បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 1539

ការ​គ្រប់​គ្រង​មនុស្ស​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ មនុស្ស​គ្រប់​រូប​មាន​ភាព​​វៃ​ឆ្លាត មាន​ការ​បទ​បែន​ មនុស្ស​ខ្លះ​មាន​ភាព​ក្រឡិច​ក្រឡុចលេម​លើមអោប​ជើង​អោប​ដៃ​ ហៃ​អើ​តម្រូវ​ចិត្ត​មេ ទោះ​ដឹង​ថា​មេ​កំ​ពុង​ដើរ​ផ្លូវ​ខុស​ក៏ដោយ​​ អ្នក​ខ្លះនិយាយ​ផ្សេង​ធ្វើ​ផ្សេង ដែល​ទង្វើ​ទាំង​នេះ​ធ្វើ​អោយ​អ្នក​ដឹក​នាំ​មាន​ការ​លំ​បាក​ក្នុង​ការ​គ្រប់​គ្រង់​ មិន​ថាអ្នក​ដឹក​នាំ​គ្រួសារ​ ឬដឹក​នាំ​ប្រ​ទេស​នោះ​ទេ។

គេស​ង្កេត​ឃើញ​ថា នៅ​អាណត្តិ​ទី០៥​នេះ ប្រ​ជា​ពល​រដ្ឋ​ហាក់​បាត់​បង់​ជំ​នឿ​ទៅ​លើ​គណបក្ស​កាន់​អំ​ណាច ព្រោះ​តែ​ពួក​គេ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ចំ​ពោះ​ទង្វើ​មន្រ្តី​ថ្នាក់​ក្រោមដែល​តែ​ង​តែ​ជិះ​ជាន់​កៀប​សង្កត់ អាង​អំ​ណាច​នៅ​ក្នុង​ដៃ​ឃើញ​សថាខ្មៅ ឃើញ​ខ្មៅ​ថាជាស។ មន្រ្តី​ក្រោម​ឱវាត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន តែ​ង​តែ​ធ្វើ​អ្វី​លើស​គោល​ការណ៍ ដែល​ថ្នាក់​ដឹក​នាំ​ដាក់​អោយ​​។

ជាក់​ស្តែង​ដូច​ជា គេ​អោយ​សមត្ថ​កិច្ច​ទៅ​ការ​ពារ​ក្បួន​បាតុកម្ម​របស់​កម្មករ​ រោងចត្រ អោយ​ទៅ​ការ​ពារ​ក្បួនបាតុកម្មរបស់​ពល​រដ្ឋ​បុរីកីឡា បឹង​កក់ ក្នុង​ការ​តវា​ទាម​ទា​រក​យុត្តិធម៌​អំ​ពី​ជំលោះ​ដី​ធ្លីជាដើម តែ​សមត្ថ​កិច្ច​តែ​ង​តែ​ធ្វើ​លើស​គោលការណ៍​ បែ​ជា​ទៅ​ប្រើ​អំ​ពើ​ហឹង្សា​ វាយដំ​ប្រ​ជា​ពល​រដ្ឋ​អោយ​បែក​ក្បាល​ហូរ​ឈាម ចាប់​ដាក់គុគ បាញ់ទឹក​ដាក់​ឡើង​របូត​ខោរបូត​អាវ​ ដុត​ផ្ទះ​សំបែង ដែល​ទង្វើ​ទាំង​នេះហាក់​សាហាវ​ព្រៃ​ផ្សៃ។

ម្យ៉ាង​វិញ​ទៀត​ក្រុម​ហ៊ុន​ដី​សម្បទានសេដ្ឋកិច្ច​ឯកជន​តាម​ខេត្ត​​​មួយ​ចំ​នួន តែ​ង​តែ​រំលោភ​បំ​ពាន​យក​ដី​ប្រ​ជា​ពល​រដ្ឋ​រហូត​មាន​ការ​តវា ប្តឹង​ផ្តល់​ទៅ​អាជ្ញា​ធរ​ដែន​ដី សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ តែ​អ្វី​ដែល​ពួកគេ​ទទួល​បាន​គឺ​ភាព​អយុត្តិ​ធម៌ តែ​ង​តែ​ចាញ់​ក្តី​ជា​មួយ​ពួក​វណ្ណៈអភិជន​តែ​រហូត។

