គណបក្សសង្គ្រោះជាតិ គ្រោងនឹងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មីម្តងទៀត ដោយធ្វើទូទាំងប្រទេស និងមានការហែរក្បួនដាក់ញ្ញត្តិថែមទៀតផង ដើម្បីទាមទារស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត និងបង្កើតគណៈកម្មការចម្រុះមួយការពិត និងឲ្យមានតុល្យភាពអំណាច។មហាបាតុកម្មទូទាំងប្រទេស ដែលដឹនាំដោយគណបក្សសង្គ្រោះជាតិ គឺគ្រោងធ្វើនៅក្រោយពេលបុណ្យភ្ជុំបិណ្ឌ រួចរាល់។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ថា ប្រជាពលរដ្ឋខ្មែរកំពុងតែធ្វើបុណ្យភ្ជុំ និងកាន់បិណ្ឌ ហើយគណបក្សប្រហែលជាធ្វើមហាបាតុកម្ម នៅក្រោយពេលភ្ជុំ។ គណបក្ស កំពុងតែសិក្សាថា ជាមហាបាតុកម្ម អាចមានការដង្ហែញ្ញត្តិ និងធ្វើនៅតាមខេត្តធំៗដទៃផ្សេងៗទៀត និងចង់ឲ្យមានការទាមទារនៅទូទាំងប្រទេស។
លោកបានបញ្ជាក់ថា គោលបំណងនៃការធ្វើមហាបាតុកម្ម នាពេលខាងមុខ គឺទាមទារស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ដោយសុំឲ្យបង្កើតគណៈកម្មការចម្រុះមួយ ស្វែងរកការពិត ហើយយកមកសិក្សា តើភាពមិនប្រក្រតី នឹងមានលក្ខណៈបែបណាខ្លះ ដើម្បីឈានទៅកំណែទម្រង់ទៅអនាគតទៀត ហើយឲ្យមានតុល្យភាពអំណាច ក្នុងការគ្រប់គ្រងកំណែទម្រង់ឲ្យមានប្រសិទ្ធភាព។ លោកយល់ឃើញថា ក្នុងការរៀបចំប្រព័ន្ធមួយឲ្យមានតុល្យភាពអំណាច ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការកំណែទម្រង់ពិតប្រាកដ។៕






យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះបានអោយដឹងថា លោក ឡុង-សំអឿន ប៉ូលីសសេដ្ឋកិច្ចក្រសួងសក្តិបី បានដេញថ្លៃយកតំណែងរបស់លោក ហុក-...Read more
យោងតាមប្រភពព័ត៌មានពីក្រុងភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ បានអោយដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសក្នុងអង្គប្រជុំប្រចាំសបា្ដហ៍របស់ខ្លួននៅទីស្ដីការគណរដ...Read more
ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និង...Read more
ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញ...Read more
សេចក្ដីរាយការណ៏បានឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសជាសាធារណៈដល់ម្ចាស់កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូរបស់ខ្លួន ម្ចាស់កាស៊ីណ...Read more
យោងសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា លោក ប្រាក់ សាវ័ន្ត មន្ត្រីពន្ធដាខេត្តរតនគីរី មានតួនាទីជាប្រធានផ្នែកបំណុល ត្រូវនគរបាលក្រុងបានលុងចាប់ខ្លួន ពីបទចាប់រំលោភស្ត្រី ជាអ...Read more
រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
| ថ្ងៃនេះ | 488 | នាក់ |
| ម្សិលមិញ | 1780 | នាក់ |
| សប្ដាហ៍នេះ | 488 | នាក់ |
| ខែនេះ | 79545 | នាក់ |
| ឆ្នាំនេះ | 193062 | នាក់ |
| សរុប | 57544458 | នាក់ |
| ថ្ងៃទី 23 ខែ 03 ឆ្នាំ 2026 ម៉ោង 03:54 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

