ពាក្យមួយឃ្លាដែលកំពុងពេញនិយម អោយតែមានអំណាច មានប្រាក់ចង់ធ្វើអ្វីក៍បាន ពលរដ្ឋជិត១០០ គ្រួសាររស់នៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានដីអាស្រ័យផលនៅចំណុចភ្នំជ័រ ជិត១០ឆ្នាំ ហើយឈ្មោះ ធាន តិត ២.ហ លុន ៣.តែម លឿយ តំណាងពលរដ្ឋអោយដឹងថា បង្ករបង្កើនផលជិត១០ឆ្នាំហើយ មិនមានបញ្ហាអ្វីនោះទេស្រាប់តែឆ្នាំ ២០១២ អាជ្ញាធរស្រុកបន្ទាយស្រី និងមន្ត្រីពាក់ព័ន្ធបានយកម៉ាស៊ីន GPS ទៅចុច គេថាដីស្រុកបន្ទាយស្រីចូលក្នុងដីដែលពួកគាត់អាស្រ័យផល ១គីឡូម៉ែត្រ តែបើពិនិត្យមើលផែនទីគឺ មិនមានចូលអីនោះទេ ព្រំប្រទល់តាមដងស្ទឹង ឬប្រលាយ តែដោយសារមានការឃុបឃិតគ្នា ចង់បានដីពួកគាត់ ពេលនោះលោក ដួង ឡូយ ជំទប់លេខ២ ឃុំពាក់ស្នែង អោយពលរដ្ឋម្ចាស់ដីផ្ដិតមេដៃប្ដឹងអ្នករត់ពាក្យបណ្ដឹង ឈ្មោះលោក ដួង ឡូយ។
សូមបញ្ជាក់ថា ពេលមន្ត្រីជំនាញចុះវាស់ដីនោះ ក្រុមឈ្មួញយកគ្រឿងចក្រមួយចំនួនធំ មកឈូសយកដីពួកគាត់។ ការប្ដឹងផ្ដល់គ្នាបានជាងមួយឆ្នាំ ទទួលបានជោគជ័យ ភាគីទាហ៊ាន និងមន្ត្រីស្រុក បន្ទាយស្រី បានដកគ្រឿងចក្រចេញទាំងអស់ និងប្រគល់ដីជូនប្រជាពលរដ្ឋវិញទាំងស្រុង តែជាអកុសល លោក ដួង ឡូយ ត្រូវជាឪពុកមាម្ចាស់ដីអស់នោះ និងជាមន្ត្រីជំទប់លេខ២ មកបង្ខំអោយពួកគាត់ មេគ្រួសារធំ យកប្រាក់ ១០០០ ដុល្លារអាមេរិក ដោយលោក ដួង ឡូយ ប្រើពាក្យថាបើមិនយកប្រាក់មានតែអត់ ដោយសារ មានការគំរាមគំហែងបំភិតបំភ័យច្រើនដងពេក ម្ចាស់ដីសុខចិត្តយកប្រាក់ ១០០០ ដុល្លារអាមេរិក ទោះបីដីក្នុង មួយគ្រួសារមាន ១០ ឬ ២០ហិកតា ក័ដោយ តែអ្វីដែលហួសចិត្តនោះ លោក ដួង ឡូយ យកប្រាក់ ២០០ ដុល្លារ មកអោយពលរដ្ឋមួយគ្រួសារ នៅសល់ ៨០០ ដុល្លារ លោក ដួង ឡូយ សន្យា ៣ខែទៀតនឹងប្រគល់ជូនទាំងអស់ តែមកដល់ពេលនេះវាលើសកំណត់ជាងមួយខែមកហើយ ម្ចាស់ដីមិនទាន់បានប្រាក់គ្រប់តាមការកំណត់។
ចំណែកម្ចាស់ដី៥០ ឬ ៦០នាក់ ដាច់ខាតមិនយកប្រាក់ទេសុខចិត្តស្លាប់ ពីព្រោះមកនៅដំបូងព្រៃឈើលិចដំរី ពួកឈ្មួញកាប់ឈើបានបាញ់ប្ដីគាត់ស្លាប់អស់ម្នាក់ ហើយពួកគាត់តស៊ូរស់ដោយលំបាកវេទនា ទាំងអស់គ្នាមាន ដីជាង ១០០ ហិកតា បើចែកគ្នាបាន ១ហិតា ឬ ២ហិកតា សំរាប់ធ្វើស្រែចំការចិញ្ចឺមជីវិត ។
