ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 05 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 1863

ពល​រដ្ឋ​ភូមិ​អូរ​តា​ម៉ែង​ ១២០​គ្រួ​សារ មាន​ដី​៥០០​ហិ​តា រស់​នៅ​ឃុំ​អន្លង់​វែង​ និង​អ្នក​ស្រុក​ភូមិ ទួល​គ្រោះ ​១៥០​ គ្រួ​សារ​ មាន​ដី​៦០០​ ហិក​តា រស់​នៅ​ឃុំ​ថ្លាត​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ  បាន​ធ្វើ​បទ​សម្ភាសន៍​ទាំង​ទឹក​ភ្នែក​ ហូរ​រហាម​ និ​យាយ​អួល​ដើមក​ថា​ ក្រុម​ហ៊ុន​ទុម​រីង​រ៉ាប់​ប័រ​ និង​ក្រុម​ហ៊ុន​ដា​តា​ បានរំលោភយក​ដី​របស់​ពួកគាត់។

ពលរដ្ឋ​បានអោយដឹងថា ​ក្រោយ​​សមាហរណ៍​​កម្ម​មក​ បាន​​កាប់​​ព្រៃ​​ដោយ​​កំ​​លាំង​​បាយ​​ បាន​​ដី​​មិន​​លើស​​ពី​​ប្រាំ​​ហិក​​តា​ទេ ដាំ​ដំ​ណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ​ មាន​ផ្ទះ ​រស់​នៅ​ជា​ច្រើន​ខ្នង​បាន​សុខ​សាន្ដ​មិន​ដែល​មាន​រឿង​​អ្វី​​កើត​​ឡើង​​ឡើយ​​ ស្រាប់​​តែ​​ឆ្នាំ​​២០១១​ ក្រុម​ហ៊ុន​ ទាំង​​អស់​​ដែល​​មាន​​ឈ្មោះ​​ខាង​​លើ​ បាន​​មក​​ឈូស​​ដំ​​ណាំ ​​ផ្ទះ​​សម្បែង​ខ្ទេច​ខ្ទី​អស់​ ជាង​១០​ឆ្នាំ​រស់​នៅ​ ដោយ​សន្ដិ​ភាព​ត្រូវ​រលាយ​អស់។​

ពួក​គាត់​បាន​ប្ដឹង​មេឃុំ ​អភិ​បាល​ស្រុក​ ៤-៥​ដង​ហើយ​ តែ​ចម្លើយ​ពី​អាជ្ញា​ធរ​ សន្យា​ដោះ​ស្រាយ​ៗ​រហូត។​ លោក​ អ៊ុជ ផា ​មេឃុំ​ថ្លាត​​ថ្លែង​ថា​ មន្រ្តី​ជំ​នាញ ​និង​ក្រុម​និ​ស្សិត​ បាន​វាស់​ដី​ជូន​ពល​រដ្ឋ​ចំនួន​ ១៧៣០​ក្បាល​ដី និង​បិទ​ផ្សាយ​ឯក​សារ​នៃ​កិច្ច​វិ​និច្ឆ័យ​រួច​រាល់​ហើយ​ដែរ​ ក៏​ប៉ុន្តែ​ ភា​គី​ក្រុម​ហ៊ុន​តំ​ណាង​ដោយ​លោក​ ស៊ីម​ វណ្ណៈ ​បាន​ប្ដឹង​ជំ​ទាស់​នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ២០១៣​ មិន​អោយ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ដល់​ពល​រដ្ឋ​​។

លោក អ៊ុជ ផា​ ​បាន​បន្ដ​ថា សា​លាស្រុក​ធ្វើ​ការ​ណែ​នាំ​ ដល់​លោក​ ស៊ីម វណ្ណៈ​  អោយ​ប្ដឹង​សារ​ជា​ថ្មី​ ចំ​ពោះ​ដី​ណា​ដែល​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន ​ ចំ​ពោះ​ក្រុម​ហ៊ុន​ ដែល​នៅ​សល់​ពេល​ប្ដឹង​ជំ​ទាស់​តែ​ប្រាំ​ថ្ងៃ​ គឺ​គិត​ពី​ថ្ងៃទី​១៥ ​ខែ​មិថុនា ដល់​ថ្ងៃទី២០ ខែមិ​ថុនា​ ដដែល ផុត​កំ​ណត់​មិន​មាន​សិទ្ធិ​ប្តឹង​ឡើយ​ ។

