តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ

ដោយៈ សសឃក ខេត្ត​តាកែវ​ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 01:44 នាទី ចំនួនអានៈ 1783

ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ សហការ​ជាមួយ​ប៉ូលិស​ស្រុក​ទ្រាំង​ បាន​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៤​នាក់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​កាត់​ទោស​តាម​ច្បាប់​ ដោយ​ជាប់​ចោទ​ពីបទ​នាំបក្ស​ពួក​មក​វាយ​សម្លាប់​ប្តី​របស់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ និង​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ចាក់​សោ​ទុកក្នុង​ផ្ទះ​យ៉ាង​ព្រៃផ្សៃ​ ។​

ការ​ចាប់​ខ្លួន​ស្ត្រី​ជាប្រពន្ធ​ដែល​នាំ​ឃាតករ​មក​វាយ​សម្លាប់​ប្តី​នេះ​ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​១៧​ មិថុនា​ វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​នៅ​ភូមិ​ព្រៃ​ផ្អាវ​ ឃុំ​រនាម​ ស្រុក​ទ្រាំង​ ។​

លោក​វរ​សេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាន​ឱ្យដឹង​ថា​ ស្ត្រី​ជាប្រពន្ធ​ដែល​ប៉ូលិស​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​នេះ​ឈ្មោះ​ ជួន​ សុភាព​ អាយុ​៣៦​ឆ្នាំ​ ចំណែក​ប្តី​ឈ្មោះ​ បូ​ ណូន​ អាយុ​៤៣​ឆ្នាំ ។​ បុរស​ជាប្តី​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​នាំ​ប្អូន​ធម៌​ម្នាក់ និង​បុរស​២​នាក់​ផ្សេង​ទៀត​មក​វាយសម្លាប់​​ដល់​ផ្ទះ​ រួច​ចាប់​កូន​ប្រុស​ម្នាក់​ចង​ស្លាប​សេក​យក​ក្រណាត់​ចុក​មាត់​ និង​ចាក់​សោ​ទ្វារ​ផ្ទះ​ ហើយ​នាំគ្នា​រត់​គេច​ខ្លួន​បាត់។​ គ្រួសារ​មួយ​នេះ​មាន​កូន​​ទាំង​អស់​៣​នាក់​ ប៉ុន្តែ​ស្លាប់​អស់​២​នាក់​ នៅ​តែ​ម្នាក់ ។​

ក្រោយ​ពេល​សម្លាប់​ប្តី​រួច​ ស្រ្តី​ជាប្រពន្ធ​និង​បក្ស​ពួក​បាន​ចាប់​ចង​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ​ ស៊ុន​ វណ្ណៈ​ អាយុ​១៤​ឆ្នាំ​ រួច​យក​ក្រណាត់​ចុក​មាត់​មិន​ឱ្យ​ស្រែក​ទុក​ទៅ​ក្នុង​ផ្ទះ​ ដោយ​ចាក់​សោ​ទ្វារ​ពី​ក្រៅ​ រួច​នាំគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ បើ​តាម​កុមារា ស៊ុន វណ្ណៈ​ ដែល​ជាសាក្សី​យ៉ាង​សំខាន់​ក្នុង​ហេតុ​ការណ៍​នេះ​និយាយ​ថា​ ឪពុក​ និង​ម្តាយ​របស់​គេ​តែង​តែ​ឈ្លោះ​គ្នា​ជានិច្ច​អត់​ដែល​ចុះ​សម្រុង​គ្នា​ទេ​ ដោយ​ឪ​ពុក​របស់​គេ​ខឹង​នឹង​ម្តាយ​ដែល​តែង​តែ​និយាយ​ទូរ​ស័ព្ទ​ជាមួយ​ប្រុស​ផ្សេង​រាល់​ថ្ងៃ​មិន​ដែល​ខាន​ ហើយ​ពេល​នោះ​ម្តាយ​របស់​គេ​បាន​សុំ​ឪ​ពុក​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​ឯ​ភ្នំពេញ​ ។ នៅ​ពេល​បាន​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ ម្តាយ​អត់​ដែល​មក​លេង​ផ្ទះ​ទេ​ បើ​ទោះ​បី​ជា​ឪ​ពុក​របស់​គេ​ទូរ​ស័ព្ទ​ទៅ​រក​ក៏​ម្តាយ​អត់​ដែល​លើក​ សូម្បី​តែ​លុយ​ក៏​អត់​ដែល​ផ្ញើ​មក​ផ្ទះ​ដែរ ។​

