គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា

ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 02:05 នាទី ចំនួនអានៈ 1828

បន្ទាប់ពីបានផ្អាកធ្វើមហាបាតុកម្មមួយរយៈមក គណបក្សសង្គ្រោះជាតិ គ្រោងធ្វើ មហាបាតុកម្មដ៏ធំមួយទៀត បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់ ដើម្បីទាមទារឲ្យមានការពិនិត្យ មើលភាពមិនប្រក្រតីនៃលទ្ធផលបោះ ឆ្នោតឡើងវិញ។ បក្សសង្គ្រោះជាតិ មានផែន ការយុទ្ធសាស្ត្របីចំណុចសំខាន់ គឺគ្រោងធ្វើមហាបាតុកម្មផង ប្ដឹងទៅអង្គការ សហ ប្រជាជាតិ ឲ្យជួយអន្តរាគមន៍ផង និងធ្វើសមាជមហាជនផង។ 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយ កាលពី ថ្ងៃទី២៧ កញ្ញា បានបង្ហាញផែនការបីចំណុច ដើម្បីទាមទារឲ្យពិនិត្យសើរើភាព មិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឡើង វិញ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់បន្ថែមនៅថ្ងៃទី២៨ កញ្ញា ថា ផែនការសកម្មភាពទាមទារនេះ នឹងចាប់ផ្ដើម ធ្វើឡើងជាបន្តបន្ទាប់ នៅខែតុលា ខាងមុខនេះ ។ លោកថា ៖ «ខ្ញុំ សុំបញ្ជាក់ជូនថា គណបក្សសង្គ្រោះជាតិ យើងមិនចង់ធ្វើពេលនេះ ដោយសារបុណ្យប្រពៃណីជាតិបុណ្យភ្ជុំបិណ្ឌ។ យើងអត់ចង់រំខានប្រជាពលរដ្ឋ។ សកម្មភាពយើងចង់ធ្វើក្រោយភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌចប់ថ្ងៃ៤ (ខែតុលា) អីចឹងបានជាយើងធ្វើថ្ងៃ៦ (ខែតុលា)»។

សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានកំណត់ពេលធ្វើសកម្មភាពទាមទារនេះ គឺទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣ ដល់ ៦ល្ងាច ធ្វើសមាជមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីសម្រេចលើគោលជំហររបស់គណបក្សសង្គ្រោះជាតិ។ ទី២ ធ្វើញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងចំណុច ចុងក្រោយ គឺធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៣ តុលា ដើម្បីយកញត្តិជូនអង្គការសហប្រជាជាតិ និងប្រទេស ជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ តាមរយៈតំណាងឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា។

លោក កឹម សុខា បន្តថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងដាច់ខាត ទាមទារឲ្យមានការពិនិត្យឡើងវិញ អំពីលទ្ធផល បោះឆ្នោតមិនប្រក្រតី លុះត្រាតែការទាមទារនេះបានសម្រេច ទោះបីនៅពេលនេះបក្សប្រជាជន បានបង្កើតរដ្ឋាភិបាលតែម្នាក់ឯង រួចហើយ ក៏ដោយ ក៏មិនទាន់ហួសពេលទាមទារដែរ ។ លោកបន្តថា ៖ «វាអត់ហួសពេលទេ។ រដ្ឋាភិបាលសព្វថ្ងៃនេះដើរអត់រួចទេ ពីព្រោះគ្មានអ្នកណាទទួលស្គាល់ មករកស៊ីជាមួយទេ បើរដ្ឋាភិបាលរបស់មួយចំហៀងសភា កន្លះអីចឹង មិនដូចអាណត្តិមុនៗណា។ មិនដូចអាណត្តិមុនៗទេ កុំយកទៅប្រៀបធៀបអាណត្តិមុនៗ ខុស។ អាណត្តិនេះគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងប្រជា ពលរដ្ឋមួយចំហៀងប្រទេស»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតអាណត្តិទី៥ នេះថា បក្សប្រជាជន ឈ្នះ ៦៨កៅអី ចំណែក បក្សសង្គ្រោះជាតិ បាន ៥៥កៅអី។ តែបក្សសង្គ្រោះជាតិ តវ៉ាថា លទ្ធផលនេះមិនត្រឹមត្រូវ ព្រោះមានការបន្លំសន្លឹកឆ្នោត ហើយបានទាម ទារឲ្យមានការសើរើពិនិត្យមើលលទ្ធផលបោះឆ្នោតឡើងវិញ ដោយសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ និងអំពាវឲ្យអង្គការអន្តរ ជាតិ និងអង្គការសហប្រជាជាតិ ចូលរួមដោះស្រាយ តែបក្សប្រជាជន មិនព្រម។

មកដល់ពេលនេះ បក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋសភា និងរដ្ឋាភិបាលតែឯកឯងរួចហើយ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលដែល មានតែមន្ត្រីខាងបក្សប្រជាជន នោះ ថែមទាំងគំរាមបង្ក្រាបមហាបាតុកម្មដែលបក្សសង្គ្រោះជាតិ គ្រោងធ្វើនៅពេលខាងមុខនេះ ទៀត ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1738ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2828ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2193ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន2817ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1693ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1751ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1814ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1671ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1666ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1853ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      633នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8840នាក់
ខែនេះ    78552នាក់
ឆ្នាំនេះ   475560នាក់
សរុប   57826956នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:01