ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:35 នាទី ចំនួនអានៈ 3952

សុភាសិត​ខ្មែរ​១ពោលថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ ចូរបកស្រាយ

កវីនិពន្ធ​បុរាណ​​បាន​បន្សល់​ទុកនូវ​ស្នា​ដៃ​ជា​ច្រើន​សំ​រាប់អប់រំ​​ដាស់​តឿន​មនុស្ស​ប្រុស​ស្រី ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ អោយ​មាន​សណ្តាប់​ធ្នាប់​ល្អ​សម​រម្យ។ អា​ស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា ”ដឹកឆ្លើយ​ព្រោះដង កូនឆ្គងព្រោះមេបា“ តើ​សុ​ភាសិត​មួយ​ឃ្លា​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ណាដែរ?

ដើម្បីជា​​ត្រី​វិស័យ​សំ​រាប់​ដោះ​ស្រាយ បញ្ហា​ខាង​លើ​នេះអោយ​ងាយ​យល់​ និង​ជៀស​វាង​ការ​ភាន់​ច្រ​ឡំ​​យើង​គប្បី យល់​អត្ថ​ន័យ​នៃ​ពាក្យ​មេ​បា​ជា​មុន​សិន។ មេបា គឺ​សំ​ដៅ​លើ​ ឳពុក​ម្តាយ​ អាណា​ព្យា​បាល គ្រូឧបជ្ឈាយ ឬអ្នក​ទទួល​ខុស​ត្រូវ។ ប្រ​ជា​កសិករ​ខ្មែរ​​តែង​តែ ច្នៃ​ឧបករណ៍ប្រើ​ប្រាស​​ផ្សេង​ៗ​យក​មក​ប្រើ​ប្រាសដើម្បី​បំ​ពេញ​ការ​ងារ​ស្រែ​ចំ​ការរបស់គាត់ ​ដូច​ជា នង្គ័ល​ រនាស់ ចប​ រទេះ​ ដឹង និង​សំ​ភារៈ មួយ​ចំនួន​ផ្សេង​ទៀត។ ដឹង​គឺ​ជា​សំ​ភារៈសំ​រាប់​យក​ទៅ​ចាំ​ងរំលីងឈើ​អោយ​ត្រង់​ស្មើ ឬអោយ​រលោង​ស្អាត។ បទ​ពិសោធន៍​នៃ​ការ​ប្រើ​សំ​ភារៈ​​ដឹង​នេះទាក់​ទង​នឹង​សុភា​សិត​មួយ​ឃ្លា​គឺ​ ”ដឹង​ឆ្លើយ​ព្រោះ​ដង“ វា​មាន​ន័យ​ថា ដង​របស់​វា​ងើយ​ឡើង ជ្រុល​ពេក​ធ្វើ​អោយ​ការ​ចាំង​ឈើ មិន​បាន​ស្រួល​ ឬ​មិន​មុត​ល្អ ព្រោះ​វា​ចេះ​តែ​ខ្ទាត​ឡើង​ លើ​វិញ​នៅ​ពេល​ដែល​កាប់​ឬ​ចាំង។ នេះ​មក​ពី​ការ​បញ្ចុះ​ដង​និង​ផ្លែ​មិន​ស្រួល​បួល​ត្រឹម​ត្រូវ។ ពេល​ខ្លះ​មក​ពី​ដង​រលុង​ពេក ហើយ​ត្រូវ​ប្រើ​ស្នៀត​សៀត​ជុំ​វិញដង​ជា​ច្រើន។ ផ្សេង​ទៀត​មក​ពី​ដង​នោះ​ជា​ឈើ​មិន​ល្អ មាន​ថ្នាំង​ច្រើន​ហើយ​វៀច ក៏​បណ្តាល​អោយ​ទើស​ទែង​ក្នុង​ការ​កាប់​ចាំង​នោះ​ដែរ។ ដូច​នេះ​ហើយ​ការ​បញ្ចុះ​ដង​ដឹង ផ្លែ​មិន​ជាប់​ណែន​ល្អ ឬ​ដង​មិន​ល្អ នាំ​អោយ​ការ​ប្រើ​ប្រាស​ជួប​នឹង​បញ្ហា។