តាមរយៈអ្នកយក ពត៌មានសូមលោក ជឿន ជៀន អភិបាលស្រុកអង្គរធំ និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តទើបឡើងថ្មី មេត្តាផ្ដល់យុត្តិធម៌ដល់ពួកគាត់ដោយក្ដីអនុគ្រោះ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ដួង ឡូយ តាមទូរស័ព្ទ លោកឆ្លើយថា ដីនោះមានទំនាស់ មានឈ្មោះ រីម ផ្ទះនៅសៀមរាបអ្នកចេញមុខរត់ការបានជោគជ័យ ដូច្នេះគេ ចង់បានដីនោះទាំងអស់ គ្រួសារណាមានមនុស្ស ១០នាក់ឡើងទៅ គេអោយមួយគ្រួសារ ១០០០ ដុល្លារ លោកទទួលស្គាល់ថាបានយកប្រាក់ ១០០០ដុល្លារ ពីលោក រីម មកចែកអោយម្ចាស់ដី ៥គ្រួសារ តែមិនធ្វើ កិច្ចសន្យាអីនោះទេ លោក ឡូយ បន្ដថា ស.ជ.ណ នៅ លោក រីម ។
លោក រីម អោយដឹងតាមទូរស័ព្ទថា លោក រត់ការទំរាំបាន ស.ជ.ណ ពីសម្ដេច ហេងសំរិន អស់ប្រាក់ច្រើនម៉ឺនដុល្លារអាមេរិក ។ អ្នកស្រុកមួយចំនួនបានផ្ដិត មេដៃប្រគល់ដីអោយគាត់ ពេលសួរថាប្រាក់ ៨០០ ដុល្លារ ដែលលោកនៅខ្វះ និងម្ចាស់ដីមួយចំនួនធំដែលគេ មិនព្រមលក់ លោកឆ្លើយថាចាំចុះទៅមើលតើពួកគាត់ចង់បានខាងណា លោក រីម ចង់អោយអ្នកស្រុកនៅជិតដែរ អ្នកវិភាគជាច្រើននាក់ថា រឿងនេះគេរៀបចំឈុតឆាកចង់បានដីអ្នកស្រុកតែប៉ុណ្ណោះ វាគ្មានអីចំឡែកទេ ។
លោក ជឿន ជៀន អភិបាលស្រុកអង្គរធំ ថ្លែងថា លោកមានជំងឺជាងមួយឆ្នាំហើយ គាត់អត់ដឹងទេ អរគុណដែលបាន ប្រាប់ លោកនឹងហៅភាគីទាំងអស់មកដោះស្រាយពេលឆាប់ៗ ខាងមុខនេះ៕






មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់យីហោ (ធួក ប៊ុនថុន) និងមនុស្សប្រុសស្រីចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ បន្ទាប់ពីរធ្វើកា...Read more
និស្សិតកំរិតបរិញ្ញាប័ត្រម្នាក់ឈ្មោះ តៅសាវឿន មានទីលំនៅបច្ចុប្បន្ន ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងជាអតីតនិស្សិតសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East...Read more
នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី តំណាងដ៏ ខ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
ដួងចិត្តស្រ្តី ១០យ៉ាង
ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ
ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស
ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស
ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
| ថ្ងៃនេះ | 805 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 805 | នាក់ |
| ខែនេះ | 16348 | នាក់ |
| ឆ្នាំនេះ | 299000 | នាក់ |
| សរុប | 57650396 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:01 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

