រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់

ដោយៈ បាយ័ន សៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 09:05 នាទី ចំនួនអានៈ 1572

សោកនាដកម្ម​ដ៏​រន្ធត់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ប្រាំ​នាក់ ដែល​រួមទាំង​តៃកុង​ទូ​រី​ស​ផង បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ឯ​ម្នាក់ទៀត​បាន​ស្លាប់ ពេលទៅដល់​មន្ទី​ពេទ្យ និង​ដប់​នាក់​ទៀត រងរបួស​ធ្ងន់ កំពុង​ជួយសង្គ្រោះ​បន្ទាន់ ពី​សំណាក់​ក្រុមគ្រូពេទ្យ ដោយសា​រថយន្ត​ដឹក​ដី បុក​ជាមួយ​រថយន្ត​ទូ​រី​ស ក្នុង​ដំណើរ​បញ្ច្រាសទិស​។​

ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ៨ និង ១៥ នាទី ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ត្រង់ចំណុច​ខាងលិច​ស្ពាន​ក្អែក ប្រមាណ​ជា ២០០​ម៉ែត្រ​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ដឹក​ដី រត់គេចខ្លួន​បាត់ ដោយ​បន្សល់ទុក​អ្នកស្លាប់ ខាង​រថយន្ត​ទួរីស ៥​នាក់ សត្វ​គោមួយ​ក្បាល និង​អ្នករងរបួស រដូករណែល ពាសពេញ​កន្លែងកើតហេតុ​។ 

​រថយន្ត​ដឹក​ដី​ធុន ២,៥​តោន ពណ៌​ខៀវ ស្លាក​លេខ​សៀមរាប 3A 0796 ក្នុង​ដំណើរ​ពី​លិចទៅ​កើត​។ ឯ​រថយន្ត​ទូ​រី​សព​ណ៌​ស ស្លាក​លេខ សៀមរាប 2A 1697 ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច​។​
​    ​
​ទោះបីយ៉ាងណា សមត្ថកិច្ច​នៅ​ពុំទាន់​ទទួលបាន​អត្តសញ្ញាណ​អ្នកស្លាប់ និង​អ្នករងរបួស​ច្បាស់លាស់​នៅឡើយ​ទេ​។ តែ​សមត្ថកិច្ច​ឲ្យ​ដឹង​មួយ​ជំ​ហ៊ាន​ថា ១០ នាក់ ដែល​កំពុង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ គឺ​សុទ្ធសឹង​ជា​អ្នករងរបួស​ធ្ងន់​ទាំងអស់ ក្នុងនោះ មាន​ទាំង​កុមារ​ផង​។​
​    ​
​ចំណែក​អ្នកស្លាប់ ដែលជា​តៃកុង​រថយន្ត​ទូ​រី​ស មានឈ្មោះ នុត ម៉ា​នី ប្រុស​អាយុ ៤៨​ឆ្នាំ ទីលំនៅ​ភូមិ​ទួល​ព្រិច ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គាត់​ជា​យោធា​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៦​។ ក្រៅពី​បំរើការ​ជា​យោធា គាត់​ជា​អ្នករត់​តាក់ស៊ី ពី​ត្រពាំង​ប្រាសាទ ទៅមក​សៀមរាប​។ ជនរងគ្រោះ មាន​ប្រពន្ធ​ឈ្មោះ ទៀង បាន​រងរបួស កំពុង​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ 

