ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ

ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 1693

ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ភាគច្រើន​បាន​ត្អូញត្អែថា ផ្លូវ​ក្រោយ​ផ្សាលើធំ​ថ្មី​​ ដែល​ជា​ផ្លូវ​សំ​រាប់​អោយ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ទៅ​ទិញ​ម្ហូប​អាហារ​ជា​ប្រ​ចាំ​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​នៅ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​ផ្ញើរ​ម៉ូតូ​ឡើង​កក​ស្ទះ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ភាព​លំ​បាក​ដល់​ការ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ទៅ​ក្នុង​ផ្សា។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​បាន​រិះ​គន់​ថា មិន​គួរ​ណាលោក ​ហុប-ថៃ​ ​ប្រ​ធាន​ផ្សា​រ​អនុញ្ញាតិ​អោយ​ប្រ​ជាពល​រដ្ឋ​ដែល​មាន​ផ្ទះ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​កន្លែង​ផ្ញើ​ម៉ូតូហៀ​ហូរចូល​ដី​ចំ​ណី​ផ្លូវ​ដែល​ធ្វើ​អោយ​បាត់​បង់​ដី​សំ​រាប់​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ផ្សា​ដើម្បី​ទិញ​ម្ហូប​អាហារ​នោះ​ទេ។ ពួកគាត់​បន្តថា ម្ចាស់​ផ្ទះ​អាចមាន​សិទ្ធិ​ដាក់​ផ្ញើ​ម៉ូតូក្នុង​ដី​ផ្ទះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លូន​ មិន​ត្រូវ​រំ​លោភយក​ដី​ផ្លូវ​ដើម្បី​ប្រ​កប​របរ​អាជីវកម្ម​ផ្ទាស់​ខ្លូននោះ​ទេ។

ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា កាល​ពី​ថ្ងៃអាទិត្យ​ទី​១៨ ខែ​សីហា​ ម្សិល​មិញនៅ​ក្រោយ​ផ្សា​លើ​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំ​ព្រោះ​មាន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​ទៅ​ទិញ​ម្ហូប​អាហារ។ ពលរដ្ឋ​រូប​នេះ​បន្តថា ការ​កក​ស្ទះ​នេះគឺ​កើត​ឡើង​ពី​ការ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​ការាស​ដាក់​ផ្ញើ​ម៉ូតូ។ គាត់​បាន​បន្ថែមថា ក្រុម​អ្នក​ដាក់​ការាស​ផ្ញើ​ម៉ូតូ​បាន​ឆ្លៀត​ឱកាស​តំ​ឡើង​ថ្លៃ​ពី​៥រយរៀល​ទៅ​១ពាន់​រៀល​ក្នុង​ម៉ូតូ​មួយ​គ្រឿង ដោយ​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​យក​លេស​ថា ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក​ទើប​ពួកគេ​តំឡើង​ថ្លៃទុក​អោយហើយ។

ប្អូនប្រុស​ម្នាក់​មាន​វ័យ​ប្រ​ហែល​២០​ឆ្នាំ មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១,៦៥ម៉ែត្រ សម្បុរស ដែល​ជា​អ្នក​ទទួល​ផ្ញើ​ម៉ូតូក្រោយ​ផ្សា​លើ​ធំ​ថ្មី​បាន​អោយ​ដឹង​ថា ពិត​ជា​បាន​តំ​ឡើង​ថ្លៃ​ពី​៥រយ​រៀល​ទៅ​១ពាន់​រៀល​មែន ព្រោះ​ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក។ ប្អូន​ប្រុស​រូប​នេះ​បន្ថែម​ថា មិន​មែន​ឡើង​ថ្លៃ​តែ​កន្លែង​គាត់​ទេ កន្លែង​ផ្ញើ​កង់​ម៉ូតូ​ផ្សេង​ក៏ឡើង​ដែរ ហើយ​ការ​ដាក់​ម៉ូ​តូ​ហៀ​ដល់​លើ​ផ្លូវ​ព្រោះ​អ្នក​ផ្ញើ​មក​ច្រើន​ ដាក់​ក្នុង​ផ្ទះ​មិន​អស់​ទើប​ហៀ​ដល់​លើ​ផ្លូវ​ខ្លះៗទៅ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ហុប-ថៃ ប្រ​ធាន​ផ្សា​លើ​បាន​ទេនៅ​ព្រឹក​ថ្ងៃទី១៩​​ ខែ​សី​ហា​ ឆ្នាំ២០១៣នេះ ព្រោះ​ពេល​ទូរ​ស័ព្ទ​ចូល​លោក​កំពុង​នៅ​កន្លែង​ធ្វើ​បុណ្យ​ ហើយ​លោក​ឆ្លើយតាម​ទូរ​ស័ព្ទថា ˝អ្នក​ណាគេ​មាន​ការអី ស្តាប់​អត់​បាន​ទេ“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ភព​ពី​អ្នក​នៅ​ក្រោយ​ផ្សា​លើ​ម្នាក់​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ប្រហែល​ជា​លោក​ ហុប-ថៃ​ បើក​ដៃ​អោយ​គេ​យក​ចំ​ណី​ផ្លូវ​ដាក់​ម៉ូតូ ដើម្បី​រក​ប្រាក់​ចាយ​ក្រៅ បាន​ជា​ពួក​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​ហ៊ាន​យក​ដី​ផ្លូវ​ដាក់​ផ្ញើ​ម៉ូតូបែបនេះ ហើយ​ម្យ៉ាង​ទៀត​លោក​ ហុប-ថៃ នេះ​ធ្វើ​ប្រ​ធាន​ផ្សា​ច្រើន​អណត្តិ​ហើយ​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​តែ​នៅ​តែ​អា​ច​ឈរ​ជើង​ជាប់​មិន​ដឹង​ជា​ខ្នង​គាត់​ក្រាស​ប៉ុណ្ណា​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1760ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1652ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1797ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1977ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1944ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2260ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1640ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1777ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2676ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2606ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      343នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8550នាក់
ខែនេះ    78262នាក់
ឆ្នាំនេះ   475270នាក់
សរុប   57826666នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:01