សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:10 នាទី ចំនួនអានៈ 1799

សមាជ​​នេះ ក្នុង​គោល​បំណង​​បើក​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សំដែង​កង្វល់​អំពី​ការ​លំបាក​ ដូចជា​បញ្ហា​​បាត់​បង់​ដីធ្លី និង​​បញ្ហា​បាត់បង់​ព្រៃឈើ ធនធាន​ធម្មជាតិ​ជាដើម និង​​ធ្វើ​ជា​ញត្តិ​នាំ​យក​កង្វល់​ទាំង​អស់​ទៅ​ប្រគល់​ជូន​​គណបក្ស​នយោបាយ​នានា។ ក៏​ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ទេ។

សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​សមាជ​ប្រជាពលរដ្ឋ​ដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដោយ​បង្ក​ការ​លំបាក​មួយ​ចំនួន និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចូល​រួម​មាន​ការ​ភ័យ​ខ្លាច។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយឌា (IDEA) លោក វន់ ពៅ បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា ថា ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន ៥ មាន​ខេត្ត​​សៀមរាប ខេត្ត​ព្រះវិហារ កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ បាន​ជួប​ជុំ​គ្នា​ដើម្បី​សំដែង​កង្វល់​បង្ហាញ​ឱ្យ​គណបក្ស​នយោបាយ​សំខាន់ៗ ដែល​នឹង​ចូល​រួម​ការបោះឆ្នោត​​ពេល​ខាង​មុខ បាន​ដឹង​ពី​ទុក្ខ​លំបាក ហើយ​នឹង​​ជួយ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា។ ក៏​ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បដិសេធ​​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ធ្វើ​ពិធី​នោះ​ទេ។

លោក វន់ ពៅ បាន​បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ជា​ច្រើន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ពិធី​នេះ ក៏​ប៉ុន្តែ​សាលា​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ឡើយ៖ «តាម​ពិត​កម្មវិធី​យើង​ត្រូវ​ធ្វើ​នៅ​តំបន់​អង្គរ​ឃ្យុងយូ កន្លែង​ខាង​កើត​រង្វង់​មូល​ហ្នឹង ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រារាំង​អត់​ឱ្យ​យើង​ធ្វើ ហើយ​អ៊ីចឹង​កម្មវិធី បាន​ហែ​ចេញ​ពី​ស្ពាន​នាគ​មក​ដល់​​ជិត​អង្គរ​ឃ្យុងយូ បាន​ពាក់​កណ្ដាល​ផ្លូវ​ទេ ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​របស់​ខេត្ត​សៀមរាប ហើយ​មាន​ឡាន​ទឹក​ប្រហែល​ជា ២០​គ្រឿង រង់ចាំ​ស្វាគមន៍​យើង​ទៀត។ នេះ​ជា​រឿង​មួយ​​ដែល​យើង​សោកស្ដាយ​មែន​ទែន​ចំពោះ​សមត្ថកិច្ច​ខេត្ត​សៀមរាប»

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សមត្ថកិច្ច​បាន​រាយ​បណ្ដាក់​កម្លាំង​ជាង​មួយ​​រយ​នាក់ នៅ​តាម​ផ្លូវ​សាធារណៈ និង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​នោះ ដោយ​រឹត​បន្តឹង​ទៅ​លើ​ការ​ដឹក​ជញ្ជូន​បាយ​​និង​ទឹក​ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ផង។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ដូច្នេះ​ក៏ដោយ ក៏​អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប បាន​​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ឃ្លាំ​មើល​ការ​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នោះ។

លោក សួស ណារិន បញ្ជាក់​ថា តាម​លោក​សង្កេត​ឃើញ អាជ្ញាធរ​មិន​​បណ្ដោយ​ឱ្យ​សមាជ​នោះ​អាច​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​បាន​ដោយ​ងាយ​ស្រួល​ឡើយ៖«គេ​បារម្ភ​ខ្លាច​យើង​ធ្វើ​អ្វី​ខុស​ ទៅ​នឹង​គោលការណ៍​ច្បាប់ ពីព្រោះ​ថា អាជ្ញាធរ​គេ​អត់​ឱ្យ​ធ្វើ តែ​យើង​ចេះ​តែ​បំពាន​ធ្វើ ហើយ​មាន​សកម្មភាព​រារាំង​ តាំង​ពី​ម្សិលមិញ។ តាំង​ពី​ស្គន់ តាំងពី​បន្ទាយស្រី តាំង​ពី​ស្អីៗ អត់​ឱ្យ​មក​ទេ ជីក្រែង​អី​នោះ»

ក្រុម​សមាគម​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សាលា​ខេត្ត​សៀមរាប ដែល​មិន​អនុញ្ញាត​ឱ្យ​សមាជ​ប្រជាពលរដ្ឋ​មួយ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ងាយ​ស្រួល។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា កន្លង​ទៅ សមាជ​ដូច​គ្នា​នេះ ​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ម្ដង​មក​ហើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​ទី​នោះ​មិន​មាន​ការ​រារាំង និង​រំខាន​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន2057ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1740ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1620ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1835ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31732ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1726ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1829ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2896ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1831ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1632ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      237នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    10908នាក់
ខែនេះ    33417នាក់
ឆ្នាំនេះ   527881នាក់
សរុប   57879277នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 02:02