បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ

ដោយៈ ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 28 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 11:01 នាទី ចំនួនអានៈ 1822

តាម​សេច​ក្តី​រាយ​ការណ៍​នៅ​រសៀល​ថ្ងៃ​ទី​២៨​នេះ​បាន​អោយ​ដឹង​ថា អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​ បាន​ចាប់​ខ្លួន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់ នៅ​វេលា​ម៉ោង​ប្រ​ហែល​១២ ​ថ្ងៃ​ត្រង់​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រា​កដនៅ​ឡើយ​ទេ រហូត​មក​ដល់​​លា្ងចថ្ងៃដដែល​នេះ។

ប្រ​ភព​បាន​អោយ​ដឹង​ថា បុរស់​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ មុត-អឹមឬ(មុត-អៀម)​ អាយុ​៦៩​ឆ្នាំ​ បច្ចុប្ប​ន្នរស់​នៅ​ ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​រមាន​ជ័យ​។ ប្រ​ភព​បន្ត​ថា នៅ​ព្រឹក​កើត​ហេតុ​នេះ គេ​សង្កេត​ឃើញ​មាន​រថ​យន្ត​ប៉ូលីស​បើក​តាម​ដង់​ផ្លូវ​ ភូមិ​អូរ​អំបិលហើយ​បាន​ឈប់​នៅ​មុខ​ផ្ទះ​របស់​លោក​ មុត​អឹម​ ហើយ​គេ​ឃើញ​លោក​អឹម​ចេញ​មក​ជួប​ប៉ូលីស​ក៏ត្រូវ​បាន​ប៉ូលីស​ចាប់​ដាក់​រថ​យន្ត​ដោយ​មិន​បាន​​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ទេ។

នៅ​ម៉ោង​៥និង​១២​នាទី​ល្ងាច​ដដែល​នេះ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទទួល​ទូរ​ស័ព្ទ​ពី​ភរិយា​របស់​លោក​ មុត​-អឹម ដោយ​លោក​ស្រី​បាន​រៀប​រាប់ទាំង​សម្លេង​យំ​​ក្តុក​ក្តួល​អួល​ដើម​ករ​ថា កាល​ពី​ព្រឹក​មិញ​ប្តី​របស់​លោក​ស្រី​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ដែលជា​អ្នក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ អោយ​ប្តី​លោក​ស្រី​ដើរ​ថត​រូប​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​យក​ទៅ​ធ្វើ​កាត​សមា​ជិក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ស្រាប់​តែ​ប៉ូលីស​មក​ចាប់​ប្តី​លោក​ស្រី​ ដោយចោទ​ថា ប្តី​លោក​ស្រី​ដើរ​ថត​រូច​ប្រ​ជា​ពល​រដ្ឋ​មិន​មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ដែន​ដី​។

លោក​ស្រី​បន្ត​ថា ប្តី​របស់​គាត់​មិន​មាន​ទួនាទី​អ្វី​ក្នុង​ជួរ​រដ្ឋា​ភិបាល​នោះ​ទេ តែ​ដោយ​មាន​អ្នក​ធំ​នៅ​ភ្នំ​ពេញ​គេ​ដឹង​ថា ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​នេះ គាំ​ទ្រ​គណបក្ស​ប្រជា​ជន​ទើប​មាន​គេ​ប្រើ​គាត់​អោយ​ជួយ​ថត​រូប​ពល​រដ្ឋ​ជាង​៣រយ​គ្រួសារ​ខាង​លើ​បើម្បី​ធ្វើ​កាត​ចូល​ជា​សមាជិក​បក្ស។

លោក​ស្រី​ សាមុតរ៉ា បាន​បង្ហើប​បន្ថែមថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​លើក​ស្លាក​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​នៅ​ភូមិ​អូរ​អំ​បិល តែ​ត្រូវ​បាន​បុរស់​ម្នាក់​ឈ្មោះ រត​នា​វង្ស​ នាំគ្នា​មក​វាយ​ទំ​លាក់​ចោល​ ហើយ​ថែម​ទាំ​ង​គំ​រាម​កំ​ហែង​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​មិន​អោយ​លើក​ស្លាក​គណបក្ស​ប្រ​ជា​ជន​ទៀត​ទេ។ លោក​ស្រី​បន្ថែម​ថា ប្តី​របស់​គាត់​ត្រូវ​យក​​ឈ្មោះ​និង​រូប​ថត​ប្រ​ជា​ពល​រដ្ឋ​ទៅ​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​២៩​ស្អែក​នេះ​ តែ​មិន​ទាន់​បាន​យក​ទៅ​ផង​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​បាត់​ទៅ​ហើយ។

ភរិយា​របស់​លោក​ មុត-អឹម (ឬមុត​-អៀម) និង​ប្រ​ជា​ពលរដ្ឋ​ភូមិ​អូរ​អំ​បិល​ជាង​៣​រយ​គ្រួសារ​សូម​សំនូម​ពរ​ទៅ​សម្តេច​ ហ៊ុន​-សែន​ មេត្តា​ជួយ​ប្តី​គាត់​ផងព្រោះ​ប្តី​គាត់​អត់​មាន​ធ្វើ​អី​ខុស​ទេ​ ជា​ពិសេស​ប្រ​ជាពលរដ្ឋ​ក្រី​ក្រ​ទាំង​ជាង​៣រយ​គ្រួសារ​ ដែល​រស់​ក្រោម​គំ​នាប​អ្នក​មាន​អំណាច​ក្នុង​ស្រុក​អន្លង់​វែង។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់ អាច​សុំ​ការ​បំ​ភ្លឺ​ពី​អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ដដែល​នេះ៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម   អាន2499ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1877ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1753ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1364ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1805ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1827ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1820ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន2224ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1788ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1665ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      582នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8789នាក់
ខែនេះ    78501នាក់
ឆ្នាំនេះ   475509នាក់
សរុប   57826905នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:25