ប្រភពព័ត៌មានមួយបានរាយការណ៍ថា កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តឡិចស៊ីសពណ៌សម្បកឪឡឹកមួយគ្រឿងបានបុកក្មេងប្រុសម្នាក់ដែលកំពុងអង្គុយលេងនៅលើចិញ្ចើមផ្លូវ ស្ថិតនៅក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអណោចអធមបំផុតនៅកន្លែងកើតហេតុ ដោយបែកធ្លាយខួរ។ បន្ទាប់ពីកើតហេតុ រថយន្តបង្កនោះបានបើកចាកចេញទៅធ្វើមិនដឹងដោយគ្មានការចាប់ឃាត់ពីសមត្ថកិច្ចណាម្នាក់ឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រថយន្តបង្កហេតុនោះ ត្រូវបានគេបញ្ជាក់ថា គឺជារបស់លោកស្នងការរងខេត្តកំពង់ចាម លោកវរសេនីយ៍ឯក ជឹម សេងហុង។
បើតាមប្រភពដដែល ពេលនេះ លោកវរសេនីយ៍ឯក ជឹម សេងហុង កំពុងធ្វើការចរចារជាមួយគ្រួសារជនរងគ្រោះហើយ ដើម្បីផ្តល់សំណងបន្តិចបន្តួចបញ្ចប់រឿង។
តាមក្រុមអ្នកច្បាប់ ទង្វើរបស់លោកវរសេនីយ៍ឯក ជឹម សេងហុង នេះ គឺជាការមិនទទួលខុសត្រូវ និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ក្នុងនាមខ្លួនជាថ្នាក់ដឹកនាំមួយរូប។ ព្រោះថា បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកត្រង់មាត្រា៨២ បានចែងយ៉ាងច្បាស់ថា «ជនណាបើកបរដោយបង្កឲ្យស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅឆ្នាំ ឬផ្តន្ទាទោសពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល»។
ទោះជាយ៉ាងណាសាធារណៈជនកំពុងតែរង់ចាំមើលថា តើច្បាប់នឹងអាចចាត់ការមេប៉ូលិសរងខេត្តកំពង់ចាមលោកវរសេនីយ៍ឯក ជឹម សេងហុង ដែលអាងទឹកប្រាក់ និងអំណាចនេះដោយរបៀបណា?៕






កន្លែងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗ នៅក្រុងបានលុងត្រូវបានកម្លាំងចំរុះរបស់ខេត្តចុះបង្រ្កាប ដែលដឹកនាំដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នា...Read more
យើងខ្ញុំចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន អាជ្ញាធរដែនដី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់អោយបានជ្រាបថា អង្គភាពសារព័ត៌មាន កម្ពុជាសុ...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃក្នុងករណីគ្រួសារប៉ូលីសប៉ុស្តិ៍ពុលទាំងគ្រួសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុងសមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយរងប៉ុស្ដិ៍នគរបាល សង្កាត...Read more
បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយសើចសប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើរូបភាពខាងក្...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
មានសេចក្តីរាយការពីរឿងអាស្រូវរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិនបានធ្វើឲ្យមន្ត្រីគយទូទាំងប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេត...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
| ថ្ងៃនេះ | 951 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 951 | នាក់ |
| ខែនេះ | 16494 | នាក់ |
| ឆ្នាំនេះ | 299146 | នាក់ |
| សរុប | 57650542 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 07:09 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