ផ្លែដឹង​ប្រៀប​និង​កុល​បុត្រ​កុល​ធី​តា​ប្រុស​ស្រី ដែល​ពុំ​ទាន់​ស្គាល់​ច្បាស់​ពី​ល្អ​អាក្រក់ ឬ​អំពើ​ខុស​ឆ្គង​ផ្សេង​ៗ​នៅ​ឡើយ​ទេ ឯដង​ដឹង​ប្រៀប​ធៀប​ទៅ​នឹង​ឳ​ពុក​ម្តាយ​ អាណាព្យា​បាល​ គ្រូឧជ្ឈាយដែល​ជា​អ្នក​គ្រប់​គ្រង។ ក្នុង​ជីវភាព​រស់​នៅរបស់​មនុស្ស​យើង​គេ​សង្កេត​ឃើញ​ថា មាតាបី​តា​មួយ​ចំ​នួន​មាន​ចិត្ត​ទូលាយ​ធូរលុង​ពេក ក្នុង​ការ​ដាស់​តឿន​ព្រាន​ប្រ​ដៅ​កូន​ចៅ ខ្លះ​ទៀត​អាណា​ព្យា​បាល​ខ្លួន​ឯង​ផ្ទាល់ ជា​អ្នក​ប្រ​ព្រឹត្តិ​មិន​ល្អ មាន​ចរិត​មិន​សម​រម្យ បែប​នេះ​ជា​គំ​រូ​អា​ក្រក់​ដល់​កូន​ចៅ។ ​ឳពុក​ម្តាយ​អាណា​ព្យា​បាល​ គ្រូឧជ្ឈា​យ​ គប្បី​ខិត​ខំ​កែ​ប្រែ​ខ្លួន​ឯង​ អោយ​ល្អ​សព្វ​យ៉ាង​ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ចៅ​ជំ​នាន់​ក្រោយ​។ កូន​ល្អ​ ឬអាក្រក់​អាស្រ័យ​លើ​មាតា​បិតា អ្នក​គ្រប់​គ្រង​នេះហើយ។ សម​ដូច​ពាក្យ​ចាស់​ពោល​ថា​ ”ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ឬ​ល្អ​ពុម្ភ​ទើប​ល្អ​ព្រះ“។​ ក្នុង​សង្គម​យើង​តែង​ឃើញ​កុមារ និង​យុ​វ​ជន​មួយ​ចំ​នួន មាន​ចរិត​លក្ខណៈ​មិន​សម​រម្យ​ថ្ងៃ​ថ្នូរ​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ពាលា​សាហាវ​យង់​ឃ្នង កាប់ចាក់​ ខិល​ខូច​មិន​ចូល​រៀន​សូត្រ ទាំង​នេះ​ជា​កំ​ហុស​ឳ​ពុក​ម្តាយ និង​អ្នក​គ្រប់​គ្រង មិន​មែន​ជា​កំ​ហុស​របស់​កុមារ​ និង​យុវ​ជន​ទាំង​នោះ​ឡើយ។ សេច​ក្តី​អាក្រក់​ទាំង​នេះ បណ្តាល​មក​ពី​អ្នក​គ្រប់​គ្រង​មាន​លក្ខណៈធូរ​រលុង​មិន​បាន​នែ​នាំ​ព្រាន​ប្រ​ដៅ​អោយ​ត្រឹម​ត្រូវ​ច្បាស់​លាស់ មិន​ឆ្លៀត​ឱកាស​តាម​ដាន​សកម្ម​ភាព​រៀន​សូត្រ​របស់​កូន​ចៅ យូ​រ​ទៅ​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ កែលែង​បាន។ មួយ​វិញ​ទៀត​អ្នក​ទំ​លាប់​លួច​ក្លាយ​ជា​ចោរ ឯអួត​ទំលាប់​ខ្ជិល ខូច​និង​ក្លាយ​ជា​ទំ​លាប់​អាក្រក់ ដែល​សង្គម​ស្អប់​ខ្ពើម។ ផ្សេង​ពី​នេះ​ទៀត​គ្រួសារ​ខ្លះ​ជួប​និង​វិបត្តិ​ច្រើន​ មិន​បាន​ទទួល​ការ​អប់​រំ​នែនាំ​ល្អ ត្រឹម​ត្រូវ​ពី​សំ​ណាក់​ឳ​ពុក​ម្តាយ​។ ជួន​កាល​ទៀត​មាតា​បិតា​ខ្លះ​ទំ​រើស​កូន​ ធ្វើ​អោយ​កូន​ៗ​ភ្លើត​ភ្លើន​ភ្លេច​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ​ដូច​នេះ​អា​កប្ប​កិរិយា ឆ្គាំ​ឆ្គង​បណ្តាល​មក​ពី​ម៉ែ​ឳ​អា​ណា​ព្យា​បាល មិន​បាន​អប់​រំ​នែនាំ។ ក្នុង​អក្សរ​សិល្ប៍​រឿង​កុលាប​ប៉ៃ​លិន​ចរិត​ឆ្មើង​ឆ្មៃ​របស់​ឃុន​នារី​បាន​បញ្ចាំង​អោយ​ឃើញ​ពី​ភាព​មិន​យក​ចិត្ត​ទុក​ដាក់ អប់​រំ​កូន​របស់​លោក​ហ្វូង​។ មក​ពី​​គាត់​ជាប់​រវល់​និង​មុខ​របរ​ច្រើន​ពេក ម្យ៉ាង​ទៀត​គាត់​មាន​កូន​ស្រី​តែ​មួយ​ផង​ ជា​ហេតុ​ធ្វើ​អោយ​គាត់​ទំ​រើស ដល់​ឃុន​នារី​ដែល​ជា​កូន។ សរុប​សេចក្តី​មក​សំ​ភារៈ​ដឹង​យក​មក​ប្រើ​មិន​ស្រួល​ប្រា​កដ​ជា​បន្ទោស​ទៅ​លើ​ដង​ហើយ ឯចរិត​លក្ខ​ណៈ​មិន​ត្រឹម​ត្រូវ​របស់​កូន​ចៅ ក៏​ត្រូវ​បាន​គេ​បន្ទោស​មក​លើ​ឳ​ពុក​ម្តាយ​ដែរ។

