បុរសជាមន្រ្តីបំរើការងារនៅក្រសួងការងារបានចាប់រំលោភកូនក្រមុំអ្នកភូមិចុងបង្គោល ស្រុកអង្គស្នួល ខេត្តកណ្តាល ទាំងថ្ងៃខណៈម្តាយជនរងគ្រោះមិននៅផ្ទះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុក្រោយពីនាងងូតទឹករួចកំពុងដើរសំដៅទៅចូលផ្ទះវិញក៍លោក សឿងសុខយន្ត ជាមន្រ្តីបំរើការងារនៅក្រសួងការងារ នៅផ្ទះជាប់គ្នាបានស្ទុះមកខ្ទប់មុខនាងមិនអោយនាងស្រែក ដោយយកដាវមកគំរាមសម្លាប់ និងធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ហើយក៍រត់គេចខ្លួន។
ក្រោយពីកើតហេតុនាងបានដើរតែម្នាក់ឯងទាំងយោលយោគទៅប្តឹងចាស់ទុំក្នុងភូមិម្នាក់ឈ្មោះ ទេព ឆនអោយជួយតែបែជាគេសម្របសម្រួលដោយជនសង្ស័យអោយលុយ១០០ដុល្លារជាថ្នូរទៅជនរងគ្រោះដើម្បីបញ្ចប់រឿង តែក្រោយពីអាណាព្យាបាលជនរងគ្រោះត្រឡប់មកផ្ទះវិញដឹងរឿងនោះក៏ប្រគល់លុយនោះឲ្យទៅលោក ទេពឆន នោះវិញ និងរៀបចំពាក្យបណ្តឹងទៅអង្គការលីកាដូ និងសមត្ថកិច្ចនគរបាលស្រុក។
ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ក្រោយពីមានការប្តឹងផ្តល់ជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះដោយភាគីខាងជនសង្ស័យសម្របសម្រួលបង់ប្រាក់ជំងឺចិត្តឲ្យទៅគ្រួសារជនរងគ្រោះ និងរត់ការជាមួយនគរបាលស្រុកអង្គស្នួលដើម្បីបញ្ចប់រឿង។
អធិការស្រុកអង្គស្នួល លោក មានសំណាង បានអោយដឹងថា សំណុំនិងពាក្យបណ្តឹងរឿងខាងលើនៅហ្នឹងដៃសមត្ថកិច្ចនគរបាលហើយក៍កំពុងរៀបចំបញ្ចូនទៅស្ថាប័នតុលាការទោះជាភាគីទាំង២សម្របសម្រួលក៏ដោយព្រោះការសម្របសម្រួលគ្នានោះគ្រាន់តែនៅក្រៅច្បាប់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ការយឺតយាវក្នុងការបញ្ចូនសំណុំរឿងទៅតុលាការនោះដោយសារតែមានសំណុំរឿងច្រើនហើយត្រូវបញ្ចូនទៅម្តងមួយៗ ។
ជុំវិញបញ្ហានេះក្រុមអ្នកច្បាប់បានឲ្យដឹងថា ទាក់ទងនឹងករណីចាប់រំលោភនេះទោះជាមានការដោះស្រាយគ្នាក្រៅផ្លូវច្បាប់ក៍ពិតមែន តែវាជារឿងព្រហ្មទណ្ឌអចញ្ចឹងវាជាដែនសមត្ថកិច្ច របស់មន្រ្តីរដ្ឋ ដែលមានកតព្វកិច្ចជាអ្នកចាត់វិធានការបន្តទៅតាមនិតិវិធីច្បាប់ដែលមានចែងស្រាប់ ៕ ដោយ៖កក្កដា






សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំរកាត និងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពី ព្រៃក្នុងត...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន...Read more
សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃក្នុងករណីគ្រួសារប៉ូលីសប៉ុស្តិ៍ពុលទាំងគ្រួសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុងសមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយរងប៉ុស្ដិ៍នគរបាល សង្កាត...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូប ត្រូវបានលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ដោះលែងឲ្យនៅក្រៅឃុំ...Read more
| ថ្ងៃនេះ | 282 | នាក់ |
| ម្សិលមិញ | 2082 | នាក់ |
| សប្ដាហ៍នេះ | 13048 | នាក់ |
| ខែនេះ | 35557 | នាក់ |
| ឆ្នាំនេះ | 530021 | នាក់ |
| សរុប | 57881417 | នាក់ |
| ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

