លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន

ដោយៈ សៀមរាប ថ្ងៃទី 08 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 01:45 នាទី ចំនួនអានៈ 1892

សៀម​រាប​គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​មួយ​ចំ​នួន​នៅ​ប៉ែក​ឧត្តរ ដែល​សម្បូរ​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ឆ្លង​កាត់​ពេល​យប់ៗ និង​ជា​កន្លែង​ដែល​មេ​ឈ្មួញ​ធំ​ៗ​យក​ឈើ​មក​ស្តុក​ទុក​សំ​រាប់​ធ្វើ​ការ​នាំ​ចេញ​ទៅ​ខេត្ត​កំ​ពង់​ចាម​ ដើម្បី​លក់​ចេញ​ទៅ ប្រ​ទេស​វៀត​ណាម ដោយ​ឈ្មួញ​ទាំង​នោះ​​ត្រូវ​រូវ​គ្នា​ជា​មួយ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវទាំង​អស់។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​ការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ទ្រង់​ទ្រាយ​ធំ​ដែល​ពុំ​ធ្លាប់​មាន ដែល​ស្តុក​ទុក​ក្នុង​ព្រៃ​ជិត​២០​តោន ស្ថិ​ក្នុង​ភូមិ​​ទួល​​ក្រ​ឡាញ់ ឃុំ​​ខ្នារ​​ស​ណ្ដាយ ស្រុក​​បន្ទាយ​ស្រី ខេត្ដ​​សៀម​រាប កាល​ពី​​វេ​លា​​ម៉ោង ៥ និង ៣០ នា​ទី​​ល្ងាចដែល​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ម្ចាស់​ឈើ​ជា​មន្ត្រីប៉េ​អឹម​ក្រុងឈ្មោះ​ លោក ហុង (ឈ្មោះ​ហៅ​ក្រៅ)។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​បាន​បង្ហើប​អោយ​ដឹង​ថា លោក​ហុង​មិន​មែន​ទើប​តែ​រក​ស៊ីដឹក​ឈើ​ថ្មី​ៗ​នោះ​ទេ គឺ​រក​ស៊ី​ជិត​១០​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​គេ​ធ្វើ​ការ​បង្ក្រាប​ទាល់​តែ​សោះ។ ពល​រដ្ឋ​បន្តថា រាល់​ពេល​លោក​ហុង​ដឹក​ឈើ​ក្រ​ញូង​ចូល​ខេត្ត​សៀម​រាប​គឺ​គាត់​បាន​បង់​លុយ​អោយ​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​អស់​ហើយ តែ​ការ​បង្ក្រាប​ឈើ​របស់​គាត់​ទ្រង់​ទ្រាយ​ធំ​បែប​នេះ គឺ​ប្រ​ហែល​មក​ពី​សមត្ថ​កិច្ច​កាច់​កុង​គ្នា ឬ​ចែក​លុយ​គ្នា​មិន​ស្មើ​តែ​ប៉ុណ្ណោះ។ ពល​រដ្ឋ​បន្ថែមថា ការ​ស្តុក​ទុក​ឈើ​ច្រើន​បែប​នេះ​គឺ​ទំ​នង​ជា​ទុក​នាំ​ចេញ​ដោយ​ដឹក​តាម​រថ​យន្ត​យឺ​ឌុប ដែល​បង្កប់​ក្រោម​ស្រូវ​អង្ក ឬ​ដាក់​ក្រោម​ដំ​ឡូង​មី ដើម្បី​បំ​ភាន់​ភ្នែក​សមត្ថ​កិច្ច​មួយ​ចំ​នួនដែល​មិន​បាន​បង់​លុយ​អោយ។

លុះ​ដល់​​ល្ងាច​​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០១៣​ទើប​សមត្ថកិច្ច​ចំរុះ​បាន​រាប់ និង​ថ្លឹង​​ឃើញ​ឈើ​គ្រញូង​មាន​ចំនួន ១២៧០៤ដុំ និង ២១៨៧៩ គីឡូក្រាម ​ស្មើ ១៨​ម៉ែត្រគូប ២៣២ ផ្លាន​ ដែល​ជា​ប្រ​ភេទ​ឈើ​ក្រាកក់សុទ្ធ​មិន​មាន​ជាប់​ស្រាយ។

គេ​សង្កេត​ឃើញ​ថា ​រដ្ឋ​បាល​ព្រៃ​ឈើ​តាំង​ពី​លើ​ដល់​ក្រោម​នៅ​ខេត្ត​សៀម​រាប ពី​មួយ​ជំ​នាន់​ ទៅ​មួយ​ជំ​នាន់​ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ក្រាប​បទ​លើ្ម​ព្រៃ​ឈើ​ជា​ដុំ​កំភួន​នោះ​ទេ ដូច​ពាក្យចាស់​ពោល​ថា ˝ដេក​សម​ដួល រមួល​សម​គ្រេច ឬ​ហៃ​អើៗ​ដូច​អា​ជ័យ​ធ្លាក់​ទឹក“ ។

បទ​ល្មើស​ដឹក​ឈើ​ក្រ​ញូង​ភាគ​ច្រើន​ចេញ​ដំ ណើរ​ពី​ខេត្ត​សៀម​រាប​នៅ​ម៉ោង​៨ល្ងាច​ដល់​ម៉ោង​២ទាប​ភ្លឺ តែ​ម៉ោង​នេះ​ជា​ម៉ោង​ដែល​មន្ត្រី​ជំ​នាញ​សំ​រាក​បិទ​ទូរ​ស័ព្ទ​អស់​ហើយ តែ​បើ​មាន​អ្នក​ខ្លះ​បើក​ទូរ​ស័ព្ទខល​​ចូល​ក៏​ឆ្លើយ​ថា ˝នៅ​ឆ្ងាយ មក​មើល​ម្តាយ​ឈឺ នៅ​តែ​ឯង​គ្មាន​កូន​ចៅ ឡើយ​មក​ប្រ​ជុំ​នៅ​ឯក្រុង​ភ្នំពេញ មាន​អ្នក​ខ្លះ​ឆ្លើយ​ឌឺថា ដេញ​ចាប់​វា​អោយ​បាន​ជំ​នួស​មេ​ព្រៃ​មើល ឬ​ទូរ​ស័ព្ទ​​ខល​ចូល​ហើយ​និយាយ​ស្តាប់គ្នា​មិន​បាន​ លឺ​ដាច់​ៗ និយាយ​ អាឡូ! អាឡូ!ៗៗៗៗៗៗៗៗរូច​ក៏បិទបាត់ទៅ“។

លោក​ ឃឹម​-ប៊ុន​សុង​ អភិ​បាល​ខេត្ត​ឡើង​ថ្មី ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា រឿង​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រ​ញូង​មិន​មែន​ជា​តួនាទី​របស់​លោកទេ វា​ជាតួ​នាទី​របស់​មន្ត្រី​ជំ​នាញ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត​ទាំង​មូល៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1728ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2323ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2066ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1753ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1905ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1834ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1623ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន657ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1792ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1696ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      861នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    861នាក់
ខែនេះ    16404នាក់
ឆ្នាំនេះ   299056នាក់
សរុប   57650452នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:37