គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងរថយន្តធួរីសដឹកអ្នកដំណើរ មួយបានកើតឡើងបណ្តាលអោយមនុស្សស្រីប្រុស៥នាក់ស្លាប់បាត់បង់ជីវិនៅនិងកន្លែងកើតហេតុ ស្ថិតក្នុងភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣នេះ។
បើយោងតាមសំដីលោក សុខ-ប៊ុនរ៉ុង ប៉ូលីសចរាចរណ៍ធ្វើកំណត់ហេតុឈរជើងនៅស្រុកប្រាសាទបាគងបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីរថយន្តដឹកដីពាក់ស្លាកលេខ សៀមរាប 3A-0796 បើកពីទិសខាងលិចទៅកើត រួចបុកគោមួយក្បាលអូសទៅបុករថយន្តធួរីសរងគ្រោះ។
លោកប៊ុនរ៉ុងបន្តថា រថយន្តធួរីសពណ៍ស ពាក់ស្លាកលេខសៀមរាប 2A-1697 បើកពីកើតទៅលិច ត្រូវបានរថយន្តដឹកដីបើកបុកចំពីចំហែងខាងឆ្វេងបណ្តាលអោយស្លាប់តៃកុងរថយន្តធួរីសម្នាក់ ក្មេងប្រុស២នាក់ និងស្រ្តី២នាក់ ព្រមទាំងរបួសធ្ងន់ស្រាល៨ផ្សេងទៀត ដែលត្រូវបានរថយន្តសង្គ្រោះបានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ហើយនៅម៉ោងជាង១១នេះពុំទាន់ដឹងថា អ្នករបួសទាំងនោះយ៉ាងណានៅឡើយទេ ព្រោះលោកប៉ូលីសប្រាប់ថា កំពុងជាប់រវល់។
លោកប៊ុនរ៉ុងបានបន្ថែមថា ចំណែកឯតៃកុងរថយន្តដឹកដីបានរតដាក់មេផាយបាត់ស្រមោលទៅហើយ ប៉ុន្តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្តឬថៅកែឡានដឹកដីនោះថា មានឈ្មោះ ប្រាក់-តិ រស់នៅភូមិស្វាយធំឃុំកណ្តែកខាងលើ។
មជ្ឈដ្ឋានប្រជឆពលរដ្ឋធ្លាប់រិះគន់ជារឿយៗ អំពីក្រុមឡានដឹកដីខាងលើនេះ ព្រោះពួកគេតែងតែបើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ជួនកាលតៃកុងបើកបរផឹកស្រាស្រវឹងធ្លាក់ភ្នែកក៏មាន ហើយដឹកដីជ្រុះហុយពាសពេញថ្នល់កៅស៊ូទៀតផង ប៉ុន្តែគេក៏មិនសូវដែលសង្កេតឃើញសមត្ថកិច្ចចុះត្រួតពិនិត្យហាមប្រាមទាល់តែសោះ។
យើងពុំអាចសុំការបំភ្លឺពីលោក ប្រាក់-តិ ថៅកែរថយន្តដឹកដីខាងលើបានទេ ព្រោះពុំមានអ្នកស្គាល់លេខទូរស័ព្ទសំរាប់ទំនាក់ទំនង៕ ដោយ៖ ផ្លុង-រ៉េត






យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
ឈើក្រញូងខុសច្បាប់ជិត២តោន ត្រូវបានលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងតំណាងអយ្យការ បញ្ជាអោយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបរឹបអូសទៅតាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី...Read more
មានសេចក្តីរាយការពីរឿងអាស្រូវរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិនបានធ្វើឲ្យមន្ត្រីគយទូទាំងប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេត...Read more
ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំ...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
ប្រជាពលរដ្ឋខេត្តសៀមរាបបានសាទរចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទរ...Read more
កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
| ថ្ងៃនេះ | 354 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11025 | នាក់ |
| ខែនេះ | 33534 | នាក់ |
| ឆ្នាំនេះ | 527998 | នាក់ |
| សរុប | 57879394 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:24 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