លោក ផា បានបន្ដទៀតថា គ្មានអ្នកណាហ៊ានប្រឆាំងបទបញ្ជាលេខ ០១.ប.ប ទេ តែ​អា​ជ្ញា​ធរ​ផ្ដល់​យុត្តិ​ធម៌​ដល់​ក្រុម​ហ៊ុន​ បើ​ស្រុក​ដោះ​ស្រាយ​មិន​ចេញ​នៅ​ខេត្ត​ ដោះ​ស្រាយ​ មិន​ចេញ​នៅ​ក្រ​សួង​ តែ​នៅ​ចុង​បញ្ចប់​សម្ដេច​អ្នក​សម្រេច​អោយ​ដី​ពល​រដ្ឋ​ដដែល ​ពាក្យ​បណ្ដឹង​របស់ ​ក្រុម​ហ៊ុន​ចុះ​ថ្ងៃទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១៣​ សុំ​លោក​អភិ​បាល​ស្រុក​អន្លង់​វែង​ផ្អាក​ការ​ចេញ​ប័ណ្ណ ​កម្ម​សិទ្ធ​ជូន​ពល​រដ្ឋ​នោះ​ថា​ ដី​នោះ​ភាគ​ច្រើន​​មិន​មែន​ជា​ដី​បង្ករ​បង្កើន​ផល​ មិន​មែន​ជា​ដី​មាន​លំ​នៅ​ដ្ឋាន​ ជាក់​ស្ដែង​ទេ​ដែល​ជា​ដី​ព្រៃ​នៅ​ឡើយ​ ចំ​ណុច​នោះ​ហើយ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ក្ដៅ​ក្រ​ហាយ។​

តំ​ណាង ​អ្នក​ស្រុក ៤១​នាក់ កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៣ចំនួន៣​ភូមិ​គឺ​ ទី០១-​ភូមិ​​អូរ​​តា​​ម៉ែង​​ ទី០២​-ភូមិថ្នល់ថ្មី ទី០៣-ភូមិ​ទួល​គ្រោះ ​បាន​ទៅ​តវា​នៅ​ទីក្រុង​ភ្នំ​ពេញ​មុខ​ផ្ទះ​សម្ដេច​ ហ៊ុន សែន​ នៅ​វិ​​មាន​​ឯក​រាជ្យ ​ពេល​នោះ​មាន​ តំ​ណាង​សុំ​​អោយ​​សម្ដេច​​មក​​ទទួល​​ពាក្យ​​បណ្ដឹង​​ ហើយ​សន្យា​ថា​នឹង​ផ្ដល់​យុត្តិ​ធម៌​ជូន​ពួក​គាត់។ ​ពួក​គាត់​បន្ដថា លោក​ ស៊ីម វណ្ណៈ ​ តំ​ណាង​ភា​គី​ក្រុម​ហ៊ុន​ ជា​មន្រ្តី​ប៉ូ​លិស​ពាក់​សក្ដិ​បួន​កន្លះ ​ប្រ​ចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​ ជា​កូន​ប្រ​សារ​លោក ​ឃឹម ផាន់ណា ​ អភិ​បាល​ស្រុក​អន្លង់​វែង​ ពួក​គាត់​មិន​មាន​ជំ​នឿ​លើ​លោក ​ឃឹម ផាន់ណា ​ ដែល​ត្រូវ​ជា​ឪ​ក្មេក​លោក​ ស៊ីម វណ្ណៈ ​ ពីរ​ឆ្នាំ​ហើយ​ដែល​​ពួក​គាត់​ប្ដឹង​រក​​​យុត្តិ​ធម៌មិន​បាន​​ទេ គឺ​ទុក​ឱកាស​ អោយ​ក្រុម​ហ៊ុន​ធ្វើ​បាប​អ្នក​ស្រុក​តាម​អំ​ពើ​ចិត្ត។ ​

សូម​បញ្ជាក់​ថា​ក្រុម​ហ៊ុន​ ទុម​រីង​រ៉ាប់​ប័រ​​ ខូអិល​ធីឌី​ មាន​សិទ្ធ​វិ​និយោគ​លើ​ផ្ទៃ​ដី​ចំនួន​ ៧៧៥០​ ហិកតា​  ពី​ក្រុម​ហ៊ុន​ ដា​តា​រ៉ា​ប័រ​ ខេម​បូឌា​ ខូអិល​ធីឌី​ មាន​សិទ្ធ​លើផ្ទៃ​ដី ​ចំនួន ៧៧០០​ហិក​តា ​ស៊ី​ញ៉េ​បោះ​ត្រា​ ដោយ​សម្ដេច​អគ្គម​ហាសេ​នា​ប​តី​តេ​ជោ​ ហ៊ុន សែន ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ២០១១ ។

ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​​រាជ​ធា​នី​ភ្នំ​ពេញ ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១២ ឧប​នាយ​ក​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ រាជ​រដ្ឋាភិ​បាល​សម្រេច​យល់​ព្រម​តាម​សំ​ណើរ​ដក​ដី​ចំនួន​ ៣៣៥៤​ ហិកតា ចេញ​ពី​ក្រុម​ហ៊ុន ទុម​រីង​រ៉ាប់​ប័រ​ និង​ក្រុម​ហ៊ុន​ដាតារ៉ាប់ប័រ​ ដើម្បី​ផ្ដល់​ជូន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​២២០០ គ្រួ​សារ​ជូន​ពល​រដ្ឋ​ ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង។​

បទ​បញ្ជា​លេខ ​០១.ប.ប ​ចុះថ្ងៃទី​២២ ខែឧ​សភា ស៊ី​ញ៉េ​បោះ​ត្រា​ដោយ​សម្ដេច ហ៊ុន​សែន ​ចំណុច​ទី២​ ពិ​សេស​គឺ​ការ​អនុ​វត្ត​តាម​គោល​នយោបាយ​ រូប​មន្ដ​ស្បែក​ខ្លា និង​ការ​មិន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ដីធ្លី​ ស​ហ​គមន៍​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ ក្នុង​គោល​ដៅ​ធ្វើ​អោយ​សម្បទាន​ដី​សេដ្ឋ​កិច្ច​ទាំង​អស់​ នេះ​ បាន​ផ្ដល់​ផល​ប្រ​យោជន៍​ពិត​ប្រាក​ដ​ជូន​ដល់​ប្រ​ទេស​ជាតិ​ និង​ប្រ​ជា​ជន​ប្រកប​ដោយ​ចិរ​ភាព។​

លិខិត​ស្នើ​សុំ​អន្ដរា​គមន៍ ចុះថ្ងៃទី​០៣ ខែមិ​ថុនា ឆ្នាំ​២០១៣ ស្នាម​មេ​ដៃ១២០នាក់​  អ្នក​តំ​ណាងគឺទី​០១-អ្នក​ស្រី​ អ៊ឹម ចន្ថា ទី០២-អ្នក​ស្រី ស៊ុំ សាវ ទី០៣-អ្នក​ស្រី ​អ៊ូម មំ ទី០៤-អ្នក​ស្រី ទីម ស្រី ​អា​ជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ ទំ​នាស់​ដីធ្លី​ បាន​ចោទ​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​ បាន​ផ្សំ​គំ​និត​គ្នា​អោយ​ក្រុម​ហ៊ុន​ ឈូស​ឆាយ​ដី​នៅ​ពេល​យប់​ នៅ​ពេល​ដែល​ប្រ​ជា​ពល​រដ្ឋ​ដាំ​ស្វាយ​ លួច​ដក​ស្វាយ​ ដាំ​អី​លួច​ដក​ហ្នឹង​ ជា​ពិ​សេស​សន្ដិ​សុខ​ ក្រុម​ហ៊ុន​ មាន​កាំ​ភ្លើង​ គំ​រាម​ប្រ​ជា​ពល​រដ្ឋ។​

គោល​នយោ​បាយ ឈ្នះឈ្នះ ​គោល​នយោ​បាយ​ចាស់ ​សកម្ម​ភាព​ថ្មី​ លើ​វិ​ស័យ​ដី​ធ្លី ​បទ​បញ្ជា​លេខ ០១.ប.ប​ ច្បាប់​ភូមិ​បាល​ ឆ្នាំ២០០១​ ដាក់​ថា​ពល​រដ្ឋ​ណា ​រស់​នៅ​លើ​ដី​មាន​ដំ​ណាំ ​គួរ​កត់​សម្គាល់​ បីឆ្នាំ​ ដល់​ប្រាំឆ្នាំ​ ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​ តែ​ផ្ទុយ​ទៅ​វិញ​រាល់​ បទ​បញ្ជា​ពី​ប្រ​មុខ​រដ្ឋា​ភិ​បាល​ ក៏​ដូច​ជា​ច្បាប់​ភូមិ​បាល​ ក៏​មិន​បាន​ធ្វើ​អោយ​ក្រុម​ហ៊ុន​ និង​អាជ្ញា​ធរ​ ស្រុក​អន្លង់់​វែង​ ឈឺ​ក្បាល​ដែរ។​