​ឯ​អ្នកស្លាប់​៥​នាក់​ទៀត​នៅ​មិនទាន់​ស្គាល់​ទេ ក្នុងនោះ មាន​ស្ត្រី​បីនាក់ ក្មេង​តូច​ពីរ​នាក់ ។ តែ​ប៉ូលិស​បញ្ជាក់ថា រថយន្ត​ទូ​រី​សព​ណ៌​ស ដែលមាន​អ្នកស្លាប់ និង​របួស​នោះ ជា​រថយន្ត​តាក់ស៊ី ដឹក​អ្នកដំណើរ​ពី​ត្រពាំង​ប្រាសាទ មកកាន់​ក្រុង​សៀមរាប​។ 
​    ​
​សាក្សី​នៅ​កន្លែងកើតហេតុ និយាយថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ឡាន​ដឹក​ដី បើកបរ​យ៉ាង​លឿន ពី​លិចទៅ​កើត លុះ​ពេលមកដល់​ចំណុចកើតហេតុ ក៏បាន​ឃើញ​សត្វ​គោមួយ​ក្បាល រត់​ឆ្លងថ្នល់​កាត់មុខ​ឡាន ហើយ​ត្រូវ​ឡាន​ដឹក​ដី​បុក​ពេញទំហឹង អូស​សត្វ​គោ​រ៉េ​ចង្កូត ទៅ​ផ្នែក​ខាងឆ្វេង​។ ស្របពេល​រថយន្ត​ទូ​រី​ស មកដល់​ក៏ត្រូវ​រថយន្ត​ដឹក​ដី បុក​ពេញទំហឹង​ចំ​បញ្ឆិត​ពីមុខ បណ្តាល​ឲ្យ​តៃកុង​ទូ​រី​ស ស្លាប់ គាប​ជាប់​នឹង​រថយន្ត ហើយ​អ្នករួមដំណើរ​ផ្សេងទៀត បាន​ស្លាប់ និង​របួស រដូករណែល ពេញ​កន្លែងកើតហេតុ ដោយ​អ្នកខ្លះ​ខ្ទាត​ចេញ​ក្រៅ​រថយន្ត​។ ក្នុងពេល​សមត្ថកិច្ច មិនទាន់​ទៅដល់ អ្នកបើករថយន្ត​ដឹក​ដី​រត់​គេចខ្លួនបាត់​។​
​    ​
​លោក​អនុសេនីយ៍ឯក បោះ ចន្ថា អធិការរង​ស្រុក​ប្រាសាទ បាគង​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ដឹក​ដី គឺ​ឈ្មោះ ប្រាក់ តិះ រស់នៅ​ស្វាយ​ធំ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។​     ឈ្មោះ ប្រាក់ តិះ ពេលនោះ មិន​បើកបរ​ដោយ​ខ្លួនឯង​ទេ គឺ​កម្មករ​ជា​អ្នកបើក​ដឹក​ដី​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​កម្មករ​ពេលនេះ វា​រត់​បាត់ទៅហើយ​។​

​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា រថយន្ត​បង្ក បាន​បើក​យ៉ាង​លឿន ដោយ​ពុំបាន​ដឹក​ដី​នោះទេ ធ្វើឱ្យ​ផ្អើល​គេឯង ហើយ​ទៅបុក​គោ​    ​និង​បន្ត​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​ទៀត​។ 
​គេ​និយាយថា បើករថយន្ត​នោះ បុក​គោ​ហើយ​កុំ​គេច ក៏​មិន​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​ខាងលើ​ឡើយ​។​
​    ​
​នៅក្នុង​ហេតុការណ៍​នោះ តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្តសៀមរាប លោក ហេង ផេង បាន​ចុះ​ទៅដល់​។ 

​លោក​បញ្ជាក់ថា បើទោះបីជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រត់​បាត់ ក៏ពិតមែន តែ​លោក​បាន​ស្គាល់​ម្ចាស់​រថយន្ត​ហើយ គឺ​ឈ្មោះ ប្រាក់ តិះ រស់នៅ​ក្បែរ​ផ្សារ​ស្វាយ​ធំ​។ 

​លោក​ថា ម្ចាស់​រថយន្ត​ដឹក​ដី ត្រូវតែ​ទទួលខុសត្រូវ​។ ឯ​ចំណែក​ម្ចាស់​សត្វ​គោ ក៏​ត្រូវតែ​តាមរក​ឲ្យ​ឃើញ ដើម្បី​ទទួលខុសត្រូវ ក្នុង​រឿងនេះ​ដែរ ពីព្រោះ​សោកនាដកម្ម​នេះ វា​ផ្តើមចេញពី​សត្វ​គោ​។​
​    ​
​លោក​អនុសេនីយ៍ទោ សុខ ប៊ុន​រ៉ុង នាយផ្នែក​នគរ​បាលច​រាច​រណ៍ ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា អ្នកស្លាប់ ៤​នាក់ ដែល​រួមទាំង​តៃកុង ឡាន​ទូ​រី​ស​ផង ត្រូវ​បងប្អូន​បាន​ដឹក​យកទៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​ហើយ​។ ឯ​ម្នាក់​នៅនឹងកន្លែង ហើយ​ម្នាក់​ដែល​ស្លាប់​នៅ​ពេទ្យ នៅ​មិនទាន់មាន​បងប្អូន​មក​យក​ទេ​។ 

​ចំណែក​រថយន្ត​គ្រោះថ្នាក់​ទាំងពីរ​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក​នៅឯ​អធិការដ្ឋាន នគរបាល​ស្រុក​ប្រាសាទបាគង រង់ចាំ​ដោះស្រាយ​។ សម្ថ​កិច្ច ក៏​កំពុង​រង់ចាំ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​អ្នកស្លាប់ មក​ដាក់​ពាក្យបណ្តឹង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1844ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1825ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1901ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1846ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន2060ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1395ដង សេចក្តីជូនដំណឹង   អាន2648ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1607ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1785ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2473ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      813នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    9020នាក់
ខែនេះ    78732នាក់
ឆ្នាំនេះ   475740នាក់
សរុប   57827136នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 09:01