សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 08:34 នាទី ចំនួនអានៈ 1771

តើលោកអ្នកធ្លាប់ទស្សនា​ល្ខោន​សៀក​ក្នុង​សាល​សម្តែង​ដ៏​ស្រស់​ស្អាត​ហើយ​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេសកម្ពុជាពីមុនមកទេ? វា​ជា​ប្រ​ភេទ​សាល​សម្តែង​ដែល​បំ​ពាក់​ដោយ​ឧប​ករណ៏​ទំ​នើប​ ដែល​បាន​នាំ​មក​ពី​ប្រ​ទេស​បា​រាំង​ មាន​ទំហំ​ធំ​ ដែល​អាច​​ស្វាគមន៍​​ទស្ស​និក​ជន​រហូ​ត​ដល់​ ៤០០ នាក់។ ​

សៀក​កម្ពុជា​ហ្វារ​ នឹង​ពាំ​នាំ​នូវ​ទស្ស​នីយ​ភាព​ប្លែកៗ​ដែល​ជា​វណ្ណ​កម្ម​ផុស​ចេញ​ពី​គំ​និត​អ្នក​និ​ពន្ធ​ខ្មែរ​វ័យ​ក្មេង​ ដែល​បាន​ចង​ក្រង​​ជា​សាច់​​រឿង​​ល្ខោន​សៀក​ហើយ​នឹង​ត្រូវ​សម្តែង​ដោយ​ក្រុម​សិល្ប​ករ សិល្ប​ការនីដ៍ប៉ិន​ប្រ​សព្វ​ក្រោម​សាល​សម្តែង​ដ៏​ស្រស់​​ស្អាត​ ជា​​លើក​​ដំ​បូង​​ក្នុង​​ខែ​​ មិថុនា​​នេះ ​ដែល​នេះ​ជា​បទ​ពិ​សោធន៍​​ដ៏​​ល្អ​​បំ​ផុត​​នៃ​​ការ​​សំ​ដែង​​របស់​​ពួក​គេ។

​សាល​សម្តែង​នេះ​​បាន​​មក​​ដល់​​​សៀម​រាប​​នៅ​​ថ្ងៃ​​សៅរ៍​​ទី ​១១ ខែ​​ឧសភា​​ហើយ​បាន​​ដំ​ឡើង​​នៅ​​ក្នុង​​ទី​តាំង​​​​សៀក​​​​កម្ពុជា​​​​​​​​​ហ្វារ​ ​ជាមួយ​​ ​​និង​​​ ឆាក​ដែល​មាន ៤០០ កៅអី​ ជា​មួយ​និង​អង្កត់​ផ្ចិត​ចំ​នួន​ ២២ ម៉ែត​ និង​ កំពស់ ​​១២ ម៉ែត។

វាជាលើកដំបូងសំរាប់ខេត្តសៀមរាបដែលមានសាលសម្តែងសម័យបែប​នេះ​សំ​រាប់​សម្តែង​សិល្បះ​ល្ខោន​សៀក​ដែល​វា​ជា​ផ្នែក​មួយ​ដ៏​​សំ​ខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ភ្ញៀវ​អន្តរ​ជាតិ​មក​ទស្សនា​ខេត្ត​សៀម​រាប​បន្ថែម​ទៀត។

ល្ខោនសៀកកម្ពុជាហ្វារ នឹងសម្តែងជូននូវទស្សនីយភាពដែលជាការច្នៃប្រឧិតរបស់ខ្មែរមាន​ភាព​ស្ទាត់​ជំនាញនិងបញ្ជាក់អំពីអត្តសញ្ញាណ​ជាតិខ្មែរដែលមានតែមួយគត់រួម​ចំនែក​ផ្តល់​បទ​ពិសោធ​សំបូរ​បែប​​ និងអារម្មណ៍​ស្រលាញ់មនុស្សជាតិ។

វណ្ណកម្មដ៏ពិសេសចំនួនពីរដែលនឹងត្រូវចូលខ្លូនមកបំរើអារម្មណ៏ទស្សនិកជន គឺ រឿង​ចម្លែក និង រឿងផ្សងព្រេង។ រឿង​​ចម្លែក ជារឿងដំបូងដែលនឹងត្រូវសម្តែងចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២២ ចំណែក​​ រឿង ផ្សងព្រេង នឹងត្រូវសម្តែងចាប់ពីថ្ងៃទី​ ២៣ ដល់ថ្ងៃទី ៣០ ។

ការសំដែងសៀកសហសម័យដែលមានចំណងជើងថា ផ្សងព្រេង “The Adventure”​នឹង​រៀប​រាប់ពីខ្សែរជីវិត​របស់ក្មេង​​ប្រុស​ម្នាក់​ដែល​ខិតខំពុះពារ​នឹង​អំ​ពើហឹង្សា​ក្នុង​គ្រួ​សារ​ដោយ​សារ​តែ ជីវភាព​រស់​នៅក្រីក្រខ្លាំង​​របស់គ្រួសារ​ខ្លួន។

បើប្រៀបធៀបជាមួយអ្នកដទៃដែល​ទទួលបានភាព​កក់ក្តៅនិង​ក្តីស្រ​លាញ់ គាត់​បាន​មើល​ឃើញ​ពីសោកនា​ដ​កម្ម​នៅក្នុង​គ្រួសារ​របស់គា​ត់ ហើយ​ក៏​សំ​រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​និង​ស្វែង​រក​ការ​​ផ្សង​ព្រេង​នា​ទីក្រុង​ភ្នំ​ពេញ​ដើម្បី​កសាង​ជីវិត​ថ្មីមួយ។

ដើម្បីអោយដឹងថា ល្ខោនសៀកកម្ពុជាហ្វារ មានអ្វីប្លែក សូម​កុំភ្លេច​ទៅ​ទស្សនា​ការ​សម្តែង​ផ្ទាល់​ ដែល​មាន​​ទី​​តាំង​នៅ ផ្លូវកូ​មៃខាង​​ក្រោយ​​សារ:​មន្ទីរ​​ជាតិ​អង្គរ​និង​ទល់​មុខ​សណ្ឋា​គារ​អង្គរ​សិន​ជូរី ​ចាប់​​ពី​ម៉ោង​​៧:៣០​ល្ងាច​តទៅ​។

សំរាប់ព៍ត៏មាន​ផ្សេងៗសូមទំ​នាក់ទំនង​តាមទូរស៍ព្ទ​លេខ៖  ០១៥ ​៤៩៩ ៤៨០/៨១ /៨៣។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1773ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1572ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2264ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1671ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1623ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2433ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1951ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2210ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1797ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1573ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      110នាក់
ម្សិលមិញ    2359នាក់
សប្ដាហ៍នេះ    62623នាក់
ខែនេះ    13280នាក់
ឆ្នាំនេះ   410288នាក់
សរុប   57761684នាក់
ថ្ងៃទី 04 ខែ 07 ឆ្នាំ 2026 ម៉ោង 00:32