អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន នាំ ទៅធ្វើកំណត់ហេតុ ខណៈអ្នកសារព័ត៌មានកំពុងថតរូប ស្តីពីការប្រជុំជួរ របស់ នគរបាលច្រើននាក់ នៅទីសាធារណៈមុខខណ្ឌមានជ័យ។

អនុប្រធានការីនិពន្ធកាសែតភ្នំពេញ ប៉ុស្តិ៍ជាភាសាខ្មែរ លោក សូ វិសាល ថ្លែង ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះលោកបានឃើញនគរបាលច្រើន នាក់ប្រជុំជួរនៅលើផ្លូវសាធារណៈមុខ អធិការនគរបាលខណ្ឌមានជ័យ ប្រដាប់ ដោយដំបងឆក់គ្រប់ដៃ លោកក៏បានថតរូប តែពេលនោះត្រូវបានអធិការនគរ បាលខណ្ឌហៅលោកទៅធ្វើកំណត់ហេតុនឹង ស្តីបន្ទោសដោយប្រើពាក្យអសុ រោះ។
លោក សូ វិសាល បន្តថា បើទោះជា លោកប្រាប់មេប៉ូលិសនោះថា លោកជាអ្នកសារព័ត៌មានក៏ដោយ តែមេប៉ូលិសរូបនោះនៅតែប្រើ ពាក្យអសុរោះមកលើលោកដដែល ។ លោកថា ៖ "យើងចង់ដឹងថា ច្បាប់ណា មាត្រាណា ដែលចែងថា កងកម្លាំងសមត្ថកិច្ចមកជួបប្រជុំ នៅតាមផ្លូវសាធារណៈ ហើយហាមមិនឲ្យអ្នកកាសែតថតរូប ព្រោះអត់មានដាក់ផ្លាកថាហាមថតរូបដែរ ខ្ញុំថាមិនសូម្បីតែអ្នកកាសែតទេ សូម្បីតែប្រជាពលរដ្ឋសាមញ្ញធម្មតា ក៏គាត់គួរតែអាចថតបានដែរ បើខ្ញុំទៅថតការជួបប្រជុំរបស់សមត្ថកិច្ច ឬកងកម្លាំងប្រដាប់អាវុធនៅ ក្នុងបន្ទាយរបស់ពួកគាត់ អាហ្នឹងខ្ញុំទទួលស្គាល់ថាខ្ញុំខុស ប៉ុន្តែវាសំខាន់ត្រង់ថា មេប៉ូលិសម្នាក់ គ្រាន់តែគាត់ប្រាប់ថាគាត់ជាមេប៉ូលិស ហើយគាត់ប្រើពាក្យសម្តីនិយាយជាមួយយើងសុទ្ធតែហែង សុទ្ធតែពាក្យសម្តីអសុរសដាច់សាច់អញ្ចឹង យើងពិបាកទទួលយក"។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កាយវិការបស់អធិការនគរបាលរូបនេះ ជាឥរិយាបថរបស់បុគ្គល មិនឆ្លុះបញ្ចាំងពីវិន័យរបស់នគរបាលទេ។ តែលោកថា អ្នកដែលទៅថតរូបនោះ គួរសុំការអនុញ្ញាតជាមុនសិន ។
សម្រាប់ប្រធានក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា មិនខុសច្បាប់ទេ ប្រសិនបើបុគ្គលណាម្នាក់ថត រូបនៅទីសាធារណៈ។ លោកបន្តថា ការដែលសមត្ថកិច្ចហាមឃាត់មិនឲ្យថតរូបបែបនេះមានន័យថា សកម្មភាពនោះ មានអាថ៌កំបាំង ។ លោកថា ៖ "តាមពិតមានស្អីអាហ្នឹង មានកម្លាំងសមត្ថកិច្ចលាក់ការ ព្រោះតាមពិតកងកម្លាំងសាធារណៈ អាហ្នឹងព្រោះច្បាប់ព្រហ្ម ទណ្ឌ គេដាក់ទោសតែយើងថតតែបុគ្គលឯកជន ហើយថតហ្នឹង ថតក្នុងទីឯកជនទៀត បើសិនជានៅទីសាធារណៈ អាហ្នឹងអត់មាន ទោសអីទេ"។
តាំងពីក្រោយថ្ងៃបោះឆ្នោតជាតិមក មានសមត្ថកិច្ចជាច្រើន ត្រូវបានហ្វឹកហាត់ និងដាក់ពង្រាយ នៅរាជធានីភ្នំពេញ ច្រើនខុសប្រក្រតី ខណៈដែលរថពាសដែកច្រើនគ្រឿង ក៏ត្រូវបានរដ្ឋាភិបាលចាំផ្ទះ ចល័តចូលរាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បានធ្វើឲ្យប្រជា ពលរដ្ឋមានការភ័យខ្លាច បើទោះជា ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការរិតបន្តឹងសន្តិសុខនេះ ដើម្បីបង្កាកុំឲ្យមានចលាចល ប្រសិនបើមាន បាតុកម្មរបស់គណបក្សប្រឆាំង៕ ប្រភពដើមពី ខ្មែរម្ចាស់ស្រុក






កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការតម្លាភាពកម្ពុជា បានចេញផ្សាយនូវរបាយការណ៍ ដែលខ្លួនខិតខំស្រាវជ្រាវចងក្រងអស់រយៈពេល២ឆ្នាំ ដោយវាយតម្លៃទៅលើស្ថាប័នចំនួន១៣ រាប់ទាំងស្ថាប័នតុល...Read more
ប្រជាជនខ្មែរមួយចំនួនតែងមានជំនឿថា បើថ្ងៃខែឆ្នាំណាគេរកស៊ីមានបានទ្រព្យធនហូរចូល ឡើងបុណ្យឡើងសក្តិ ឡើងប្រាក់ខែ នោះគេតែងនិយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែបើគេរកស៊ីខាតបង...Read more
បើទោះជារដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានប្រកាសអោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានាមិនអោយប្រព្រឹត្តិអំពើពុករលួយក្តែងៗយ៉ាងណាក៏ដោយ ក៏ទង្វើរបស់ក្រុមគ្រូពេទ្យ...Read more
សូមចុចមើល វីដេអូ ដែលជាស្នាដៃនិពន្ធរបស់សម្តេចតា ថតនៅប្រទេសកូរ៉េ
...Read more
រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈក្រុម ឈ្មួញដឹកចេញ ពីភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ បម្រុងឆ្ពោះទៅ ទីផ្សារងងឹតឯព្រំប្រទល់ ប្រទ...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានវៀតណាមបានអោយដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាលអោយមនុស្សម្នាក់បានស្លាប់ និង១០នាក់ទៀតបានបាត់ខ្លួនដោយនាវិកប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
| ថ្ងៃនេះ | 599 | នាក់ |
| ម្សិលមិញ | 1772 | នាក់ |
| សប្ដាហ៍នេះ | 9042 | នាក់ |
| ខែនេះ | 10835 | នាក់ |
| ឆ្នាំនេះ | 124352 | នាក់ |
| សរុប | 57475748 | នាក់ |
| ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 08:08 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

