ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ

ដោយៈ ទេពសុរាវី ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:10 នាទី ចំនួនអានៈ 1867

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។

កិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។ ការ​លើក​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ចូល​រួម​កិច្ច​ប្រជុំ ដោយ​អះអាង​ថា សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ស្នើ​ឡើង​មាន​លក្ខណៈ​ចង្អៀត និង​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង គ.ជ.ប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​និង​តួនាទី ព្រមទាំង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស មិន​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ស្នើ​សុំ​ឡើង​មាន​លក្ខណៈ​តូច​ចង្អៀត។ តូច​ចង្អៀត​គឺ គ.ជ.ប ចង់​ត្រឹម​តែ​ឲ្យ​មាន​សមាសភាព​ចូល​រួម​តែ​ពី​ខាង​ភាគី គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​បាន​គណៈកម្មការ​ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្របសម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បង្ក​ឡើង​ដោយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​តាម​គំនិត​លោក ភាគី​បង្ក​បញ្ហា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ធានា​និង​រក​ឲ្យ​ឃើញ​នៃ​ភាព​មិន​ប្រក្រតី​ដោយ​ទាមទារ​ឲ្យ​មាន​ការ​រួម​ពី​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

លោក យឹម សុវណ្ណ៖ «ឲ្យ​មនុស្ស​បង្កើត​បញ្ហា​ដដែលៗ​មក​ដោះស្រាយ​ម៉េច​ចេញ អ៊ីចឹង​ចង់​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ថ្មី អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល ហើយ គ.ជ.ប ជា​អ្នក​សម្របសម្រួល​ដើម្បី​ស្រាវជ្រាវ​រក​បញ្ហា​ទៅ​ដោះស្រាយ​ទាំង​អស់​គ្នា​ទៅ។ គ.ជ.ប មិន​ធ្វើ​អ្វី​ខុស គណបក្ស​ប្រជាជន​មិន​ធ្វើ​អ្វី​ខុស​ទេ គឺ​មិន​ចាំបាច់​ខ្លាច​ទេ គួរ​តែ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ទៅ។ យើង​មិន​ព្រម​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ខុស»

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កិច្ច​ប្រជុំ​ជាមួយ គ.ជ.ប ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស​នេះ​ម្ដង​ទៀត ប្រសិន​បើ គ.ជ.ប ពិចារណា និង​សម្រេច​ឲ្យ​មាន​សមាសភាព​ចូល​រួម​ពី​អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែង​ការ​សោកស្ដាយ​ដោយ​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ។ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​សមាសភាព​ពី​អង្គការ​ជាតិ អន្តរជាតិ​ចូល​រួម និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល​នោះ​វា​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប៖ «គ.ជ.ប​នឹង​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ទៀត ហើយ គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ»

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​និង​មាន​តម្លាភាព។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​ដើម្បី​ជៀសវាង​ការ​មិន​ទុក​ចិត្ត ហើយ​លោក​មិន​មាន​សង្ឃឹម​ទេ ប្រសិន​បើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់ គ.ជ.ប នោះ៕ ប្រភពពីអាស៊ីសេរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1518ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1788ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1791ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1711ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1705ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2475ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1693ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1728ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1765ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1835ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:46