លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់

ដោយៈ សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1669

តាមការ​រាយ​ការណ៍​ពី​អ្នក​ឃ្លាំ​មើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​យប់​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់ ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​រាប់​សឹប​គ្រឿង​ តែគ្មាន​ឃើញ​មាន​មន្រ្តី​ជំ​នាញ​ ឬ​សមត្ថ​កិច្ច​ណា​គេ​ចាត់​វិធាន​ការ​បង្រ្កាប​អោយ​​បាន​ជា​ដុំ​កំ​ភូន​នោះទេ គឺ​ពួកជំ​នាញ​ទាំង​នេះ​ចាប់​បាន​តែ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​លោត​ឆ័ត្រមិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ។

ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា ឆ្លៀត​ក្នុង​ឱ​កាស​រដ្ឋា​ភិបាល​ភ្លេច​ខ្លួន និង​កំ​ពុង​ជាប់​រវល់​រៀប​ចំ​ការ​បោះ​ឆ្នោត ឈ្មួញ​ដឹក​ឈើ​ក្រ​ញូង​ដែល​មាន​ឈ្មោះ​ លោក​ប្រុញ លោកតឿ លោកពុំ លោកចូច លោក​ត្រ​គួន កំពុង​សំ​រុក​ដឹក​ឈើ​ក្រ​ញូង​ពី​ខេត្ត ​ឧត្តរ​មាន​ជ័យ​ឆ្ពោះ​ទៅ ខេត្ត​កំពង់ចាម ដោយ​ឆ្លង​កាត់​ខេត្ត​សៀម​រាប និង​ខេត្ត​កំ​ពង់ធំ ជា​រៀង​រាល់​យប់​ ដោយ​ប្រើ​រថ​យន្ត​បាឡែន ហៃ​ប្រីដ ចាប់ពី​២គ្រឿង​ឡើង​ទៅក្នុង​ខ្សែ​រថ​យន្ត​នីមួយៗ បាន​ដោយ​រលួន​មិន​មាន​ការ​បង្រ្កាប​នោះ​ទេ។

ពាក់​ព័ន្ធ​និង​ករណី​ការ​ដឹក​ជញ្ជួន​ឈើ​ក្រ​ញូង​យ៉ាង​គគ្រឹគគគ្រេង​ខាង​លើ​នេះ​ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទាគឹមសុទ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បានទេ​ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​លោក​ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងខ្សឹបៗ​​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៣​នេះ​ថា លោក​ដឹង​ពី​ករណី​ដឹក​ឈើ​ក្រញូអ​ខាង​លើតើ​ តែ​លោក​មិន​បាន​ធ្វើ​អី​ផង ហើយ​លោក​កំ​ពុង​ជាប់​ចូល​រួម​កម្ម​វិធី​រុក្ខ​ទេ​វា​នៅ​ខេត្ត​កំ​ពត រួច​ក៏​បិត​ទូរស័ព្ទ​បាត់​ទៅ។

ឯកឧត្ត​ម​ ឃឹម-ប៊ុន​សុង ​អភិបាល​ខេត្ត​សៀម​រាប​ទើប​តែ​ឡើង​ថ្មី បាន​មាន​​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៩​ដដែលនេះ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​​ជា​តួនាទី​របស់គាត់​នោះ​ទេ ជា​តួ​នាទីរបស់​​មន្រ្តី​ជំ​នាញ និង​សមត្ថ​កិច្ចពាក់​ព័ន្ធ​ក្នុង​ខេត្ត​សៀម​រាប។ ឯកឧត្តម​បាន​បន្តថា កន្លង​មក​ខេត្ត​សៀម​​រាប​ក៏ធ្លាប់​ចាប់​បាន​រថ​យន្ត​ដឹ​ឈើ​ក្រ​ញូង​ខ្លះៗ​ដែរ។

មហា​ជន​ទូទៅ​បាន​និយាយ​រិះ​គន់ថា បើ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​គេ​ចង់​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើ​ស​ឈើ​ក្រ​ញូង​វា​គ្មាន​អ្វី​ពិបាក​នោះ​ទេ គឺ​ស្រួល​ជាង​បក​ចេក​ទៅ​ទៀត តែ​មន្រ្តី​ជំ​នាញ​ទាំង​នេះ​ គឺ​ត្រូវ​បាន​គេ​យក​តា​ស្រ​មូម​ចុក​មាត់​ចុក​ត្រ​ចៀក​បាំង​ភ្នែក​អស់​ហើយ ម្យ៉ាង​ទៀត​ក្រុម​ជំ​នាញ​ទាំង​នេះ  ពូកែ​ឆ្លៀត​ឱ​កាស​​ដូច​ត្រី​ងៀត​ឆ្លៀត​ពង នៅ​ពេល​ថ្នាក់​ដឹក​នាំ​​ជាប់​រវល់​កិច្ច​ការ​អ្វី​មួយ​។

សូម​បញ្ជាក់ថា អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន មេ​ប៉េអឹម​ខេត្ត​សៀម​រាប មេព្រៃ​ខេត្ត​សៀម​រាប ទាំង​តូច​ទាំង​ធំ អភិបាល​ខេត្ត​កំ​ពង់ធំ និង​លោក​ តុង-យី​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្ទោ​ង ខេត្ត​កំ​ពុងធំ ស្ទើ​ជា​រៀង​រាល់​យប់​នៅ​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពី​ខេត្ត​សៀម​រាប​ទៅ​ខេត្ត​កំ​ពុង​ធំ តែ​មិន​ឃើញ​មាន​ការ​បង្រ្កាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នោះ​ទេ នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ជំ​នាញ​ និង​សមត្ថ​កិច្ច​ហាក់​មាន​ការ​រើស​មុខ​ក្នុង​ការ​បង្រ្តាប​បទ​ល្មើស​ឈើ​ក្រញូង ព្រោះ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទៅ​ដោយ​រលូន​តែ​រហូត តែ​សមត្ថ​កិច្ច​ឆ្លើយ​ថា មិន​ឃើញ​តែ​រហូត​ដែរ។

ក្រុម​​អ្នក​ស្រលាញ់ព្រៃ​ឈើ និង​ជា​អ្នក​មាន​ចិត្ត​ការ​ពារ​ព្រៃ​ឈើ​ ​សូម​អំ​ពាវ​នាវ​ដល់​ អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់​ព័ន្ធ​និង​បទ​ល្មើស​ព្រៃ​ឈើ​មេត្តា​ចាត់​វិធានការ​ អោយ​បាន​ទាន់​ពេល​វេលា​​ក្នុង​ការ​បង្រ្កាប​ការកាប់​ រុករាន និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ខាង​ជើង​បឹង​ទន្លេ​សាប​នេះ​ផង​៕  ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1237ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1599ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1753ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1651ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1759ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1586ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1796ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1888ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1688ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2385ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      543នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8750នាក់
ខែនេះ    78462នាក់
ឆ្នាំនេះ   475470នាក់
សរុប   57826866នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:11