តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំបូង

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 04:25 នាទី ចំនួនអានៈ 1634

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៦៣​រូប​ក្រោម​អធិបតី​ភាព​របស់​ឯក​ឧត្តម​ សម-រង្ស៊ីប្រ​ធាន​គណបក្ស​ និង​ឯក​ឧត្តម​ គឹម-សុខា អនុ​ប្រ​ធាន​បក្ស បាន​មក​កាន់​បិណ្ឌ​ដាក់​បាត​នៅ​វត្ត​មុន្នី​សុវណ្ណ ហៅ​វត្ត​គង់​ម៉ុច ស្ថិត​ក្នុង​ក្រុង​សៀម​រាប​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​ជា​ថ្ងៃ​បើក​អង្គ​ប្រ​ជុំ​រដ្ឋ​សភា​លើក​ដំ​បូង​នៅ​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​ឱកាស​​ដែល​ឯក​ឧត្តម​ សម-រង្ស៊ី ចូល​រួម​កាន់​បិណ្ឌ​ដាក់​បាតនេះ  ឯក​ឧត្តម​បាន​មាន​ប្រ​សាសន៍ប្រាប់​អ្នក​កាសែត​ថា ˝ យើង​អត់​ចាប់​អារម្មណ៍​ជា​មួយ​ការ​បើ​ក​ប្រ​ជុំ​រដ្ឋ​សភា​ថ្ងៃ​ទី​២៣​នេះទេ យើង​ធ្វើ​ពហិការ​មិន​ចូល​រួម ព្រោះ​យើង​នៅ​តែ​ស្មោះ​ត្រង់​ចំ​ពោះ​ប្រ​ជា​រាស្រ្ត យើង​គោរព​រដ្ឋ​ធម្ម​នុញ្ញដែល​ចែង​ចា ប្រ​ទេស​កម្ពុជា​ត្រូវ​អនុវត្ត​របប​នយោ​បាយ​ពហុ​បក្ស​ អ្វី​ដែ​ល​គេ​ធ្វើ​ព្រឹក​មិញ​នេះ (ការ​បើក​អង្គ​ប្រ​ជុំ​ដំ​បូង​នៅ​រដ្ឋ​សភា​) គឺ​វិល​ទៅ​រក​របប​គុម្មុនីស​ ដែល​រដ្ឋ​ធម្ម​នុញ្ញ​កាល​សម័យ​នោះ​គឺ បក្ស​គ្រប់​គ្រង​រដ្ឋ និង​សង្គម ឥលូល​បក្ស​គេ​គ្រប់​គ្រង​របៀប​គុម្មុនីស វិល​ថយ​ក្រោយ​ពេល​សម័យ​មុន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុម​បារីសនៅ​ឆ្នាំ១៩៩១ ហើយ​វា​ជាការរំ​លោភ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​បារីស​ផង រំ​លោភ​រដ្ឋ​ធម្ម​នុញ្ញនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង ព្រោះ​វា​មិន​មែន​ពហុបក្ស វា​ជា​ឯក​បក្សដូច​កាល​សម័យ​គុម្មុនីស

គេ​សង្កេត​ឃើញ​ថា ក្រោម​វត្ត​មាន​របស់​ឯក​ឧត្តម​ សម-រង្ស៊ី ឯកឧត្តម​ គឹម-សុខា​ និង​តំ​ណាង​រាស្រ្តជា​ច្រើន​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចូល​រួម​កាន់​បិណ្ឌ​នៅ​វត្ត​គង់​ម៉ុចនាព្រឹក​នេះ មាន​បង​ប្អូន​ប្រ​ជា​រាស្រ្ត​ខេត្ត​សៀម​រាប ទាំង​ប្រុសទាំង​​ស្រី​ ក្មេង​ចាស់ តាជី​យាយជី ព្រះសង្ឃ​ ​ដែល​គាំ​ទ្រ​គណបក្ស​នេះ បាន​មក​ទទួល​ស្វាគមន៍ គាំ​ទ្រ​រាប់​ពាន់​នាក់​។

ប្រ​ជា​រាស្រ្ត​ដែល​ជា​ម្ចាស់​ឆ្នោត​កំ​ពុង​តែ​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាន​នៅ​ប្រ​ទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ហើយ​ពួក​គាត់​សង្ឃឹម​ថា ភាព​យុត្តិ​ធម៌​និង​កើត​មាន​ឡើង​នៅ​ពេល​ខាង​មុខ គណបក្ស​ប្រ​ជា​ជន​ និង​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ធំៗ មាន​សំ​លេង​គាំ​ទ្រ​ច្រើន​ជាង​គេ និង​អាច​មាន​ច្រក​ចេញ​ក្នុង​ការ​កក​ស្ទះ​ផ្នែក​នយោ​បាយ ក្នុង​អាណត្តិទី០៥ ដែល​បាន​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រាស្រ្ត កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣​កន្លង​ទៅថ្មីៗនេះ៕ ដោយ៖ ផ្លុង-រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2213ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1642ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1837ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1577ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1801ដង តើអៀរគឹមស្រេង ជានរណា?   អាន1764ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1780ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1916ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1806ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2067ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      403នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8610នាក់
ខែនេះ    78322នាក់
ឆ្នាំនេះ   475330នាក់
សរុប   57826726នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:46