កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣កន្លងទៅ នៅក្នុងឧកាសជួបជុំដ៏ធំមួយជាមួយនឹង មន្រ្តីសាលាខេត្តទាំងមូល ប្រមាណជាង៣០០នាក់ ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្តសៀមរាប បានមានប្រសាសស្តីពី ការផ្លាស់ប្តូរទីតាំងធ្វើការពីបុរីរដ្ឋបាលសៀមរាបមកកាន់ទីតាំងនៃអាជ្ញាធរអប្សរានឹងមានដំណើរ ការយ៉ាងលឿនបំផុត នៅដើមខែកញ្ញា ឆ្នាំ២០១៣ នេះ ។

ហើយនៅក្នុងកិច្ចប្រជុំ ដែលបានការចូលរួមពី ឯ.ឧ លោកជំទាវ នៃគណអភិបាលខេត្ត អស់លោក-លោក ស្រីជានាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៥ ប្រធានមន្ទីរ អនុប្រធាន មន្ទីរជុំវិញខេត្ត កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ម្សិលម៉ិញនេះ ឯ.ឧ ឃឹម ប៊ុនសុង បានមានប្រសាស កំណត់យ៉ាងច្បាស់ថា នៅថ្ងៃសុក្រទី០៦ ខែកញ្ញា ខាងមុខនេះ ជាថ្ងៃកំណត់ការ ផ្លាស់ប្តូរទីតាំងធ្វើការពីបុរីរដ្ឋបាលសៀមរាប មកកាន់ទីតាំងនៃអាជ្ញាធរអប្សរា ហើយប្តូរទីតាំងអជ្ញាធរអប្សរាសៀមរាបទៅកាន់ទីតាំងបុរីរដ្ឋ បាលសៀមរាបវិញ ។
យើងសូមរំលឹកថា អស់រយៈពេល៣ឆ្នាំ ៦ខែគត់ ដែលសាលាខេត្តសៀមរាប បានធ្វើការផ្លាស់ប្តូរ ពីទីតាំងសាលាខេត្តចាស់ ទៅកាន់បុរីរដ្ឋបាលសៀមរាប ដែល ជាកម្មវិធីសាកល្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលផ្តុំការងាររដ្ឋបាល ខេត្តមកនៅ១កន្លែងរួមតែ១ ចាប់តាំងពីខែមិនាឆ្នាំ២០១០ មកនោះ។
ជាដោយឡែក នៅព្រឹកដដែលនោះ ឯ.ឧ ឃឹម ប៊ុនសុង អភិបាល នៃគណអភិបាលខេត្តសៀមរាប បានអញ្ជើញបើកកិច្ចប្រជុំដោយឡែក១ទៀត ជាមួយនិង មន្ទីរជំនាញ មានមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដីនគរូបនីយ កម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និងសាលាក្រុងសៀមរាប ក្នុងគោលបំណងពិនិត្យមើល ឡើងវិញ និងការពិភាគ្សាដ៏ល្អិតល្អន់អំពីប្លង់មេ នៃបណ្តាផ្លូវ មានវិថី និងផ្លូវតូចៗ ដែលមានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ។
ឯ.ឧ ឃឹម ប៊ុនសុង បានមានប្រសាសទៅកាន់អង្គប្រជុំថា យោងទៅតាមការ ជាក់ស្តែង ដែលកំណើនភ្ញៀវមកកាន់ខេត្តសៀមរាប ទាំងភ្ញៀវអន្តរជាតិ និងជាតិ មានការកើនឡើងនោះ ធ្វើអោយកំណើនយានយន្ត និងការធ្វើចរាចរណ៏មានការ កកស្ទះជាបន្តបន្ទាប់ ហេតុដូចនេះបានជាឯ.ឧ ធ្វើការប្រជុំជាមួយនិងមន្ទីរជំនាញ និងក្រុងសៀមរាប ដើម្បីរិះរកវិធានការ បន្ធូបន្ថយចរាចរណ៏ និងគ្រប់គ្រងទៅដល់ អគ្គីភ័យដែលអាចមាន ហើយពិបាកនឹងការឡានទឹកចូលជួយបាញ់ពន្លត់នោះ៕






មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
អាជ្ញាធរក្រុង ហែរហមអមដោយសមត្ថកិច្ចចំរុះ និងដឹកនាំដោយលោក សោម សម្បត្តិ អភិបាលរងក្រុងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចូលរួមដោយកញ្ញា ទីវ គឹមកល្យាណ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត...Read more
យោងតាមប្រភពព័ត៌មានពីរដ្ឋសភាបានអោយដឹងថា លោក កឹមសុខា អនុប្រធានទី១នៃរដ្ឋសភាត្រូវបានសមាជិក៨៦សំលេងលើ៨៦សំលេង នៃសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានបោះឆ្នោតទំលាក់ជាផ្លូវក...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
ក្រុមប្រជាពលរដ្ឋរស់នៅ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសម្ដែងនូវការហួសចិត្ត ស្របពេលដែលសកម្មភាពដឹកជញ្ជូនឈើមកស្តុកក្នុងផ្ទៃអាងកើតមានឡើងជាច្រើនឆ្នាំកន្លងមករហូតដល់ពេលបច្ច...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
| ថ្ងៃនេះ | 324 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10726 | នាក់ |
| ខែនេះ | 80438 | នាក់ |
| ឆ្នាំនេះ | 477446 | នាក់ |
| សរុប | 57828842 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 10:45 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

