ក្រោយពីគណៈសាលាខេត្តកំពង់ធំ បានរឹតបន្តឹងការ បង្រ្កាបបទល្មើស នៅក្នុងខេត្តកំពង់ធំ ទើបបានបង្កើតជាគណៈបញ្ជាការឯកភាព ខេត្តសម្រាប់បង្រ្កាបបទល្មើសនានា ដែលកំពុងតែ ពេញ និយម នៅក្នុង ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាល នៃអភិបាលខេត្តកំពង់ធំ និង ជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តកំពង់ធំ ទើបបានបង្ហាញឲ្យឃើញនូវលទ្ធលផល ផុសចេញ ជាផ្លែផ្កានាថ្ងៃនេះ ដែលមានការចូល បង្រ្កាបគ្រប់ស្ថានប័ន ដែលកន្លងមក បទល្មើសឈើគ្រញូង តែងតែហោះឆ្លងកាត់ខេត្ត តែពេលនេះត្រូវ បានជាប់អន្ទាក់ ទោះជាមានស្លាប ហោះក៏ហោះ មិនរួច ដែរ បើសិនជាសកម្មភាព របស់គណៈបញ្ជាការឯកភាពរស់រវើកដូចពេលនេះ។
ជាក់ស្តែង រថយន្តហាយឡេនឌឺ ពណ៌ ទឹកប្រាក់មួយគ្រឿងអត់ស្លាកលេខ ខាងមុខពាក់ស្លាក លេខ ខាង ក្រោយ ភ្នំពេញ 2A - 8008 បានដឹកឈើគ្រញូង ចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្ត កំពង់ចាម ដែលកន្លងមក ប្រហែលជារថយន្តដឹកឈើគ្រញូងទាំងនេះ ចេះបំបាំងបាត់ ឬក៏ហោះរំលោង បាន ជាមិនដែលឃើញសមត្ថកិច្ចចាប់បានម្តងណាឡើយ ទើបតែពេលនេះ ជា ប្រវត្តិសាស្រ្តដែលគួរតែកត់ត្រាទុក ដែលគណៈបញ្ជាការឯកភាពខេត្ត ដែលបានបង្កើត បានក្របួចរថយន្តមួយគ្រឿង ដឹកឈើគ្រញូងពេញ ។
តាមការឲ្យដឹងពី លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា ការបង្រ្កាបរថយន្ត បទល្មើសឈើគ្រញូងនេះ គឺយោងតាមសេចក្តីសម្រេច លេខ ០៧៦ ស.ស.រ របស់រដ្ឋបាល ខេត្ត កំពង់ ធំ ស្តីពីការកែសម្រួល ការបង្កើតលេខាធិការដ្ឋាន ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការសប្រមូល ការស្តុបទុក និងការនាំចេញឈើគ្រញូង ក្នុងខេត្តកំពង់ធំ ដែលមានអភិបាលខេត្ត ជា ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ទើបមានការចូលរួមបង្រ្កាបពីសំណាក់ ផ្នែករដ្ឋបាល ព្រៃឈើស្ទោង ខណ្ទរដ្ឋបាលព្រៃឈើកំពង់ ធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំង កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការ ដ្ឋាន នគរបាលខេត្តកំពង់ធំ បានធ្វើការស្ទាក់រថយន្តមួយគ្រឿងខណៈពេល ដែលបានរត់ ទៅលាក់ ខ្លួននៅតាមច្រកឌឿងហែមមួយតូច ក្រោយផ្ទះអ្នកភូមិ ទើបត្រូវបាន កម្លាំងចម្រុះក្របួចចាប់បាន ខណៈពេលដែលតៃកុងឡាន បានបើកទ្វារយន្ត ហើយដាក់មេប្រូចបានស្រមោល និងបានបន្សល់ រថយន្ត ឲ្យសមត្ថកិច្ចនាំយកមករក្សាទុកនៅខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ និងធ្វើការ វាស់វែង ដែល មានចំនួនឈើ ចំនួន ២៤០ដុំ ស្មើរនឹង ២.៤៥គ.កវត្ថុតាងទាំងអស់ ត្រូវបានដកហូតទុកជាសម្បត្តិ រដ្ឋ ។
ប្រជាពលរដ្ឋ ខ្សឹបខ្សៀវគ្នាថា សង្ឃឹមថាសកម្មភាពបង្រ្កាបនេះ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ មិន មែនធ្វើឡើងដោយ សារតែឈ្មួញមិនបានប្រាប់ ឬការចុះបង្រ្កាបដោយសារតែបែកការ ដល់ថ្នាក់លើ បញ្ជាមកនោះទេ ព្រោះឈ្មួញកំពុងតែព្យាយាមទិញទឹកចិត្តសមត្ថកិច្ច ឲ្យថ្លៃដល់អ្នកដែលជើងខ្លាំង ដើម្បីកុំឲ្យរំខានដល់ ការរកស៊ីរបស់ពួកគេ៕ ដោយ ប៊ុនរតនា ប្រភពពីខេមរា






ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
តាំងពីយម់ថ្ងៃ១៧ឈានចូលទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែលអគ្គីភ័យបានឆាបឆេះក្លឹបកម្សាន្ត ហ៊ីបហប់ រហូតមកដល់ព្រឹកថ្ងៃទី១៩នេះ ក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតែមានការមន្ទិលសង្ស័យថា ម...Read more
ប្រទេសជាតិជាច្រើននៅលើពិភពលោកយើងនេះ គឺរមែងតែងតែមានមេដឹកនាំ និងប្រជានុរាស្រ្តតិច ឬច្រើនអាស្រ័យទៅលើប្រទេសនោះតូចឬធំតែប៉ុណ្ណោះ ប្រទេសខ្លះគ្មានស្តេច តែមានប្រធានាធិបតី ឯប្រទេសខ្ល...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
| ថ្ងៃនេះ | 410 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6400 | នាក់ |
| ខែនេះ | 76112 | នាក់ |
| ឆ្នាំនេះ | 473120 | នាក់ |
| សរុប | 57824516 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:07 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

