អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 10:13 នាទី ចំនួនអានៈ 1638

លោក មុត​-អៀម​ អាយុ​៦៩​ឆ្នាំ រស់​នៅ​ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ត្រូវ​បាន​អធិ​ការ​នគរ​បាល​ស្រុក​អន្លង់​វែង ឃាត់​ខ្លួន​នៅ​វេ​លា​ម៉ោង​១២​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០១៣ ពី​បទ​ឆបោក​លុយ​ប្រ​ជា​ពលរដ្ឋដែល​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា។

លោក​ ស៊ុយ-សេង អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌​មាន​យើង​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែមិថុនានេះថា លោក​បាន​ចាប់​បុរសជា​ប្រ​ជា​ពលរដ្ឋ​​ម្នាក់​ខាង​លើ​​ពី​បទ​ឆបោក ហើយ​លោក​បាន​បញ្ជូន​ទៅ​សាលា​ដំ​បូង​ខេត្ត​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៨​មក​ម្លេះ។ លោក​អធិការ​បន្ថែមថា ខាង​ប៉ូលីស​ចាប់​ខ្លួន​អ្នក​ឆបោក​លុយ​មិន​មែន​ចាប់​អ្នក​ការសែតទេ បើ​ចង់​ដឹង​រឿង​លំ​អិត​សួរ​ទៅ​តុលា​ការ​ចុះ។

លោក កូយ​-កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩ដដែល​នេះថា បុរស់​ម្នាក់​ដែល​ប៉ូ​លីស​ចាប់​ខ្លួន​បញ្ជួន​មក​តុលា​ការ​ខាង​លើ​នេះ គឺ​មាន​ពាក្យ​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចោទថា លោក​មុត-អៀម នេះ​បាន​ឆបោក​ប្រាក់​ពី​ប្រ​ជា​ពល​រដ្ឋ២​លើក គឺ​​លើ​ក​ទី​០១​ចំនួនជាង​៤០​ម៉ឺន​រៀល លើក​ទី​២ជាង​៣០​ម៉ឺន​រៀល។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ជាង​៣០​គ្រួសារ​បាន​ផ្តល់​បទ​សំ​ភាសន៍អោយ​អ្នក​សារ​ព័ត៌​មាន​យើង​នៅ​មុខ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​អន្លង់​វែងថា លោក​មុត​-អៀម​ ជា​មនុស្ស​ស្លូត​ត្រង់​មិន​មែន​ជា​ជន​ឆបោក​ដូច​ការ​ចោទ​ខាង​លើ​ទេ។ ពួក​គាត់​បន្ត​ថា ប្រាក់​ដែល​លោក ​មុត-អៀម​ បាន​ទទួល​ពី​ប្រ​ជា​ពល​រដ្ឋ​នោះ​គឺ​ពល​រដ្ឋ​បាន​រៃ​អោយ​គាត់​ក្នុង​មួយ​គ្រួសារ​ចំ​នួន​៥ពាន់​រៀល ៣ពាន់​រៀល ដែល​ជា​ឈ្មួល​អោយ​គាត់​ជួយ​ថត​រូប​ផ្តិត​រូប​អោយ​ពួក​គាត់ ព្រោះ​លោក​ អៀម​មាន​កាមេរា ហើយ​ពួក​គាត់​មិន​ចង់​ចំ​ណាយ​ពេល​ទៅ​ថត​ម្នាក់​ម្តង់នៅ​ឯស្រុក​អន្លង់​វែង។

ពល​រដ្ឋ​បាន​បញ្ជាក់​បន្ថែមថា គាត់​អោយ​លោក មុត-អៀម ថត​រូប​ពួកគាត់​ទាំង​ផ្ទះ​ទាំងគ្រួសារ ដើម្បី​យក​ទៅ​ភ្នំ​ពេញ​ជូន​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែនដើម្បី​អោយ​ជួយ​អន្ត​រាគមន៍​អោយ​ពួកគាត់​មាន​ដី​ល្លី​នៅ​ពិត​ប្រ​កដ និង​សុំ​អោយ​ពួក​គាត់​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក​ស្រី​ សាមុតរ៉ា និង​កូន​ក្នុង​បន្ទប់​គ្រួសារ​៨នាក់​ សូម​សំ​នូម​ពរ​ទៅ​សម្តេច​ ហ៊ុន-សែន​ និង​លោក​ជំ​ទាវ​អោយជួយ​រក​យុ​ត្តិធម៌​អោយ​ពួគាត់​ផង​ ព្រោះ​នេះជា​ការ​ចោទ​ប្រ​កាន់​ដោយ​អយុត្តិ​ធម៌សំ​រាប់​ក្រុម​គ្រួសារ​របស់គាត់។

លោក អ៊ុក-សុភារិន្ទ ចាង​ហ្វាង​កាសែត​ក្រុង​សៀម​រាប បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩​នេះ​ថា កូន​ចៅ​របស់​លោក ពិត​ជាមិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នោះ​ទេ។ គាត់​គ្រាន់​តែ​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ពឹង​ពាក់​អោយ​ជួយ​ថត​រូប​ ហើយ​គេ​អោយ​លុយ​មួយ​គ្រួសារ​៣ទៅ​៥​ពាន់រៀល​ទៅ​គាត់​នោះ​វា​ជា​ថ្លៃ​ផ្តិត​រូប​ថត មិន​មែន​ឆបោកទេ។ លោក​សុភារិន្ទបាន​ន្ត​ថា លោក​បាន​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​ខេត្ត​ឧត្តរ​មាន​ជ័យ​សុំ​ធានា​កូន​ចៅ​របស់​គាត់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​លោក​ព្រះ​រាជ​អាជ្ញា​ថា មិន​បាន​ទេ បើមាន​ការ​អ្វី​ទាក់​ទង​ទៅ​លោក ហាង-សុភា ចៅ​ក្រម​ស៊ើប​សួរ​ចុះ។ លោក​សុភារិន្ទ បាន​អះ​អាង​ថា លោក​និង​ធ្វើ​លិខិត​ស្នាម​ទៅ​ក្រ​សួងព័ត៌មាន និង​សង្គម​ស៊ី​វិល​​ដើម្បី​អោយ​ជួយ​អន្តរាគមដោះ​លែង​កូន​ចៅ​លោក ព្រោះ​គាត់​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំ​ហុស​ដូច​ការ​ចោទទេ។ លោក​សុភារិន្ទ ចាង​ហ្វា​កា​សែតក្រុង​សៀម​រាបសូម​អោយ​លោក​ព្រះ​រាជអាជ្ញា និង​លោក​ចៅ​ក្រម​សាលា​ដំ​បូង​ខេត្តឧត្ត​រមាន​ជ័យ​មាន​ត្តាពិចារណា​និង​ជួយ​ផ្តល់​យុត្តិ​ធម៌​ដល់​លោក មុត​-អៀម​ ផង​​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន   អាន580ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន2099ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2104ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1951ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2358ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4317ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន2032ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2583ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1666ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2372ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      555នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13321នាក់
ខែនេះ    35830នាក់
ឆ្នាំនេះ   530294នាក់
សរុប   57881690នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 05:59