មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 05:23 នាទី ចំនួនអានៈ 1783

សកម្ម​ភាព​​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លងកាត់​ខេត្ត​សៀម​រាប កំពង់ធំ ឆ្ពោះ​ទៅកាន់​​ខេត្ត​កំពង់ចាម​ មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​យប់​ ដោយ​មិន​មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ​ ដែល​សកម្ម​ភាព​ទាំង​នេះ​ត្រូវ​មហា​ជន​រិះ​គន់​ថា ប្រ​សាស​ន៍​សម្តេច​ហ៊ុន​សែនអោយ​មន្ត្រី​ក្រោម​ឱ​វាត​បង្ក្រាបបទ​ល្មើស​​ឈើ​ក្រ​ញូង​​ហាក់​គ្មាន​ប្រ​សិទ្ធិភាព។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះលោក ពុំ​ នេះ​​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ឈ្មោះ​ តឿ (ឈ្មោះហៅក្រៅ) និង​ត្រូវ​ជា​ប្អូន​ជីតួត​មួយរបស់​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ឈ្មោះ ចូច (អ្នក​លក់​សាំង​នៅ​ស្រុក​អន្លង់​វែង)។ ប្រ​ភព​បន្ត​ថា ក្រុម​ខ្សែ​ស្រ​ឡាយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​​ខាង​លើ​នេះ​ រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពុំ បាន​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ស្ទើ​ជា​រៀង​រាល់​យប់​ ដោយ​គ្មាន​ការ​បង្រ្កាប​ពី​មន្រ្តី​ជំ​នាញ​ ឬសមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​នោះ​ទេ ដោយ​សារ​តែ​ឈ្មូន​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ​រូប​នេះ បាន​បង់​លុយ​ក្រោម​តុ​តាម​ដង​ផ្លូវ​អស់​ហើយ។

ជាក់​ស្តែង​ប្រ​ភព​បាន​រាយ​ការណ៍ថា កាល​ពី​យប់​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ វេលា​ម៉ោង​១០ និង​៣៨​យប់​ មាន​ក្បូន​រថ​យន្ត​ប្រ​ភេទ​បាឡែន​ដឹក​ឈើ​​ក្រ​ញូង​ជា​ច្រើន​គ្រឿង​ និង​​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីតពណ៍​ទឹក​ប្រាក់​ជា​អ្នក​បើក​បិត​គូទ​ពី​ក្រោយ​តាម​ដង​ផ្លូវ​លេខ​៦៧​ ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ កំពង់​ធំ​ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់ចាម​តាម​ផ្លូវ​ជាតិ​លេខ​៦។

នៅ​យប់​ថ្ងៃទី​២៦ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​១​និង​៣០​នាទី ក្បួន​ខ្សែ​រថ​យន្ត​បាឡែន​ដឹក​ឈើ​ក្រ​ញូងជា​ច្រើន​គ្រឿង​​របស់​លោក​ពុំ​បាន​ដឹក​ស្ទើ​រូង​ថ្នល់​ផ្លូវ​ជាតិ​លេខ​៦​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ប្រើ​រថ​យន្ត​ពាក់​ស្លាក​លេ​ខ​​ខេមរៈភូមិន្ទ​(ខម)ជា​អ្នក​នាំ​ផ្លូវ​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទៀត​ផង។

អ្នក​យក​ព័ត៌មាន​យើង​បាន​សាក់​សួរ​បំ​ភ្លឺ​ករណី​ខាង​លើ​​ពី​លោក​ពុំ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​នេះ​ តែ​លោក​បាន​បដិសេធថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​នេះ មិន​មែន​ជា​របស់​លោក​ទេ។ លោក​ពុំ​បន្ត​ថា វា​ប្រ​ហែ​ល​ជា​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​លោក​ ត្រកួន ព្រោះ​លឺ​ថា​លោក​ត្រ​កួនដឹកឈើ​​ចេញ​កាល​ពី​យប់​មិញ។

លោក​តឿ​ធ្លាប់​បាន​បដិសេជ​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​បាន​ដឹង​រឿង​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ​ទេ លោក​រវល់​ជាប់​ការ​ងារ​នៅ​ឯភ្នំ​ពេញ។

នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​កំ​ពុង​ចរាចរណ៍​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ពី​ចំ​ណុច​កែង​ផ្លូវ​ហៃ​វ៉េ​ ស្រុក​ប្រា​សាទ​បាគង​ឆ្ពោះ​ទៅ​ឃុំ​ដំ​ដែក​ ស្រុក​សូទ្រ​និគម អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ម៉ុង-ប៊ុន​លីម ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប លោក​ថា ជាប់​រវល់​នៅ​ឯខេត្ត​ព្រះ​សី​ហនុពុំ​អាច​ធ្វើ​ការ​បាន​ទេ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍ ជូន​ឯកឧត្តម​ ម៉ន-សាម៉ុន មេបញ្ជាការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប​ភ្លាម​ៗ​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​កំ​ពុង​ចរាចរណ៍តាម​ដង​ផ្លូវ​ខាង​លើ ហើយ​លោក​បាន​ឆ្លើយ​ថា បាទៗរួច​ក៏បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ជាពល​រដ្ឋ​នៅ​ខេត្ត​ប៉ែក​ឧត្តរ​រិះ​គន់​យ៉ាង​ធ្ងន់​ៗថា មន្រ្តី​ក្រោម​ឱវាត​ទាំង​តូច​ទតាំង​ធំ របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​ ដែល​សម្តេ​ច​ធ្លាប់​ប្រ​កាស​តាម​កញ្ចក់​ទូរ​ទស្សន៍ក្តែងៗ​អោយ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​ខាន​តែ​បាន​នោះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1630ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1724ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1857ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1599ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1856ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1894ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1606ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1835ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1605ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1739ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      426នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13192នាក់
ខែនេះ    35701នាក់
ឆ្នាំនេះ   530165នាក់
សរុប   57881561នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:49