ការដឹកជញ្ជូនឈើក្រញូងខុសច្បាប់ ពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬព្រំប្រទល់កម្ពុជាវៀតណាម នៅតែជាមុខសញ្ញាក្តៅគគុគជារៀងរាល់ថ្ងៃ ឥតមានការរំខាន ឬទប់ស្កាត់ពីមន្រ្តីជំនាញ និងសមត្ថកិច្ចតាមដងផ្លូវនោះទេ បើទោះជាសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ធ្លាប់បានស្រែកព្រមានក្តែងៗ អោយមន្រ្តីក្រោមឱវាតធ្វើការបង្ក្រាបបទល្មើឈើក្រញូងអោយខានតែបានក៏ដោយ។
ជាក់ស្តែងគេសង្កេតឃើញថា រថយន្តម៉ាកបាឡែន ក្រពើ (ហៃប្រីត) ឡិចស៊ីស ជាច្រើនគ្រឿង និងជាច្រើនក្រុម បានដឹកឈើក្រញូងជារៀងរាល់យប់ឆ្លងកាត់តាមដងផ្លូវជាតិលេខ៦ បានដោយរលួន ហើយថៅកែដឹកឈើទាំងនេះត្រូវបានគេស្គាល់ឈ្មោះដូចជា លោកយិន (ផ្ទះនៅស្រុកពួកខេត្តសៀមរាប) លោកថា (ជាអង្គរក្សនៅខេត្តសៀមរាប) លោក ប្រុញ (នៅខេត្តសៀមរាប) លោក ស្នា (នៅស្រុកអន្លង់វែង) លោក ចូច (នៅស្រុកអន្លង់វែង) លោក ពន្លក (នៅខេត្តកំពង់ចាម) និងមានឈ្មួញជាច្រើនទៀត។
ការបង្ក្រាបរថយន្តដឹកឈើក្រញូងរបស់មន្រ្តីជំនាញម្តងម្កាលនៅខេ្តកំពង់ធំ គឺគ្រាន់តែធ្វើអោយល្អមើល ហើយគេបង្ក្រាបតែក្រុមរថយន្តដឹកឈើណាមិនបានបង់លុយតែប៉ុណ្ណោះ ឯក្រុមអ្នកបង់លុយរតផ្លូវឃើញទៅប្រុយៗដូចក្បួនដង្ហែអង្គកឋិនទានអញ្ចឹង។
ពលរដ្ឋអ្នកតាមដានហេតុការណ៍បទល្មើសឈើក្រញូងចោទសួរថា ហេតុអ្វីថ្នំាញៀនមានគ្រាប់តូចៗ ដឹកជញ្ជួនដោយលាក់កំបាំង ខ្លះលេបចូលដល់ក្នុងពោះនៅតែសមត្ថកិច្ចអាចចាប់បាន? ចុះហេតុអ្វីរថយន្តដឹកឈើក្រញូងដឹកពេញៗ នៅសល់តែកន្លែងតៃកុងអង្គុយ បែជាក្រុមអស់លោករដ្ឋបាលព្រៃឈើមើលមិនឃើញទៅវិញ? ហើយចុះសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដាក់កុងត្រូវដូចម្រាមដៃតាមដងផ្លូវ ធ្វើអ្វីដែរ?
គេសង្កេតឃើញថា ការតែងតាំងមេព្រៃ អោយដាក់ស្នាក់ការតាមដងផ្លូវដើម្បីបង្ក្រាបបទល្មើសព្រៃឈើនោះ គឺដូចយកពងមាន់ទៅផ្ញើនិងក្អែក ដូចបញ្ជូនពួកគេអោយមកអង្គុយរងចាំយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ដែលទង្វើទាំងអស់នេះជាអំពើពុករលួយ តាំងលើដល់ក្រោម។
យើងមិនជឿថា លោករដ្ឋមន្រ្តី ចាន់សារ៉ុន លោក រដ្ឋមន្រ្តី ឆេងគឹមស៊ុន និងស្ថប័ណពាក់ព័ន្ធ មិនដឹងមិនលឺអំពីបញ្ហាឈ្មួញដឹកឈើក្រញូងខុសច្បាប់ ពលរដ្ឋលួចឆ្លងដែនទៅកាប់ឈើក្រញូងនៅដីថៃ ដែលត្រូវបានទាហ៊ានថៃបាញ់សំលាប់ស្ទើជារៀងរាល់ថ្ងៃនោះទេ។
ពលរដ្ឋនៅខេត្តខាងជើងបឹងទន្លេសាបចង់អោយសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ដាក់បទបញ្ជាអោយមន្រ្តីក្រោមឱវាត ដែលមានទួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើ គោរពតាមទួនាទីរបស់ខ្លួន អោយបានត្រឹមត្រូវ កុំហៃអើៗដូចអាជ័យធ្លាក់ទឹក ចាំយកតែប្រាក់ខែរដ្ឋទៅចាយវាយឥតប្រយោជដូចសព្វថ្ងៃនេះ៕ ដោយ៖ ផ្លុង-រ៉េត






បុណ្យអ៊ំទូកជាពិធីបុណ្យប្រវត្តិសាស្រ្តមួយដែលប្រជាជនខ្មែរតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាតាំងពីយូរលុងណាស់មកហើយរហូតមកទល់និងបច្ចុប្បន្ន ហើយនៅឆ្...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
រឿងដ៏ចម្លែកដែលពុំដែលធ្លាប់លឺមួយបានកើតឡើងដោយ គ្រូពេទ្យបង្អែក ផ្នែកវះកាត់ម្នាក់បានរត់គេចខ្លួនពីមន្ទីរពេទ្យបង្អែកខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
បើយើងសង្កេតតាមដានមើលអោយបានដិតដល់អំពីជីវភាព និងជីវិតរបស់ប្រជាជនខ្មែរតាំងពីយូរលុងណាស់មកហើយ រហូតមកទល់កំលុងប្រហែលជាង១០ឆ្នាំមុននោះ គេឃើញថា ប្រជាជនខ្មែរមានសុខភាពល្អ...Read more
| ថ្ងៃនេះ | 338 | នាក់ |
| ម្សិលមិញ | 2383 | នាក់ |
| សប្ដាហ៍នេះ | 60482 | នាក់ |
| ខែនេះ | 11139 | នាក់ |
| ឆ្នាំនេះ | 408147 | នាក់ |
| សរុប | 57759543 | នាក់ |
| ថ្ងៃទី 03 ខែ 07 ឆ្នាំ 2026 ម៉ោង 03:10 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