ពល​រដ្ឋ​តែង​តែ​និយាយរិះគន់​​ជា​ចំហរ​ថា មន្រ្តី​ថ្នាក់​ក្រោម​តែ​ង​តែ​លើក​យក​រឿង​ល្អៗ​ ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​ថ្នាក់​លើ ដើម្បី​ឡើង​បុណ្យ​ឡើង​សក្តិឡើង​ប្រាក់​ខែ ឯ​ទុក្ខ​លំ​បាក​របស់​រាស្រ្ត​គឺ​មិន​ដែល​រាយ​ការ​ណ៍​ជូន​ថ្នាក់​លើ​នោះ​ទេ។ រី​ឯ​ប្រ​ព័ន្ធ​ផ្សប​ផ្សាយ​ភាគច្រើន​ក៏​ផ្សាយ​តែ​ព័ត៌មាន​លើកជើង​ល្អៗ​តែ​រហូត​ មិន​ដែល​ផ្សាយ​រិះ​គន់​ទង្វើ​អាក្រក់​របស់​អ្នក​ដឹក​នាំ​ថ្នាក់​ក្រោម​អោយ​ថ្នាក់​ដឹក​នាំ​កំ​ពូល​បាន​ដឹង​នោះ​ដែរ ដល់​លទ្ធ​ផល​ចុង​ក្រោយ​គឺ​ធ្វើ​អោយ​ថ្នាក់​ដឹក​នាំ​បាត់​បង់​ការ​ជឿ​ជាក់​ពី​ប្រ​ជា​រាស្រ្ត។

ពាក្យ​ស្លោក​មួយ​ពោលថា ”សសើរ​អោយស្លាប់ បង្អាប់អោយរស់“ ពាក្យ​ស្លោក​នេះ​វាគ្រប់​គ្រាន់​សម្រាប់​អោយ​មនុស្ស​ទូទៅ​យក​ទៅ​ពិចារណា។ ប្រពៃ​ណី​លើក​ជើង​វា​មិន​ចាត់​ទុកថាមាន​កំ​ហុស​នោះ​ទេ តែ​សូម​លើក​ជើង​តែ​រឿង​ដែល​អ្នក​គិត​ថា ត្រឹម​ត្រូវ កុំ​ឃើញ​គាត់​ធ្វើ​ខុស​ហើយ​នៅ​តែ​លើក​ជើង​ទៀត នេះគឺ​វាមាន​ន័យ​ថា សសើរ​អោយ​ស្លាប់​ហើយ។

ពលរដ្ឋ​បាន​បញ្ចេញ​មតិ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិ​ទី​០៥នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ថា ពួកគេ​មិន​បាន​ស្អប់​ថ្នាក់ដឹក​នាំកំពូល​ទេ តែ​ពលរដ្ឋ​ស្អប់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ក្រោម ដែល​ចូល​ចិត្ត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ កេង​ប្រ​វ័ញ ជិះ​ជាន់​ បក្ស​ពួក​និយម មិន​មាន​ភាព​យុត្តិ​ធម៌​ អ្នក​មាន ​អ្នក​មាន​អំ​ណាច​អាង​ខ្សែ​ស្រឡាយ រក​ស៊ី​ខុស​ច្បាប់ ទង្វើ​ទាំង​នេះហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព។

នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ទៀត​ដែល​រដ្ឋា​ភិបាល​មិន​បាន​ចាប់​អារម្មណនោះគឺ បញ្ហាប្រ​ជា​ពលរដ្ឋ​អត់​ការ​ងារ​ធ្វើ​ ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ប្រ​ព័ន្ធ​អប់រំចុះ​ខ្សោយ​ហើយ​មាន​ភាព​ពុករលួយ តម្លៃ​កសិផល​ របស់​កសិករ​តែង​តែ​ធ្លាក់ចុះនៅ​ពេល​ដល់​រដូវ​ប្រ​មូល​ផល និស្សិត​បញ្ចប់​ការ​សិក្សា​គ្មាន​ការ​ងារ​ធ្វើ បើ​គ្មាន​បក្ស​ពួក ឬខ្សែ​ស្រ​ឡាយ តំ​លៃ​អគ្គីសនី​ថ្លៃ ​ក្រុម​ហ៊ុន​ឯក​ជន​ជា​អ្នក​គ្រប់គ្រង​ចំណូល​ធំៗ​ពី​វិស័យ​ទេសចរណ៍ យួន​អន្តោប្រវេស​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ស្រុក​ខ្មែរ តំលៃ​ប្រាក់​ឈ្នួល​របស់​មន្រ្តី​រាជ​ការ និង​ប្រាក់​ឈ្នួល​កម្ម​ករ​ទាប​មិន​អាច​រស់​បាន​ស្រួល មេទា​ហ៊ាន​កេងស្បៀងសំភារៈប្រើ​ប្រាស ​កាត់​ប្រាក់​ខែ​កង​ទ័ព បទល្មើស​ព្រៃ​ឈើ ក្មេង​ទំនើង ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ពង្វគ់ក្មេង​ជំនាន់​ក្រោយ​ដែល​ខុស​ពី​ការ​ចង់​បាន​របស់​អាណា​ព្យា​បាលជា​ដើម​ ។ល។ កត្តា​ទាំង​អស់​ខាងលើនេះ​ហើយ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ហាក់​អស់​ជំ​នឿ​ទៅ​លើ​គណបក្ស​ប្រ​ជាជនដែល​ជា​អ្នក​កាន់អំណាច។

គ្មាន​អាណាព្យាបាល ឬថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិ​របស់​ខ្លួន​លិច​លង់​ ឬបាត់​បង់​ការ​ជឿ​ជាក់ពី​ពល​រដ្ឋ​របស់​ខ្លួន​​នោះទេ តែ​ដោយ​សា​តែ​មនុស្ស​នៅ​ក្រោម​ឱវាត​មិន​គោល​រព​គោលការណ៍ថ្នាក់លើ មាន​គំនិត​មិន​ស្មោះ​ត្រង់ ចង់​បាន​តែ​ផល​ចំ​ណេញផ្ទាល់​ខ្លួន រហូត​រំ​លោភ​បំ​ពាន​អ្នក​ដ៏ទៃ ដែល​ឥទ្ធិពល​អាក្រក់​ទាំង​អស់​នេះ​ វា​ជះ​ទៅ​លើ​ថ្នាក់​លើ​ដោយ​មិន​ដឹង​ខ្លួន​ទៅវិញ។ វាជាការ​ពិតណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​ កូន​ចៅ​ធ្វើ​ខុស​ម៉ែឳជា​អ្នក​ទទួលកំហុស ដូច​ពាក្យ​ស្លោកមួយ​បាន​ពោលថា ”ហាទៅ​វាស្លាក់ ខ្ជាក់ទៅ​វា​ស្លែង ស្តោះទៅ​វា​លើ​ទ្រូង​ឯង“។

ពលរដ្ឋ​កម្ពុជា​កំ​ពុង​រង​ចាំមើល​លទ្ធ​ផល​ការ​បោះ​ឆ្នោត​អាណត្តិ​ទី០៥​កាល​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​ថ្មី​ៗនេះថា តើ​គណបក្ស​ប្រ​ជាជន​បន្ត​កាន់​អំណាច ឬ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​កាន់​អំ​ណាចវិញ?

ពលរដ្ឋ​ចង់​ដឹង​ទៀតថា បើគណបក្ស​ប្រ​ជាជន​បន្ត​ជាប់​ឆ្នោត តើ​ថ្នាក់​ដឹក​នាំ​និង​បំ​ពេញ​តម្រូវ​ការ​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​​ ហើយ​អាច​លុប​បំ​បាត់​ទង្វើ​អាក្រក់​របស់​ថ្នាក់​ក្រោម​ដែ​ឬទេ នៅ​អាណត្តិ​ថ្មីនេះ? ហើយ​បើ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​ជាប់​ឆ្នោត​វិញ​ តើ​បក្ស​នេះ​គោរព​តាម​សន្យា​ដែល​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ដែរ​ឬអត់៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1760ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន3078ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1610ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2260ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1825ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1766ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1873ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1810ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1740ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2143ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      414នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8621នាក់
ខែនេះ    78333នាក់
ឆ្នាំនេះ   475341នាក់
សរុប   57826737នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:55