សហរដ្ឋអាមេរិកបានស្នើឲ្យគណបក្សនយោបាយនៅប្រទេសកម្ពុជាធ្វើការចរចាឲ្យសន្តិវិធីទៅលើការខ្វែងគំនិតគ្នា ខណៈដែលរហូតមកទល់ពេលនេះ គណបក្សឈ្នះឆ្នោតទាំងពីរ មិនទាន់រកឃើញដំណោះស្រាយណាមួយនៅឡើយ ដើម្បីរម្ងាប់សេចក្តីភ័យខ្លាចរបស់សាធារណជន ក្រោយការបោះឆ្នោត។ ចំណែកលោក សម រង្ស៊ី ក៏បានមកដល់កម្ពុជាហើយ។
សេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន អាអេហ្វប៉េ របស់បារាំងបានដក់ស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ស្រី ចេន សាគី (Jen Psaki) ដូចដែលបាន និយាយថា “ យើងសូមជំរុញអោយមេដឹកនាំគណបក្សនយោបាយប្រទេសកម្ពុជាវិលត្រឡប់ ទៅរកតុចរចា ហើយធ្វើការរួមគ្នា ដើម្បីសម្រេចលទ្ធផលមួយដែលនឹងបម្រើផលប្រយោជន៍ធំបំផុតរបស់ប្រជាជនកម្ពុជា”។
លោក ស្រី បានស្នើអោយគ្រប់ភាគីទាំងអស់ ធ្វើសកម្មភាពដោយសន្តិវិធី ហើយដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះ នៃការបោះឆ្នោត ជាជាងការងាកទៅរកការគំរាមកំហែង ការបំភិតបំភ័យ ការគាបសង្កត់ ឬភាពវឹកវរដ៏ហិង្សា។
អាមេរិកបានបង្ហាញជំហរបែបនេះ ទន្ទឹមពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់មកដល់កម្ពុជាវិញនៅព្រឹកនេះ។ លោក គ្រាន់តែនិយាយថា លោកនឹងដោះស្រាយក្តីបារម្ភរបស់ពលរដ្ឋ។ ចំណែកមុនពេលការធ្វើដំណើរមកភ្នំពេញមួយថ្ងៃ លោក និយាយអំពីការដោះស្រាយដោយសន្តិវិធី៕






សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយព...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
| ថ្ងៃនេះ | 403 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8610 | នាក់ |
| ខែនេះ | 78322 | នាក់ |
| ឆ្នាំនេះ | 475330 | នាក់ |
| សរុប | 57826726 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:44 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

