ក្រុមអាជីវករដែលលក់ដូរតាមកញ្ជ្រែងនៅជាប់ហ្នឹងប្រឡាយឆ្ងាយពីខ្នល់ជាង១០ម៉ែត្របានរិះគន់ទៅលើមន្រ្តីក្រុមហ៊ុនAZដែលបណ្តេញពួកគាត់ចេញក្រោមឡិះរៀបចំសណ្តាប់ធ្នាប់ថាជាការមិនពិតព្រោះតែមានអ្នកខ្លះដេញ និងអ្នកខ្លះនៅលក់ដដែល ។
ក្រុមអាជីវករបានឲ្យដឹងថា មន្រ្តីក្រុមហ៊ុនAZដែលបានប្រើហឹង្សារបណ្តេញពួកគាត់ចេញមិនអោយលក់ដូរ តាមម្ចាស់ផ្សារបង្គាប់បញ្ជាប៉ុណ្ណោះព្រោះម្ចាស់ផ្សារយកទីតាំងនោះសម្រាបដាក់ជួលអោយអ្នកផ្សេងទៀតក្នុងតម្លៃខ្ពស់ជាងពួកគាត់។
ដោយឡែកក្រុមហ៊ុនAZបានបដិសេដ្ឋថាក្រុមរបស់ខ្លួនគឺធ្វើការដោយខ្លួនឯងគ្មានការបង្គាប់បញ្ជាពីនរណានោះទេគឺគេរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍។ ហេតុផលរបស់មន្រ្តីក្រុមហ៊ុនAZនោះនាំអាជីវករលើកឡើងវិញថានៅតាមបណ្តោយចិញ្ជើមផ្លូវជាតិលេខបួនមានអ្នកលក់ជាច្រើនកន្លែងតែក្រុមហ៊ុនAZនោះមិនបានទៅដេញនោះទេដូចជាផ្សារជម្ពូវ័នជាដើមកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ តែចំណែកពួកគាត់លក់នៅឆ្ងាយពីខ្នល់ហូតទៅដល់១០ម៉ែត្រឆ្លងទាំងប្រឡាយទឹកមួយទៀតគឺមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍នោះទេ។
ទោះជាមានការលើកឡើងពីក្រុមអាជីករយ៉ាងនេះក្តីក៍មន្រ្តីក្រុមហ៊ុនAZលោកថានេះជាការរៀបចំសណ្តាប់ធ្នាប់ តែធ្វើមួយដំណាក់កាលម្តងៗ ។
ដោយសារតែការលើកឡើងរបស់មន្រ្តីក្រុមហ៊ុនAZយ៉ាងដូចច្នេះត្រូវបានក្រុមអាជីវកររងចាំមើលអស់រយៈពេលមួយខែកន្លងមកហើយគឺក្រុមមន្រ្តីទាំងនោះមិនបានបណ្តេញអ្នកលក់អាណាធិបតេយ្យជាច្រើនកន្លែងផ្សេងទៀតដូចការលើកនោះទេ ទើបនាំឲ្យអោយគាត់សន្និដ្ឋានថាជារឿងមិនប្រកតីជាមួយហ្នឹងបញ្ហាពុករលួយ។
ប្រភពព័ត៌មានក៍បានឲ្យដឹងផងដែរថាក្រុមមន្រ្តីរបស់ក្រុមហ៊ុនAZមួយចំនួនបើករថយន្តបណ្តេញអ្នកលក់និងដេញចាប់ឡានដែលដឹកលើសទម្ងន់ និងខុសបច្ចេកទេសនោះគ្រាន់ជាថ្នូនិងប្រាក់ប៉ុណ្ណោះមិនធ្វើការអោយរុះរើចេញនោះទេដែលនាំឲ្យផ្លូវជាតិមួយនេះតែងតែជួសជុលជាប្រចាំនោះ។
ជុំវិញបញ្ហាខាងលើនេះនាពេលកន្លងមកលោក ជួន វ៉ាន់ឌន អគ្គនាយកក្រុមហ៊ុនAZក៍បានឲ្យដឹងផងដែរថាមន្រ្តីរបស់លោកមុនហ្នឹងចូលបំរើការងារសុទ្ធតែចូលស្បថនូវពាក្យដែលអាក្រក់ៗ ប៉ុន្តែបើមានរឿងដូចកាលើកឡើងនោះមែនលោកហ្នឹងធ្វើការស្រាវជ្រាវព្រោះមន្រ្តីទាំងនោះអាចហ្នឹងបានកន្ទេលធំបន្លំដេក៕ ដោយ៖ពេជ្រ






1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
| ថ្ងៃនេះ | 3902 | នាក់ |
| ម្សិលមិញ | 11948 | នាក់ |
| សប្ដាហ៍នេះ | 15861 | នាក់ |
| ខែនេះ | 80874 | នាក់ |
| ឆ្នាំនេះ | 363526 | នាក់ |
| សរុប | 57714922 | នាក់ |
| ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 01:48 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

