គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ

ដោយៈ សសឃក ភ្នំពេញ ថ្ងៃទី 23 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 12:11 នាទី ចំនួនអានៈ 1578

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បាន​សម្រេច​ជា​ផ្លូវកា​រហើយ បន្ទាប់ពី​កិច្ចប្រជុំ​អស់​ពេល​ស្ទើរតែ​មួយ​ថ្ងៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។ គឺគជប ​មិន​អនុញ្ញាត​ឲ្យ​លោក​សមរង្ស៊ី ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កណ្តាល បានទេ​។ នេះបើតាមលិខិតរបស់លោក អ៊ឹម សួស្តី ប្រធានគជប ផ្ញើជូនលោក សមរង្ស៊ី។

ចាប់ ​ពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៣ សមាជិក​គជប ទាំង ៩ រូប ដឹកនាំ​ដោយ​លោក អ៊ឹម សួស្តី បាន​បើក​កិច្ចប្រជុំ​ដោយ​បិទទ្វារ នៅ​ទីស្តីការ​គជប ដើម្បី​ពិភាក្សា​លើ​សំណើ​របស់​លោក​​សម​រង្ស៊ី។ លោកសមរង្ស៊ី ស្នើសុំ​ឲ្យ​គជប ចុះ​ឈ្មោះ​លោក ក្នុង​បញ្ជី​អ្នកបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ នៅ​មណ្ឌល ខេត្ត​កណ្តាល របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លិខិត​របស់​លោក​សម​រង្ស៊ី ចុះ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៣​ ធ្វើឡើងដោយយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបាន​ព្រះរាជ​ប្រទាន​លើក​លែង​ទោស​ដល់​រូប​លោក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។

​ក៏​ប៉ុន្តែ​បន្ទាប់ពី​កិច្ចប្រជុំ ចាប់​តាំងពី​ព្រឹក រហូត​ដល់​ល្ងាច​នេះ លោក អ៊ឹម សួស្តី ប្រធាន​គជប  បាន​ចុះហត្ថលេខា​លើ​លិខិត ផ្ញើជូនលោកសមរង្ស៊ី ដោយបង្ហាញថា "​ករណី​ស្នើ​សុំ​ចុះ​ឈ្មោះ​របស់​ឯកឧត្តម ក្នុង​បញ្ជី​បោះឆ្នោត គជប មិន​អាច​ដាក់បញ្ចូល​បានទេ ដោយហេតុ​ថា តាម​ស្មារតី​នៃ​មាត្រា ៤៩​ថ្មី ( បី ) នៃ​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ ច​.​ប​.​ត​.​រ​. ចែងថា "... រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ត្រូវធ្វើ​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ជា​រៀងរាល់ឆ្នាំ​។ នៅ​ឆ្នាំ ដែល​មាន​ការរៀបចំ​កា​រ​បោះឆ្នោត​ជា​សកល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​សម្រេច​កាលបរិច្ឆេទ និង​រយៈពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត និង​ការផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត​ផ្សេង​ពី​នេះ​..."​។ បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ត្រូវបាន​គជប ផ្តល់​សុពលភាព​ស្របតាម​មាត្រា ៤៩​ថ្មី ( បី ) នៃ​ច​.​ប​.​ត​.​រ​. រួចហើយ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២"​។​

​លោក អ៊ឹម សួស្តី បាន​បន្ថែមថា "​ដោយឡែក​ករណី​ស្នើ​សុំ​បញ្ចូល​ឈ្មោះ​ឯកឧត្តម ក្នុង​បញ្ជី​ផ្លូវការ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​មណ្ឌល​ខេត្ត​កណ្តាល​នោះ គជប ក៏​មិន​អាច​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បាន​ដែរ ដោយហេតុ​ថា ឯកឧត្តម​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម ច​.​ប​.​ត​.​រ និង ប​.​ន​.​ត​.​រ នោះទេ​"​។​

​លោក អ៊ឹម សួស្តី ក៏​បាន​គូសបញ្ជាក់​ក្នុង​លិខិត​ដដែល​ថា "​ចំពោះ​ការស្នើសុំ​នេះ ឯកឧត្តម​អាចអនុវត្ត​បាន​តាម​ចំណុច គ និង ឃ នៃ​មាត្រា ១១៨ ថ្មី នៃ​ច​.​ប​.​ត​.​រ នៅក្រោយពេល ដែល​ឯកឧត្តម បាន​ចុះឈ្មោះ​បោះឆ្នោត និង​មាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៣"​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន2202ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1805ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2320ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2236ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1944ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1826ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន2796ដង ដំណឹងបាត់កូនស្រី   អាន1767ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1626ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1835ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      418នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    418នាក់
ខែនេះ    15961នាក់
ឆ្នាំនេះ   298613នាក់
សរុប   57650009នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 05:03