លោក យិន ប្រសិទ្ធ នៅតែមានសិទ្ធិអំ ណាចធំធេងក្នុងការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធនិងអ្នករកស៊ីដឹកឈើខុសច្បាប់មិនដែលឈឺក្បាលវិលមុខពីចំណាត់ការរឹតបន្តឹងរបស់ថ្នាក់លើម្តងណាឡើយ។

នៅក្នុងខេត្តសៀមរាប គេសង្កេតឃើញលោក យិន ប្រសិទ្ធ បានពង្រាយមន្ត្រីជំនិតៗរបស់គាត់ឲ្យដាក់ប៉ុស្តិ៍ជជុះនិងល្បាតតាមដងផ្លូវជាតិសំខាន់ៗដូចជានៅតាមផ្លូវលេខ៦៧មានមួយក្រុម ផ្លូវជាតិលេខ៦៨មួយក្រុមទៀត និងនៅចំណុចស្រុកពួក មួយក្រុម រហូតដល់ចំណុចស្រុកជីក្រែង មួយក្រុមទៀត។ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃក្រោមបញ្ជារបស់លោក យិន ប្រសិទ្ធ ដែលចុះទៅបំពេញភារកិច្ចក្នុងខេត្តសៀមរាប បានប្រព្រឹត្តនូវរឿងអាស្រូវជាច្រើន ដូចជាឈ្មោះ ងួន បូរ៉ា ជាដើមគឺល្បីល្បាញបំផុតខាង ជំរិតឲ្យអ្នករកស៊ីទាំងតូចទាំងធំចូលបង់លុយ។
នៅក្នុងខេត្តឧត្តរមានជ័យ ឯណោះវិញ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រោមបញ្ជារបស់លោក យិន ប្រសិទ្ធត្រូវបានដាក់ប៉ុស្តិ៍ជជុះនិង ត្រៀមរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញទាំងឡាយណា ដែលមិនបានចូលបង់លុយឲ្យ ពួកគេ ហើយខេត្តឧត្តរមានជ័យ គឺជាទីតាំងយុទ្ធសាស្ត្រនៃការដឹក ជញ្ជូនប្រេងសាំងគេចពន្ធមកពី ស្រុកសៀម ឆ្លងកាត់ខេត្តឧត្តរមានជ័យ និងឡើងមកកាន់ខេត្តសៀមរាប ដើម្បីលក់ចែកចាយយ៉ាងអនាធិបតេយ្យដោយក្រុម ឈ្មួញបានប្រើប្រាស់ទាំងរថយន្ត នីសាន់ ឬរថយន្តទួរីស ដឹកតាមប៊ីដុង ក៏ដូចជាការប្រើប្រាស់រថយន្តស៊ីទែន មិនអាចគេចផុតពីក្រសែភ្នែករបស់។
កម្លាំងដែលលោក យិន ប្រសិទ្ធ ចាត់តាំងឲ្យចុះទៅឈរជើងតាមផ្លូវជាតិសំខាន់ៗក្នុងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ សុទ្ធតែជាជើងកាប់ដាវ ហើយមន្ត្រីខ្លះមិនមានឈ្មោះក្នុងលិខិតបេសកកម្មរបស់អគ្គស្នងការនគរបាលជាតិនោះទេ ប៉ុន្តែអាចចុះធ្វើសកម្មភាពដាក់ប៉ុស្តិ៍ជជុះឬប្រដេញឡានដឹកទំនិញឲ្យចូលបង់លុយតាមតែអំពើចិត្ត។ មន្ត្រីនគរបាលមួយចំនួនបានដេញថ្លៃប៉ុស្តិ៍ពីលោក យិន ប្រសិទ្ធ ដើម្បីចាត់ចែងក្នុងការប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឬអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ក្នុងតម្លៃ២ពាន់ ឬ៤ពាន់ដុល្លារអាមេរិកក្នុងមួយខែ ដូច្នេះដើម្បីបានលុយឡើងឲ្យលោក យិន ប្រសិទ្ធគ្រប់ចំនួននិងទាន់ពេលវេលា មន្ត្រីទាំងនោះត្រូវតែព្យាយាមប្រមូលតាមគ្រប់រូបភាពមិនខ្វល់ខ្វាយអ្វីទាំងអស់។
អគ្គស្នងការនគរបាលជាតិបានផ្តល់សេចក្តីទុកចិត្តឲ្យលោក យិន ប្រសិទ្ធ គ្រប់គ្រងកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃនៅភាគឧត្តរនៃប្រទេសកម្ពុជា ប៉ុន្តែគួរឲ្យខកចិត្តបំផុត ដោយសារតែលោក យិន ប្រសិទ្ធ គិតគូរតែប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការចាត់តាំងមន្ត្រីជំនិតៗឲ្យចុះដាក់ប៉ុស្តិ៍ជជុះនិងប្រដេញឡានដឹកទំនិញយកលុយ៕






រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលប...Read more
យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:51 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