អ្នក​យក​ពត៌​មាន​សុំ​ការ​ពន្យ​ល់​ពី​លោក​ ងួន សំអឿម​ ប្រ​ធាន​នាយ​ករដ្ឋ​បាល​ សា​លា​ស្រុក​អន្លង់​វែង​ លោក​ឆ្លើយ​ថា​ លោក​បាន​​ទទួល​​ពាក្យ​​បណ្ដឹង​លើក​ទី​០១​ នៅ​ថ្ងៃ​ទី​១៥ ខែ​មិ​ថុនា ​មក​ដល់​ថ្ងៃ​ទី០១ ខែ ​កក្ដដា​ លោក​ មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ក្រុម​ហ៊ុន​សារ​ជា​ថ្មី​ឡើយ​ លោក​អោយ​សួរ​សុ​រិ​យោ​ដី​ស្រុក។

អ្នក​សារ​ពត៌​​មាន​​ សុំ​​ការ​ពន្យល់​ពី​លោក​ សុខ គាវិន​ តាម​ទូរ​ស័ព្ទ​លោក​ឆ្លើយ​ថា​ ក្រុម​ហ៊ុន​ប្ដឹង​លើក​ទី​០២​ចំនួន​ ៣៣៧ ​ក្បាល​ដី លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ថ្ងៃ​ទី​៣០ ខែមិ​ថុនា ឆ្នាំ២០១៣​ តែ​ពាក្យ​បណ្ដឹង​នោះ​ចុះ​ថ្ងៃ​ទី​​២០​ ខែមិថុនា​  ពេល​សួរ​បើ​ដូច្នេះ​តើ​លោក​ចាត់​ទុក​ថា​ពាក្យ​បណ្ដឹង​ហ្នឹង​មាន​ប្រ​សិទ្ធ​ភាព​ដែរ​ឬ​អត់ ​លោក​ឆ្លើយ​ថា កាល​ពី​ថ្ងៃ​ទី​​​១៧ ខែមិថុនា​ សា​លា​ស្រុក​បាន​ប្រ​ជុំ​គណៈ​កម្ម​ការ​បើក​ផ្លូវ​អោយ​ក្រុម​ហ៊ុន​ លោក​បន្ដ​ថាភាគី​ក្រុម​ហ៊ុន​ប្ដឹង​ មាន​ចេនា​ទំ​លាក់​កំ​ហុស​លើ​ក្រុម​លោក​ ដូច្នេះ​លោក​បញ្ជូន​បណ្ដឹង​នោះ​ អោយ​ស្រុក​ដោះ​ស្រាយ​ ពេល​សួរ​ដី​ដែល​មិន​ពាក់​ព័ន្ធ ​ចំនួន​១៣៩៣ ក្បាល​ដី​ លោក​ សុខ គាវិ​ន​ ឆ្លើយ​ថា ​អត់​បញ្ហា​អី​នោះ​ទេ ក្រុម​លោក​ នឹង​បំ​ពេញ​បែប​បទ​ ធ្វើ​កម្ម​សិទ្ធិ​ជួន​ពល​រដ្ឋ​នា​ពេល​ខាង​មុខ​នេះ។​

ពល​រដ្ឋ​ស្រុក​អន្លង់​វែង​ចោទ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ថា មាន​​ចេត​នា​បន្ធូ​ដៃ​អោយ​ភាគី​ក្រុម​ហ៊ុន​។ តាម​រយៈ​អ្នក​យក​ពត៌​មាន​ សុំ​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​គន់ គីម​ បេក្ខជន​ អ្នក​តំ​ណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ឧត្តរ​មានជ័​យ ​អាណត្តិ​ទី​០៥​ ធ្វើ​យ៉ាង​ណា​អោយ​ពួក​គាត់​ បាន​ដី​តាម​ការ​ទាម​ទារ​ និង​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​ ធ្វើ​ ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដោយ​ក្តី​អនុ​គ្រោះ៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12406ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4492ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1722ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1676ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2187ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1904ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1623ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2355ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1972ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1681ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      312នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10714នាក់
ខែនេះ    80426នាក់
ឆ្នាំនេះ   477434នាក់
សរុប   57828830នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 10:04