យុវជនម្នាក់រងរបួសធ្ងន់ខណៈពេលជិះម៉ូតូដឹកមិត្តស្រីមកពីដើរលេងនៅកោះពេជ្រមកដល់មុខផ្ទះកំពុងលើកទូរស័ព្ទហៅអ្នកផ្ទះបើកទ្វារ ស្រាប់តែត្រូវជនសង្ស័យបាញ់១គ្រាប់ ប្លន់យក ម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១០ កក្កដា នៅមុខផ្ទះលេខ១១ ក្រុម១៤ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្កុកពី ស៊េរី២០១៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI 8588 ទៅសុំម្តាយរបស់មិត្តស្រីដឹកទៅដើរ លេងនៅ កោះពេជ្រ ពេលត្រឡប់មកវិញជនរងគ្រោះបានជិះម៉ូតូតាមមហាវិថីព្រះមុនីរ៉េតបត់តាមផ្លូវចំការដូង លេខ២១៧ មកដល់ចំណុចស្ពានដែកចំការដូងបានបត់តាមផ្លូវ លេខ៣៧១ បត់ចូល ទៅផ្ទះមិត្តស្រី ដោយមិនបានដឹងថាជនសង្ស័យជិះម៉ូតូដេញតាមតាំងពី ចំណុចណាមកទេ ខណៈពេលមកដល់មុខផ្ទះមិត្តស្រីជនរងគ្រោះបានលើកទូរស័ព្ទហៅសាច់ ញាតិមិត្តស្រី បើកទ្វារផ្ទះឲ្យ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមកដល់បានឆក់ទូរស័ព្ទពីជនរងគ្រោះមិនបានសំរេចហើយបានដកកាំភ្លើងខ្លីបាញ់សំដៅជនរងគ្រោះរងរបួសមួយគ្រាប់ ហើយបានគំរាមមិនឲ្យស្រែករួចប្លន់យកម៉ូតូជនរងគ្រោះជិះ ទៅបាត់ដោយសុវត្ថិភាព ។
ជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រងរបួស១គ្រាប់បៀមជាប់ភ្លៅខាងឆ្វេង ។ នារីជាមិត្តស្រីមាន ឈ្មោះ មិន សុធារ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានរកឃើញសំបកកាទុសមួយគ្រាប់បន្សល់ទុកនៅកន្លែងកើតហេតុ រីឯជនរងគ្រោះត្រូវមិត្តស្រីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។
រហូតដល់ម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កក្កដា នៅមុខមន្ទីរពេទ្យមិត្ត ភាពខ្មែរសូវៀត តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ជាមួយនគរបាលប៉ុស្ត៍បឹងទំពុនបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងម៉ូតូមួយគ្រឿង ដែលសង្ស័យពាក់ព័ន្ធនឹងករណីប្លន់យកម៉ូតូស្កុកពីមួយគ្រឿងនៅចំណុចកើត ហេតុខាងលើ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ថាជាជនសង្ស័យពាក់ព័ន្ធនឹងរឿងអ្វីទេ ដោយហាមមិនឲ្យអ្នកសារព័ត៌មានថតទេ ។
ក្នុងនោះសមត្ថកិច្ចបាននាំមិត្តស្រីរបស់ជនរងគ្រោះទៅមើលមុខជនសង្ស័យ និងនាំនាងនិងជនសង្ស័យទាំង៣នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ៕ដោយ កែវ ឈីម






វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទី នាយកដ្ឋានសុខមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានរឿងអយុត្តិធម៌ ដែលធ្វើអោយលោកមានការឈឺចុចចាប់ខ្លោចផ្សាជាទី...Read more
សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
ក្រោយពីមានការរិះគន់និងកាសែត ក្នុងស្រុកមួយចំនួនចុះផ្សាយពីភាពពុករលួយ របស់មន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលបានបើកដៃឲ្យឈ្មួញតូចធំនាំចូលទំ...Read more
នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យនេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។
...Read more
កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
| ថ្ងៃនេះ | 490 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8697 | នាក់ |
| ខែនេះ | 78409 | នាក់ |
| ឆ្នាំនេះ | 475417 | នាក់ |
| សរុប | 57826813 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:50 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

