ស្រ្តីក្រមុំចាស់ឈ្មោះ រ៉ន-សេង វ័យ២៨ឆ្នាំ ជាកម្មការនីធ្វើការនៅរោងចក្រហ្វេសស្សិន បច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចង់កសម្លាប់ខ្លួននៅលើដើមពោធិ៍ មុខព្រះ នៅក្នុងវត្តវិហារកំពែង នៅវេលាម៉ោង៥និង៤០នាទីព្រឹក ធ្វើអោមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងដល់លោកយាយលោកតា និងប្រជាពលរដ្ឋដែលនៅទីនោះ។

ប្រភពពីលោកតាលោកយាយនៅទីនោះបានអោយដឹងថា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣នេះ ពួកគាត់បានក្រោកទៅសុំសីល ព្រោះថ្ងៃនេះជាថ្ងៃសីល ក៏ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះចងក និងដើមពោធិ៍ នៅក្នុងវត្ត ក្នុងអាស័យដ្ឋានខាងលើ ក៏នាំគ្នាឆោឡោចោមរោមមើល។
យោងតាមប្រភពពីស្រ្តីម្នាក់ឈ្មោះ រ៉ង-អៀង អាយុ៣៥ឆ្នាំ បានអោយដឹងថា នាងរ៉ន-សេង ជាប្អូនស្រីរបស់គាត់ ដែលពួកគាត់មានស្រុកកំណើតនៅ ភូមិចាន់និមិត្ត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ រ៉ង-អៀងបានបន្តថា ប្អូនស្រីរបស់គាត់ទើបតែមកធ្វើការនៅរោងចក្រខាងលើបានជាង១ខែប៉ណ្ណោះ ហើយមុនថ្ងៃកើតហេតុប្អូនស្រីគាត់បានរៀបចំខោអាវ សុំទៅស្នាក់នៅជិតរោងចក្រវិញ។ រ៉ងអៀងបន្ថែមថា ពេលប្អូនគាត់ចេញដំណើរទៅ បានស្ពាយវ៉ាឡូមួយដែលមានពណ៍ខ្មៅ និងខ្សែមួយកំណាត់ ថាយកទៅចងហាលខោអាវ។ រ៉នអៀង បានបង្ហើបបន្ថែមថា កាលពីនៅស្រុកកំណើរប្អូនស្រីរបស់គាត់ធ្លាប់មានសង្សាម្នាក់ដែរ តែមិនដឹងជាស្ថានភាពស្នេហាគេស៊ីជម្រៅ និងឈានដល់ចំណុចណានោះទេ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា សមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យ និងបានរងឃើញនៅក្នុងវ៉ាឡូរបស់ស្រី្តចងកខាងលើ មានខោអាវ និងឯកសារហាត់ក្បាច់គុណ។ប្រភពបន្ថែមថា សពនារី រងគ្រោះសមត្ថកិច្ចបានប្រគល់អោយបងស្រីរបស់នាងធ្វើបុណ្យទៅតាមប្រពៃណីសាសនានៅវត្តកំពែងតែម្តង។
អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីសាច់សាលោហិតរបស់ជនរងគ្រោះខាងលើ ដើម្បីបញ្ជាក់អំពីមូលហេតុពិតប្រាកដក្នុងការ ដាច់ចិត្តចងកសម្លាប់ខ្លួនឯងឆៅៗបែបនេះនោះទេ ព្រោះនាងមានអាយុ២៨ឆ្នាំហើយ ដែលគេចាត់ទុកថា ជាមនុស្សវ័យចំណាស់គ្រាន់បើ មិនមែនជាក្មេងឈាមរាវឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ






លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ទ្រាយជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់...Read more
គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
នៅម៉ោងប្រហែល១១យប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មានប៉េអឹមស័ក្ត២ម្នាក់ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បានប្រើអំពើហឹង្សាទៅលើស្ត្រីម៉ាស្សា ដែលហាងមានយីហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិតនៅភូមិត...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖
១- ស្គាល់ហេតុ
២- ស្គាល់ផល់
៣- ស្គាល់ប្រពន្ធ &nb...Read more
សិប្បកម្មឈ្មោះ ទូ ហៀង (យាយម៉ាប់)កំពុងក្លាយទៅជាទីតាំងស្តុកឈើនិងលក់ឈើប្រណិតនៅក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ហើយក៏ជាជើងខ្លាំងល្បីឈ្មោះបោះសំឡេងជាច្រើនឆ្នាំមកហើយ...Read more
| ថ្ងៃនេះ | 595 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8802 | នាក់ |
| ខែនេះ | 78514 | នាក់ |
| ឆ្នាំនេះ | 475522 | នាក់ |
| សរុប | 57826918 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