លុះ​កាល​ពី​ថ្ងៃ​ទី​១២​ មិថុនា​ កន្លង​ទៅ​ឪពុក​របស់​គេ​រួម​ជាមួយ​យាយ​ម្នាក់​ បាន​នាំ​គ្នា​ជិះ​រថ​យន្ត​ឈ្នួល​ទៅ​រក​ម្តាយ​ដល់​ផ្ទះ​ជួល​នៅ​ភូមិ​ព្រៃ​ទា​ឯ​ភ្នំ​ពេញ​ តែ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ជួល​នោះ​ម្តាយ​គេ​បាន​ចាក​ចេញ​ទៅ​នៅ​កន្លែង​ផ្សេង​បាត់​ទៅ​ហើយ​ ហើយ​ដោយ​ពេល​ល្ងាច​ទៅ​ហើយ​ ក៏​នាំ​គ្នា​ដេក​នៅ​ទី​នោះ​មួយ​យប់​ ។

កុមារា​ ស៊ុន វណ្ណៈ រៀប​រាប់​ថា​ នៅ​យប់​នោះ​ឪពុក​របស់​គេ​​បាន​ផឹក​ស្រា​ស្រវឹង​រួច​ចូល​ទៅ​ក្នុង​បន្ទប់​លេប​ថ្នាំ​កណ្តុរ​អស់​៤​កញ្ចប់​ លុះ​មួយ​សន្ទុះក្រោយ​មក​រូបគេ​ចូល​ទៅ​មើល​ឃើញ​ឪពុក​លែង​ដឹង​ខ្លួន​ទៅ​ហើយ​ ទើប​មាន​ការ​ឆោឡោ​ផ្អើល​អស់​អ្នក​ជិត​ខាង​មក​ចោម​រោម​មើល​ និង​ឱ្យ​លុយ​ រួច​បញ្ជូន​ឪពុក​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ មិថុនា​ ពេល​ឪពុក​របស់​គេ​បាន​ធូរ​ស្បើយ​ហើយ​ ក៏​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​យាយ​នៅ​ភូមិ​ត្រពាំង​អណ្តើក​ ​ស្រុក​ត្រាំ​កក់ ដេក​នៅ​ទី​នោះ​១​យប់​ លុះ​នៅ​ថ្ងៃ​ទី​១៤​ មិថុនា​ ក៏​ត្រឡប់​មក​ផ្ទះ​ឯ​ភូមិ​ព្រៃ​ផ្អាវ​វិញ​ ។​ នៅ​ថ្ងៃ​ទី​១៥​ មិថុនា​ វេលា​ម៉ោង​១១​ព្រឹក​ ស្រាប់​តែ​ឃើញ​ម្តាយ​របស់​ខ្លួន​ទៅ​ដល់​ផ្ទះ​ដោយ​នាំ​បុរស​៣​នាក់​មក​ជា​មួយ​ផង​ ។ ក្នុង​ចំណោម​មនុស្ស​៣​នាក់​នោះ​ រូបគេ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ ភ័ណ​ រស់​នៅ​ក្នុង​ស្រុក​គិរី​វង់​ ធ្វើជា​ទាហាន​​នៅ​បន្ទាយ​ស្វាយ​ទំនប់​​​​ និង​ត្រូវ​​​ជា​ប្អូន​ធម៌​​​​ម្ដាយ​របស់​ខ្លួន​ ។ ​

នៅ​ពេល​​សួរ​សុខ​ទុក្ខ​​​គ្នា​រួច​ ឪពុក​របស​់​គេ​​​ដើរ​ចូល​ក្នុង​​​ផ្ទះ​​ ស្រាប់​តែ​ឃើញ​​​​ឈ្មោះ​​​ភ័ណ​​​ នោះ​យក​​ដំបង​​វាយ​ឪពុក​ពី​ក្រោយ​​​​ចំ​កញ្ចឹង​ក​ បណ្តាល​ឱ្យ​ដួល​លើ​ដី​ រួ​ច​ពួកគេ​​​​បាន​នាំ​គ្នា​​លើក​ឪ​ពុក​ដាក់លើ​គ្រែ​ ហើយ​យក​ខ្សែ​អង្រឹង​​​​ចង​ក​​គាត់​ព្យួរ​​ទៅ​នឹង​មេ​ដំបូល​ផ្ទះ​​​ ។ ចំណែក​ម្ដាយ​​របស់​ខ្លួន​​បាន​ចាប់​ខ្ទប់​មាត់​​​​ខ្លួន​​​ជាប់​​មិន​ឱ្យ​ស្រែក​​រួច​ចង​​ដៃ​ទៅ​ក្រោយ​​ និង​យកក្រ​ណាត់​ចុក​មាត់​​​​ទុក​ក្នុង​​​​ផ្ទះ​ចាក់​សោ​​ទ្វារ​ជិត​​​ បន្ទាប់​មក​​ក៏​គេច​​ខ្លួន​បាត់​អស់​ទៅ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1769ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1600ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4297ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1632ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2779ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន66ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1703ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1685ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1825ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1635ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      478នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6468នាក់
ខែនេះ    76180នាក់
ឆ្នាំនេះ   473188នាក់
សរុប   57824584នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:53