ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 21 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 02:04 នាទី ចំនួនអានៈ 1762

បុរស២នាក់​បង​ប្អូន​បង្កើត ​ក្នុង​ចំ​ណោម​បក្ខ​ពួក​ប្រាំនាក់ ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ដង​រែក​ចំ​ណុច​វាល​វែង​ ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​ទាហ៊ា​ន​ថ្ងៃ​បាញ់​សម្លាប់​ យ៉ាង​ណា​ណោច​អាធម្ម​បំផុត។

លោក ញ៉ម-សន អា​យុ​៦១​ឆ្នាំ ត្រូវ​ជា​ឪពុក​បង្កើត​របស់ជន​រង​គ្រោះ ដែល​មាន​ទី​លំ​នៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​កែង (១០៥) ឃុំផ្អាវ ស្រុក​អន្លង់​វែង បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ទាំង​ទឹក​ភ្នែក​ហូរ​រហាម​ថា កាល​ពី​ថ្ងៃ​ច័ន្ទទី​១៥ ខែកក្កដា ឆ្នាំ​២០១៣នេះ គាត់​បាត់​កូន​ទាំង​២នាក់​ពី​ផ្ទះ​មិន​ដឹង​ជា​ទៅ​ណា។ លុះ​ដល់​ថ្ងៃ​ទី​១៨ខែឆ្នាំដដែល​គាត់​បាន​ដំ​ណឹង​ពី​បុរស់​ម្នាក់​ឈ្មោះ​ភាព​ ដែល​ជា​អ្នក​រួម​ដំ​ណើរ​ជា​មួយ​ថា កូន​គាត់​ទាំង​២​នាក់​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សម្លាប់​ខណៈពេល​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​នៅ​លើ​ភ្នំ​ជាប់​ព្រំ​ប្រ​ទស់​កម្ពុជា​-ថៃ។

បុរស​ឈ្មោះ​ភាព​នោះ​បានបន្ត​​ប្រាប់​​អ៊ុំ​ ញ៉ម-សន ថា ទាហ៊ាន​ថៃ​បាន​បាញ់​ពួកគេ​នៅ​ចំ​ណុច​វាល​វែង ខណៈពេល​ដែល​បុរស​​ឈ្មោះ​ សន-ថា អាយុ​២១​ឆ្នាំ និង​បុរស​ឈ្មោះ សន-សែន អាយុ​១៦​ឆ្នាំ ដែល​ជា​កូន​របស់​លោក ញ៉ម-សន កំពុង​តែ​ទៅ​ដង​ទឹក​យក​មក​ដាំ​បាយ​នៅ​ម៉ោង​៤-៥ល្ងាច​ថ្ងៃទី១៧​ខែ​ឆ្នាំដដែល​។​លោក​​ភាព​បាន​ប្រាប់​អ៊ុំ​ ញ៉ម-សន ទៀតថា ទាហ៊ាន​ថៃ​បាន​បាញ់​រះមក​លើ​ពួក​គេ​ទាំង​៥នាក់​បណ្តាល​អោយ​ស្លាប់​២នាក់​ និង​របួសម្នាក់​(លោក​ភាព​របួស​ចង្កេះ)និង​រត​រួច​ខ្លួន​២នាក់។

អ៊ុំ​ ញ៉ម-សន បាន​បន្ថែមថា ពេល​គាត់​បាន​ទទួល​ដំ​ណឹង​ភ្លាមៗ​​ក៏​នាំ​កូន​កូន​ប្រ​សា​ទៅ​យក​សព​កូន​ទាំង​២​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែកក្កដា ទើប​យក​សព​កូន​មក​ដល់​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​សាស​នា។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ភាព និង​បក្ខ​ពួក​២នាក់​ទៀត​បាន​ទេ ព្រោះ​លោក​ ភាព ​កំ​ពុង​ព្យា​បាល​ជំ​ងឺដែល​របួស​ត្រង់​ចង្កេះ និង​បុរស​២នាក់​ទៀត​គេ​ច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ណា។

ប្រ​ភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ស្លាប់​ស្ទើ​ជា​រៀង​រាល់​ថ្ងៃ ខណៈពេល​ពួក​គេ​លួច​ឡើង​កាត់​ឈើ​ក្រ​ញូង​ខុស​ច្បាប់​លើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ តែ​គេ​ពុំ​ដែល​ឃើញ​លោក ញឹម​-ផាន់ណា អភិបាល​ស្រុក​អន្លង់​វែង និង​លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​​ឡើង​ថ្មី មាន​វិធាន​ការ​ទប់​ស្កាត់​នោះទេ ដែល​ទង្វើ​ទាំង​នេះ​ហាក់​ប្រ​ឆាំង​និង​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ដែល​សម្តេច​ធ្លាប់​តែ​ស្រែក​អោយ​មន្រ្តី​ក្រោម​ឱវាត​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​អោយ​បាន​ជោគ​ជ័យ។

សូម​បញ្ជាក់ថា លោក ញ៉ម-សន មាន​ភរិយាឈ្មោះ អាន-សរី មានកូន​៥នាក់ ប្រុស​៤​ស្រី១ ហើយកូន​ទាំង​២​ដែល​ស្លាប់​នោះ​មាន​​ឈ្មោះ សន-ថា អាយុ២១​ឆ្នាំ ជា​កូន​ទី៣ និង​ឈ្មោះ សន-សែន អាយុ១៦​ឆ្នាំ ជា​កូន​ទី​៤៕ ដោយ៖ សុផានុរស្ស

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1775ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន2264ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1887ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1812ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1851ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន2227ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1748ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1848ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1649ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1603ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8697នាក់
ខែនេះ    78409នាក់
ឆ្នាំនេះ   475417នាក់
សរុប   57826813នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:48