ឆ្លង​តាម​ការ​បក​ស្រាយ​ខាង​លើ​រក​ឃើញ​ជា​សុភា​សិត​នេះ មាន​អត្ថ​ន័យ​ល្អ​ត្រឹម​ត្រូវ សំ​រាប់​ដាស់​តឿន​ពញ្ញាក់​ស្មារ​តី​ដល់​អា​ណា​ព្យាបាលគ្រប់​រូប​ អោយ​ខិត​ខំ​អប់​រំ​នែនាំ​កូន​ និង​ទំលាប់​ធ្វើ​អំ​ពើ​ល្អដោយ​​ខ្លួនឯង​​ផ្ទាល់​ សំ​រាប់​គំ​រូ​ដល់​កូន​ចៅ​។ ដូច​នេះ​កុល​បុត្រ​កុល​ធី​តា​ទាំង​ឡាយ​អើយ​ ត្រូវ​តែ​បោះ​បង់​ចោល​នូវ​គំ​និត​មាយាត​ មិន​ល្អ​ និង​អំ​ពើ​អាក្រក់ ជា​ពិ​សេស​កុំ​សេប​គ្រឿង​ញៀន និង​កុំ​សេប​គ្រឿង​ស្រ​វឹង​ក្នុង​វ័យ​សិក្សា៕ ដោយ​៖ លោកគ្រូ​ ជៀប-អង្គាវឌ្ឍនា

student kiss

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1731ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1562ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1653ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2130ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2202ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1785ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1916ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1855ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1631ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1625ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8108នាក់
ម្សិលមិញ    11948នាក់
សប្ដាហ៍នេះ    20067នាក់
ខែនេះ    85080នាក់
ឆ្នាំនេះ   367732នាក់
សរុប   57719128នាក់
ថ្ងៃទី 30 ខែ 06 ឆ្នាំ 2026 ម៉ោង 03:39