ​ទៅ​នគរ​បាល​ប៉ុស្តិ៍​បែក​ចាន​ដើម្បីសួ​រនាំ​​ពីនិ​តិ​វិធីច្បាប់​​ តែ​បែ​ជា​នគរ​បាល​ទាំង​នោះ​ប្រាប់​ឲ្យ​ទៅ​ប្តឹង​នគរ​បាល​ស្រុក​អង្គ​ស្នួល​ទៅ​​វិញ។​

អធិការ​ស្រុក​អង្គ​ស្នួល​ លោក មាន សំណាង បាន​អោយ​ដឹង​ថា ​ក្រោយ​ពេល​កើត​ហេតុ​ដំ​បូង​ជន​រង​គ្រោះ​មិន​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​លោក​ទេ​ គឺប្តឹង​ទៅ​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ ​ហើយ​ត្រូវ​មន្រ្តី​នោះ​សម្រប​សម្រួល​យក​លុយ​ពី​ជន​សង្ស័យ​១០០​ដុល្លារ​តែ​អោយ​ទៅ​នា​រី​រង​គ្រោះ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ ​តែ​ក្រោយ​មក​ទើប​អាណាព្យាបាល​មក​ដាក់​ពាក្យ​បណ្តឹង​ ដល់​សមត្ថ​កិច្ច​នគរ​បាល​ ​ហើយ​​បច្ចុប្បន្ន​សមត្ថ​កិច្ច​កំ​ពុង​ចាត់​វិធាន​ការ​ទៅតាមនិតិវិធី​ ។

ជុំវិញ​បញ្ហា​នេះ​ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​មន្រ្តីន​គរបាល​ប៉ុស្តិ៍​មិន​ទទួល​ពាក្យ​បណ្តឹង​គ្រួសារ​ជន​រងគ្រោះ​ព្រោះតែ​ជន​សង្ស័យ​ជាកូន​មេឃុំ​ ហើយ​កន្លែង​ធ្វើ​ការ​ងារ​ពួក​គេ​នៅ​ជាមួយ​គ្នាច្ចឹង​វាពិក​បាក់​ទើប​ពួក​គេ​បង្គាប់​អោយ​គ្រួសារ​ជន​រង​គ្រោះ​ទៅ​ប្តឹង​នៅ​នគរបាល​ស្រុកវិញ។

ក្រុមអ្នក​ភូមិបាន​បន្តថា​កាលពី​ពេល​កន្លង​ទៅ​​គេសង្គេត​ឃើញ​ជន​សង្ស័យ​លោក ​(សឿន យុន) កូន​ប្រសារ​លោក​មេឃុំ​រូប​នោះតែង​តែ​ញិស​ញោះ​ជន​រងគ្រោះ ​តែ​គេ​នឹក​ស្មាន​ថា​ជា​ការ​រាប់អាន​ក្នុង​នាម​ជា​អ្នក​ភូមិ​ ផង​របង​ជា​មួយ​តែ​មិន​ដឹង​អី​ទៅ​ប្រ​ព្រឹត្ត​រឿង​បែប​នេះ​ទៅ​វិញ។​

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សំនូម​ពរ​ទៅ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក មេត្ត​ជួយ​រក​យុត្តិ​ធម៌អោយ​កូន​ស្រី​គាត់​ផង​៕​ ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2147ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1628ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2282ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1740ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1832ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1649ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1803ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1808ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1887ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6424ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1233នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1233នាក់
ខែនេះ    16776នាក់
ឆ្នាំនេះ   299428នាក់
សរុប   57650824នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 09:56