មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1905

មេឈ្មួញ​រដ​ស៊ី​ដឹក​ឈើ​ក្រ​ញួង​អត់​ច្បាប់​ម្នាក់​ឈ្មោះ ពុំ កំពុង​សំ​រុក​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង់​កាត់​ខេត្ត​​សៀម​រាប​ និង​កំ​ពង់​ធំ ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម ជា​រៀង​រាល់​យប់​ ដោយ​មាន​ការ​បើក​ដៃ​ពី​សំ​ណាក់​មេ​ព្រៃ​តាម​ដង​ផ្លូវ​ និង​សមត្ថ​កិច្ច​ជំ​នាញ​ផ្សេងៗ​ ដែល​ទង្វើ​ទាំង​នេះហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

ប្រ​ភព​ច្បាស់​ការ​បាន​រាយ​ការណ៍​ថា ជា​រៀង​រាល់​យប់​​រថ​យនុ្ត​ម៉ាក​បា​ឡែន​ ពណ៍​ស្ក២គ្រឿង​បាន​ដឹង​ឈើ​ក្រ​ញូង​ពេញៗ​ ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ខេត្ត​កំ​ពង់​ចាម និង​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីដ​ពណ៍​ទឹក​ប្រាក់​ជា​អ្នក​បិត​គូទពី​ក្រោយ។ ប្រ​ភព​បន្ថែម​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ ត្រូវ​បាន​គេ​ស្គាត់​ថា ម្ចាស់​ឈ្មោះ​ពុំ​ និង​មាន​បង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ តឿ ជា​អ្នក​បើ​ក​រថ​យន្ត​ម៉ាក​ទីកូពណ៍​ក្រ​ហម​មើល​ផ្លូវ​មុន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​ប្អូន​គេ​ចេញ​ដំ​ណើរ។

ជាក់​ស្តែង​នៅ​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃទី​០៣​ ខែ​កក្កដា ឆ្នាំ​២០១៣ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​មេ​ឈ្មួញ​ឈ្មោះ​ពុំ​នេះ បាន​ធ្វើ​ដំ​ណើរ​មក​ដល់​ចំ​ណុច​កែង​ផ្លូវ​លេខ​៦៧​ ក្នុង​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​លោក ម៉ន-សាម៉ុន មេប៉េ​អឹម​ខេត្ត​ ក្នុង​គោល​បំ​ណង​អោយ​ជួយ​សហការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាង​លើ​ តែ​ការ​រាយការណ៍នេះគឺ​គ្មាន​ប្រ​សិទ្ធភាពសោះ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ ហើយ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​បញ្ជា​អោយ​លោក ទេព-ចាន់ណា អធិការ​ស្រុក​ជី​ក្រែង​ដាក់​បារាស ហើយ​លោក​បាន​នែនាំ​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទំនាក់​ទំនង​សហការ​ជា​មួយ​លោក​អធិការ​រូប​នេះ។ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទូរ​ស័ព្ទ​ចូល​ទូរ​ស័ព្ទ​លោក ទេព-ចាន់ណា​ ជា​ច្រើន​ដង​តែ​លោក​អធិការ​មិន​លើក​ទទួល ហើយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ធ្វើ​ដំ​ណើរ​បាន​ដោយ​រលួន។

នៅ​យប់​ថ្ងៃ​ទី​០៣នេះ​ដែរ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​ អភិបាល​រង​ខេត្ត​កំ​ពង់​ធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លោក​បាន​មាន​ប្រ​សាសន៍​ថា លោក​មិន​បាន​អើ​ពើរ​ជា​មួយ​ពួក​អា​អ្នករក​ស៊ី​ខុស​ច្បាប់​ទាំង​នេះ​ទេ វា​រក​ស៊ី​ខុស​ច្បាប់​ច្បាស់​ជា​មិន​រួច​ខ្លួនទេ គង់​តែ​ជាប់គុគមិន​ខាន។

ភ្លាមៗ​នោះ​ដែរ​យើង​ក៏បាន​​រាយ​ការណ៍​ជូន​លោក តុង​-យី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍ថា បាន​បញ្ជា​អោយ​កូន​ចៅ​ដាក់​កំលាំ​ង​ចាំ​មើល​នៅ​ឯកំពង់ធំ​ហើយ។

ឯកឧ​ត្តម អ៊ុត-សំអន អភិបាល​ខេត្ត​កំ​ពង់​ធំ​បាន​ផ្តល់​បទ​សំ​ភាសន៍​ដល់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៤នេះថា កន្លង​មក​ខាង​ខេត្ត​កំ​ពង់​ធំ​បាន​បង្កើត​លេខាធិការ​ដ្ឋាន​ដែល​មាន​ការ​ចូល​រួម​ពី​កំ​លាំង​ចំ​រុះ​ក្នុង​ការ​បង្រ្កាប​បទ​លើ្មស​ឈើ​ក្រ​ញូង​នេះ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​បាល និង​ស្នង​ការ​រង​ខេត្ត​។ ឯកឧ​ត្តមបន្តថា កន្លង​ទៅ​ឃើញ​ថា ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូអ​ជា​ហូរ​ហែមក​ហើយ។ ឯកឧ​ត្តមបន្ថែម​ថា និង​ខិត​ខំ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រ​ញូង​ខុស​ច្បាប់​នេះអោយ​បាន​ជោគ​ជ័យតាម​គោល​ការ​ណ៍របស់​រាជ​រដ្ឋា​ភិបាល។

ទោះជា​មាន​ការ​បក​ស្រាយ​ពី​លោក​ អភិបាល​ខេត្ត​ដូច​ខាង​លើ​ក៏ដោយ ក៏អ្នក​ឃ្លាំមើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​តែ​រិះ​គន់​ថា សមត្ថ​កិច្ច​នៅ​ខេត្តកំ​ពង់ធំ​ចាប់​តែ​រថ​យន្ត​ដែល​មិន​បាន​បង់​លុយតែ​ប៉ុណ្ណោះ ឯរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ជា​ខ្សែ​ដែល​មាន​ចំនួន​ចាប់​ពី២​រថ​យន្ត​ឡើយ​ទៅ មិន​មាន​ការ​បង្ក្រាប​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុណ្យចូលឆ្នាំខ្មែរ   អាន3072ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1675ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន2050ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1771ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2659ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1914ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2411ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2539ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1806ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2621ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      659នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8866នាក់
ខែនេះ    78578នាក់
ឆ្នាំនេះ   475586នាក់
សរុប   57826982នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:15