គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣នេះ បានធ្វើការបើកកញ្ចប់សុវត្ថិភាព “ក” នៅការិយាល័យចំនួន១២ ក្នុងមណ្ឌលសៀមរាប នៅក្រុងសៀមរាប ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ គឺគណបក្សសង្គ្រោះជាតិ ដែលជាដើមបណ្តឹង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍ រួមទាំងមានតំណាងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីធ្វើការផ្ទៀងផ្ទាត់ សំឡេងឆ្នោត ក្នុងទម្រង់ ១១០២ និង១១០៨ និងក្រដាសកត់ត្រាសំឡេងឆ្នោត។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៨ សីហា ២០១៣ ដោយលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ចំនួនការិយាល័យទាំង១២ ដែលត្រូវបើកកញ្ចប់សុវត្ថិភាព “ក” នោះ រួមមាន៖ នៅក្រុងសៀមរាប សង្កាត់ក្របីរៀល ការិយាល័យលេខ ០២៨៣ ,០២៨៥ សង្កាត់ស្វាយដង្គុំ ការិយាល័យលេខ ០៤២៥, ០៤៤២ និងសង្កាត់ស្លក្រាម ការិយាល័យលេខ ០៨១៧ និងស្រុកពួក ឃុំរើល ការិយាល័យលេខ ០៣២៣ , ០៣២៤, ០៣២៦ ឃុំល្វា ការិយាល័យលេខ ០២៩៤, ០៦៧៣, ០៧១៨ និងឃុំត្រីញ័រ ការិយាល័យ ០៣៤៦ ។
លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានទៅចូលរួមតស៊ូមតិក្នុងការបើកកញ្ចប់សុវត្ថិភាព "ក"។ លោកបានអះអាងថា កញ្ចប់សុវត្ថិភាព "ក" មានភាពមិនប្រក្រតីជាច្រើន ដូចជា សោឃ្លុំកញ្ជាប់សុវត្ថិភាពបើកចំហមួយចំនួន។ ក្នុងចំណោមកញ្ចប់សុវត្ថិភាពទាំង ១២ការិយាល័យនោះ មាន ៧កញ្ចប់សុវត្ថិភាពបានបើកចំហ។
កញ្ចប់សុវត្ថិភាព "ក" ជាកញ្ចប់ដែលដាក់ឯកសារដើមជាច្រើនមកពីការិយាល័យបោះឆ្នោត រួមមានទម្រង់ ១១០១ កំណត់ហេតុនៃការបោះឆ្នោតទម្រង់ ១១០២ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់ ១១០៤ ក្រដាសលទ្ធផលបឋមនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត និងទម្រង់ ១១០៨ ជាតារាងរាប់សន្លឹកឆ្នោត ព្រមទាំងឯកសារមួយចំនួនទៀត ដូចជាបញ្ជីបោះឆ្នោតដែលត្រូវបានប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់ សន្លឹកឆ្នោតខូច សន្លឹកឆ្នោតមិនបានប្រើ និងគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំសម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម៕






នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
មានសេចក្តីរាយការណ៍មកថាលោក រស់ជុគ មានឋានៈជាវីរៈសេនីយទោ នាយរងការិយាល័យទី២ នៃកងពលតូចស្មើជើងលេខ៤២ បានកំពុងតែដឹកជញ្ជូនឈើតាមរថយន្តយីឌុបលើសចំនួនកំណត់ និងមិនមែនជាឈ...Read more
ប្រភពពីឈ្មួញរកស៊ីឈើបានឲ្យដឹងថាមេឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា) មានមេការម្នាក់ឈ្មោះ សាន ចយជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័ទើប ប្រព្រឹត្តទៅដោយរលូនបើសិនជាមិនល...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។
...Read more
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ...Read more
មានសេចក្តីរាយការណ៍មកថា មានប៉ូលិសផ្កាយបីម្នាក់ធ្វើការនៅក្រសួងមហាផ្ទៃ បានធ្វើការអន្តរាគមន៍ ទៅតុលាការខេត្តកណ្តាលអោយមានការដោះលែងមេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់តរថយន្ត ដំឡើងរថយន្ត...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាមផ្លូវជាតិលេខ៦ ខាងកើតភ្លើងស្តុបទន្លេសាប បានព្...Read more
| ថ្ងៃនេះ | 164 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 164 | នាក់ |
| ខែនេះ | 15707 | នាក់ |
| ឆ្នាំនេះ | 298359 | នាក់ |
| សរុប | 57649755 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 02:31 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

