លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 12:06 នាទី ចំនួនអានៈ 1873

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​​ដើម​សប្តាហ៍​នេះ បានផ្ញើ​​លិខិតមួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះអង្គ ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៨ កក្កដា កន្លង​ទៅ​នោះ។

លិខិត​ចុះ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ​២០១៣ របស់​លោក សម រង្ស៊ី ដែល​ទើបផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​បាន​សរសេរ​ថា ដោយ​ឈរ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ មាត្រា៨ ដែល​បាន​ចែង​ថា «ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្ត​រូប នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ, ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់ប្រជាពលរដ្ឋ និង​​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ» និង​មាត្រា៩ នៃរដ្ឋធម្មនុញ្ញ ដែល​ក៏​បាន​ចែង​ថា «ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់​ខ្ពស់ ជាអាជ្ញា​កណ្តាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀង​ទាត់»។ «អាស្រ័យ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ​នេះ ទូល​ព្រះ​បង្គំ សូម​ព្រះអង្គ​ទ្រង់​ព្រះ​មេត្តា​ជួយ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ដែល​ជា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត»។

ការ​ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​រយៈពេល​៥ថ្ងៃ​ប៉ុណ្ណោះ មុន​មហា​បាតុកម្ម​របស់​គណ​បក្ស​សង្រ្គោះជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៧ កញ្ញា ដោយ​វិធី​ស្មិងស្មាធិ៍ ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​គណៈកម្មការ​ពិសេស​ឯករាជ្យ ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះ​ស្រាយ​ភាពមិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥​នោះ។

លោក សម រង្ស៊ី ប្រ​ធាន​គណបក្ស​សង្គ្រោះជាតិ បាន​ប្រ​កាស​ធ្វើ​មហាបាតុកម្មនៅ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣​ខាង​មុខនេះ។ ចំណែក​ឯ គ.ជ.ប ក៏បាន​ប្រកាស​ថា និង​ប្រ​កាស​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នំា២០១៣ នេះ​ផង​ដែរ។

នយោ​បាន​ដ៏សំរូង​ចំរាស​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​និតិកាលទី០៥ កាល​ពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ កន្លង​ទៅ​ថ្មីៗ​នេះ គណ​បក្ស​ធំៗ​២​គឺ គណបក្ស​សង្គ្រោះជាតិ និង​គណ​បក្ស​ប្រ​ជា​ជន​ បាន​ទទួល​អសនះ​ច្រើន​ជាង​គេ​ ដោយ​ភាគី​ទាំង​២​បាន​ប្រកាស​ថា ឈ្នះ​ឆ្នោត​រៀង​ៗ​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា ភាព​ជាប់គាំង​ក្នុង​ការ​បង្កើត​រដ្ឋ​សភាគឺ​ពុំ​ទាន់​មាន​ច្រក​ដើរ​នៅ​ឡើយ រវៀង​បក្ស​ធំៗ​ទាំង​២នេះ ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជារាស្រ្ត​មាន​ការ​ភ័យ​ខ្លាច និង​មាន​មន្ទិល​សង្ស័យ​ថា មិន​ដឹង​គណ​បក្ស​ណា​ជា​អ្នក​ឈ្នះ​ឆ្នោត​ពិត​ប្រា​កដ​នោះទេ ហើយ​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​កំ​ពុង​រង​ចាំ​អ៊ុត​មើល​តើ​លទ្ធផល​ពិត​ប្រ​កដ​វា​និង​ទៅ​ជា​យ៉ាង​ណា?៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1754ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2616ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1720ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2763ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1774ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន2203ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1652ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1636ដង ស្វែងយល់ពីវិមានឯករាជ្យ កន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​   អាន1905ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1822ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      468នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6629នាក់
ខែនេះ    6629នាក់
ឆ្នាំនេះ   289281នាក់
សរុប   57640677នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:56