បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង

ដោយៈ ខេត្តកោះកុង ថ្ងៃទី 28 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:54 នាទី ចំនួនអានៈ 1679

បទ​ល្មើស​ព្រៃឈើ​កើត​មាន​ឡើង​យ៉ាង​អាណា​ធិប​តេយ្យ​ ក្រោម​រូប​ភាព​ការ​ដឹក​ជញ្ជូន​ និង​សិប្ប​កម្ម​គ្មាន​ច្បាប់​ក្នុង​ដែន​គ្រប់​គ្រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កោះ​កុង​ គ្មាន​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំ​នាញ​ណា​មួយ​ចេញ​មុខ​បង្រ្កាប។

សេចក្តីរាយការណ៍​ពីខេត្តកោះ​កុងបាន​ឲ្យដឹង​ថាមាន​កន្លែង​កែ​ឆ្នៃ​ឈើ​ប្រ​ណិត​៦កន្លែង​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ​ និង​៤កន្លែង​ក្នុង​សង្កាត់​ដង​ទុង​ រួម​ទាំង​ដេប៉ូ​ឈើ​ជា​ច្រើន​កន្លែង​ដែល​គេ​ដឹង​ថា​ដេប៉ូ​ដ៍​ធំ​មួយ​ជា​របស់​មេ​ឈ្មួញ​ដែល​សកម្ម​រក​ស៊ី​បទ​ល្មើស​ម្នាក់​ឈ្មោះ ឆេលី​ ហៅ(ងី)​ផង​ដែរ។

ប្រភពព័ត៌មាន​បានឲ្យដឹង​ថាឈើទាំង​នោះគឺក្រុម​ឈ្មួញបាន​ដឹកជញ្ជូន​ចេញពី​ព្រំប្រ​ទស់​ខេត្ត​ពោធិ​សាត់​ និង​កោះកុង​ តាម​ច្រក​ឬស្សី​ជ្រំ ​ចូលមក​ចែក​ចាយ​តាម​បណ្តា​ដេប៉ូ​ និង​រោង​ម៉ាស៊ីន​ក្នុង​ខេត្ត​កោះ​កុង ក្រោម​ក្រ​សែ​ភ្នែក​សមត្ថ​កិច្ច ​និង​មន្រ្តី​ជំ​នាញ​ព្រៃ​ឈើ​ជា​ច្រើន​នាក់​ដោយ​គ្មាន​ការ​បង្រ្គាប​ ដែល​ទំ​នង​ជា​អស់​លោក​ទាំងនោះ​បាន​ទទួល​លាភ​សក្ករៈ​ពី​ក្រុម​ឈ្មួញ​ទាំង​នោះ ។

ប្រភពព័ត៌​មានពី​ក្រុមអ្នក​ស៊ីឈើទាំង​នោះ​បាន​ខ្សឹប​ខ្សៀវ​ឲ្យដឹង​ថា​ពួក​គេ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ​ក្នុងការ​ស៊ីនេះ​ព្រោះតែ​ដឹកឈើ​ចេញ​ពី​តំបន់​ខាង​លើមក​គឺ​បាន​បង់​លុយ​ឲ្យ​មន្រ្តី ​និង​សមត្ថ​កិច្ច​ជាច្រើន​ស្កេក​ស្គះ​នៅ​តាម​ដង​ផ្លូវ​ឡើង​ល្វីង​មុខ។

ព័ត៌មានពី​ក្រុមអ្នក​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​ក៍​បាន​ឲ្យ​ដឹង​ផង​ដែរ​ថារាល់​ការ​រាយ​ការជូន​ទៅ​មន្រ្តី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កោះ​កុង លោក​ឪម មាក់​រី គឺមិន​មន្រ្តី​រូប​នោះ​មិន​ដែល​បង្រ្កាប​នោះ​ទេ​បាន​ត្រឹម​តែ​ហៃ​អើ​ប៉ុណ្ណោះ។

​ជុំវិញ​បញ្ហាខាង​លើនេះ​លោក ​ឪម មាក់រី​ បាន​ឲ្យដឹង​ថា លោក​ពុំបាន​ដឹង​អំពី​បទ​ល្មើស​ព្រៃ​ឈើ​នេះទេ​ ព្រោះ​អី​ឈើទាំង​នោះ​ជាឈើ​របស់​ក្រុម​ហ៊ុន ដោយ​លោក​បាន​បង្វែ​សំ​នួរ​នេះ​ឲ្យ​អ្នក​យក​ព័ត៌​មាន​ទៅ​សួក្រុម​ហ៊ុន​វិញ​ហើយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​ករណី​បទ​ល្មើស​នេះ​លោក​ចាំ​ឲ្យ​គេ​ទៅ​មើល​ហើយ​ក៍បិទ​ទូរ​សព្ទ​ស្ងាត់​ឈឹង​តាំង​ពី​ថ្ងៃទី​២៩​ ខែមិនា​ រហូតមក​ដល់​ពេលនេះ​ហើយបទ​ល្មើសព្រៃឈើ​នៅតែកើត​មាន​ដដែល៕​​ ដោយ៖សុភា + បុត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1752ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2435ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2727ដង ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ   អាន12941ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1759ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1713ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1842ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1829ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2274ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1802ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4730នាក់
ម្សិលមិញ    1958នាក់
សប្ដាហ៍នេះ    6698នាក់
ខែនេះ    11055នាក់
ឆ្នាំនេះ   228147នាក់
សរុប   57579543នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2026 ម៉ោង 20:03