នៅព្រឹកព្រលឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះរវរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលប្រកបដោយព្រះភ័ក្ត្រស្រពាប់ស្រពោនបានបង្ហាញព្រះរាជវត្តមានក្នុងភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្បែរវិមានឯករាជ្យក្នុងរាជធានីភ្នំពេញជាទីដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានគោរពវិញ្ញាណក្ខ័ន្ធអ្នកឧកញ៉ាមហាភក្តីនៅទីនោះ។

អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលមរណភាព កាលពីវេលាម៉ោង ៤ និង ១០ នាទីទៀបភ្លឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៣ ត្រូវនឹងថ្ងៃសុក្រ ៥ កើតខែអាសាធ ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ២៥៥៧ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។
នាឱកាសនោះព្រះមហាក្សត្រ និង សម្តេចម៉ែ បានសំដែងនូវព្រះទ័យសោកសៅ និងចូលរួមសោកស្តាយ ជាមួយសម្តេចតេជោ ហ៊ុន សែន និង ក្រុមគ្រួសារ ដែលបានបាត់បង់នៅបិតា ជីតា ជីតាទួត ជាទីស្រឡាញ់ និង ជាទីគោរព។ ព្រះមហាក្សត្រ និង សម្តេចម៉ែ បានមានព្រះបន្ទូលទៀតថា មរណភាពនេះ គឺជាការបាត់បង់បិតា ជីតា ជីតាទួត ដ៏ល្អ ជាទីស្រលាញ់ និងជាទីគោរពដ៏ជ្រាលជ្រៅជាទីបំផុតរបស់សម្តេច សម្តេចកិក្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ព្រមទាំងចៅប្រុសចៅស្រីទាំងអស់។
សម្រាប់ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធអ្នកឧញ៉ាមហាភក្តី នៅពេលព្រឹកនោះក៏មានផងដែរ គណៈប្រតិភូក្រសួងព្រះបរមរាជវាំងដឹកនាំដោយសម្តេចចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង គណៈប្រតិភូរដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្ថាប័នព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ទេព ងន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈប្រតិភូតុលាការកំពូល សាលាឧទ្ទរ និងសាលាដំបូង ដឹកនាំដោយឯកឧត្តម ឌិត មន្ទីរ គណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ដឹកនាំដោយលោកជំទាវបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ហើយគណៈប្រតិភូរបស់កាកបាទក្រហមកម្ពុជា ក៏បានដឹកនាំដោយសម្តេចចៅហ្វាវាំង គង់ សំអុល ផងដែរ៕






នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែលទទួលបានសិទ្ធិ រកស៊ីឈើក្នុងទ្រង់ទ្រាយធំ បន្តពីក្រុមហ៊ុន ដាតា រ៉ាប់ប៊ើ និងក្រុមហ៊ុន ...Read more
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
លោកប៉ូលីសសក្តិ៤ ឡុងសំអឿន ជាប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
| ថ្ងៃនេះ | 475 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8682 | នាក់ |
| ខែនេះ | 78394 | នាក់ |
| ឆ្នាំនេះ | 475402 | នាក់ |
| សរុប | 57826798 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:37 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

