កូនស្រីអភ័ព្វអាយុ៧ឆ្នាំត្រូវឪពុកតិរិច្ឆានចាប់រំលោភចំនួន៤ដងនៅប្រទេសថៃហើយតាមមករំលោភលើទឹកដីខ្មែរចំនួន២ដងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ នៅផ្ទះគេទុកចោលក្បែរវត្តអូរជុំស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយត្រូវប្រពន្ធដាច់ចិត្តប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនញាត់គុក។
លោក ឈិត សេង អធិការរងនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា បុរសសង្ស័យដែលជាឪពុកតិរិច្ឆានចាប់រំលោភកូនបង្កើតឃាត់ខ្លួនមានឈ្មោះ សាន សុភារ៉ាត់ អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មករ។
ស្ត្រីឈ្មោះ អ៊ុំ ស្រីថា អាយុ៣៣ឆ្នាំដែលជាប្រពន្ធជនសង្ស័យ និងជាម្តាយក្មេងស្រីរងគ្រោះបានអោយសមត្ថកិច្ចដឹងថា កូនស្រីបានប្រាប់អំពីរឿងឪពុកចាប់រំលោភវាកាលនៅទឹកដីថៃចំនួន៤ដង ពេលនោះខ្លួនជាប្រពន្ធបានស្តីបន្ទោស និងប្រដៅអោយឈប់ធ្វើទង្វើដ៏អាក្រក់នេះ ហើយក៏ត្រឡប់មករស់នៅទឹកដីកម្ពុជាវិញដើម្បីកុំអោយខ្មាស់ពួកកម្មករនៅទឹកដីថៃ។ តែកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ កូនស្រីបានប្រាប់ថា ឪពុកបានចាប់រំលោភនាងចំនួន២ដងទៀតនៅពេលវិលមកដល់ទឹកដីកម្ពុជា។ ដោយខ្លួនខឹងខ្លាំងនិងរកផ្លូវដើរទៀតលែងកើត ក៏ដាច់ចិត្តប្តឹងនគរបាលអោយខាត់ខ្លួនប្តីទុរយសនេះតែម្តង។
ឪពុកតិរិច្ឆានឈ្មោះ សាន សុភារ៉ាត់ បាននិយាយថា ការរំលោភកូនស្រីខ្លួនឯងនេះ គឺខ្លួនមិនបានដឹងថាខ្លួនធ្វើដូច្នេះទេ ព្រោះខ្លួនមិនទាន់ស្វាងគ្រឿងញៀននៅឡើយ ម្យ៉ាងទៀតការរំលោភចំនួន៣ដងមិនបានស៊ីជំរៅនោះដែរ។
លោក ឈិត សេង អធិការរងនគរបាលស្រុកសំពៅលូនបានបញ្ជាក់ថា បុរសសង្ស័យឈ្មោះសាន សុភារ៉ាត់ ធ្លាប់ប្រើប្រាស់គ្រឿងញៀនក្នុង១ថ្ងៃចំនួន៥គ្រាប់ទៅ១០គ្រាប់ហើយបញ្ជូនចូលមណ្ឌលកែប្រែអាវុធហត្ថបន្ទាយមានជ័យកាលពីឆ្នាំ២០០៤។ ក្រោយមកជនសង្ស័យប្រើប្រាស់គ្រឿងញៀនប្រភេទចាក់តាមម្ជុលវិញ ក្នុង១ម្ជុល១សប្តាហ៍ទើបថ្នាំសាប។ បច្ចុប្បន្នបុរសសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៣ នេះ ដើម្បីចាត់ការតាមច្បាប់។ ចំណែកឯក្មេងស្រីរងគ្រោះបាននាំយកទៅស្នងការរដ្ឋាននគរបាលខេត្តដើម្បីចាត់ចែងធ្វើកោសល្យវិច័យបន្ត៕ដោយ ម៉ៅ សំ ខ្មែរ៧មករា






ឃាតករដែជាជនដៃដល់ដែលបានវាយសម្លាប់ស្ត្រីមេម៉ាយម្នាក់នៅស្រុកចំការលើបានត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយនៅម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោយពីរត់គេចខ្លួនបានមួយរយះ។
...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
តុលាការបានចំណាយពេលជាង៥ម៉ោង ពោលគឺចាប់ពីម៉ោង៨និង៣០នាទី ក្នុងការសាកសួរលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿង ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រឹដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឱ្យម...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
| ថ្ងៃនេះ | 468 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6629 | នាក់ |
| ខែនេះ | 6629 | នាក់ |
| ឆ្នាំនេះ | 289281 | នាក់ |
| សរុប | 57640677 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

