អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:19 នាទី ចំនួនអានៈ 1626

ការ​ប្រ​កប​របរ​ដឹក​ជញ្ជូនឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ អៀ-ឆៃ​យិន កាន់​តែ​រីក​រាល​ដាល​ធំ​ឡើង​ៗ ដោយ​គ្មាន​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ឬអាជ្ញា​ធរដែន​ដី​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ហើយ​មេ​ឈ្មួញ​រូប​នេះ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សៀម​រាប​តាំង​ពី​លើ​ដល់​ក្រោម​អស់​ហើយ។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា លោក អៀ-ឆៃ​យិន មាន​អាយុ​ប្រ​ហែល​៤០​ឆ្នាំ រស់​នៅ​ភូមិចំបក់ហែ ឃុំពួក ​ស្រុកពួក ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​យិន​គឺ​ជា​អ្នក​រត​តាក់​ស៊ី​ពី​ក្រុង​សៀម​រាប ទៅ​ស្រុក​វារិន​ ស្រុក​ក្រញាញ់ ស្រុក​អង្គរ​ជុំ​ ក្នុង​ខេត្ត​សៀម​រាប ដោយ​មិន​មាន​ទ្រព្យ​ធុន​អ្វី​ធំ​ដុំ​នោះ​ទេ តែ​រយៈ​ពេល​ប្រ​ហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​យិន​បាន​ចូល​ប្រ​ឡូក​វិស័យ​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ ទើប​មាប​លុយ​មាន​ឡាន មាន​ផ្ទះ​ស្ទើ​ប៉ុន​សណ្ឋាគារ បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រ​ហែល​រាប់​លាន​ដុល្លារ​អាមេរីក​កាំង។

ប្រ​ភព​ច្បាស់​ការ​ពី​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ពួក​ ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា កាល​ពី​ឆ្នាំ​២០១២ លោក​យិន​ហាក់​យី​អ៊ុន​ដាក់​ ត្រូវអ្នក​កាសែ​ហៅ​​សមត្ថ​កិច្ច​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រញូង​អស់​៣​គ្រឿង​នៅ​ក្នុង​ស្រុក​ពួក​ ដែល​រថ​យ្ត​ទាំង​នោះ​មាន​ម៉ាក​ដូច​ជា កាមរីបាឡែន លុចស៊ីស​៣០០ និង​កាមរីសេរីឆ្នាំ៩៥ ដែល​ផ្ទុក​ឈើ​ក្រ​ញូង​ពេញៗ បើ​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​ប្រ​ហែល​ជាង​១០​ម៉ឺ​ន​ដុល្លារ​។ ពល​រដ្ឋ​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​លោក​យិន​នៅ​តែ​ដឹក​ឈើ​ក្រ​ញូង​ស្ទើ​បាក់​ថ្នល់​ជា​រៀង​រាល់​យប់​បាន​ដោយ​រលូនដដែល​។

ពល​​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​ខាង​លើ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​សមត្ថ​កិច្ច​ និង​តុលាការ​ខេត្ត​សៀម​រាប មិន​ចាប់​ខ្លួន​លោក យិន​ ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់? ព្រោះ​សមត្ថ​កិច្ច​និង​តុលាការ​ដឹង​ថា ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​ជា​របស់​លោក​ យិន​ ច្បាស់​ណាស់​ទៅ​ហើយ។​

តាម​ធម្មតា​លោក​ យិន​ ដឹក​ឈើ​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ តាម​ដង​ផ្លូវ​លេខ​៦៧ រួច​កាត់​ចូល​ផ្លូវ​ដី​ក្រ​ហម​នៅ​ចំ​នុច​ភូមិ​វត្ត ឃុំ​ស្រែណូយ ស្រុក​វារិន​ ខេត្ត​សៀមរាប សំ​ដៅ​យក​ទៅ​ស្តុ​ទុក​នៅ​ស្រុក​ពួក​ក្បែ​គេហ​ដ្ឋាន​ដ៏ស្គឹម​ស្គៃដែល​បាន​​មក​ពី​រក​ស៊ីដឹក​ឈើ​ក្រ​ញូង​​ក្បត់​ជាតិរបស់គាត់។​

ជាក់​ស្តែង​​នៅ​វេលា​ម៉ោង​ជា​ង​១១យប់​ថ្ងៃទី​១៩ឈាន​ចូល​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ២០១៣នេះ លោក​យិន​បាន​ប្រើ​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​២គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ​ៗ តាម​ដង​ផ្លូវ​ខាង​លើ។ នៅ​យប់​ដដែល​នេះ​មាន​រថ​យន្ត​អ្នក​សារ​ព័ត៌មាន​២គ្រឿង​បាន​ដេញ​ប្រ​ម៉ាញ់​យក​ព័ត៌មាន​ពី​ក្រោយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​នោះ​ ក៏​ស្រាប់​តែ​លោក​ យិន បានបើក​​រថ​យន្ត​ម៉ាក​ធុន​ត្រា ពាក់​ស្លាកលេខ​ ភ្នំពេញ2S-4149 មក​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត​ ក្នុង​គោល​បំ​ណង​រំដោះ​រថ​យន្ត​ដឹក​ក្រ​ញូអ​របស់​ខ្លួនអោយ​រតគេចបាត់ទៅ។

អ្នក​យក​ព័ត៌​មាន​ទាំង​នោះ​បាន​អោយ​ដឹងនៅ​ព្រឹក​ថ្ងៃទី២០​នេះ​​ថា លោក​យិន​បាន​ចុះ​ពី​លើ​រថ​យន្ត​កាន់​កំ​ប៉ុង​ស្រា​ អាបេសេ ផឹក​បណ្តើរ​ និយាយ​ផ្លែ​ផ្កា​អួត​អាន​បណ្តើរថា ˝ដឹង​ថារថ​យន្ត​ យិន​ ហើយ​ខំ​ដេញ​ធ្វើ​អី ? អ្នក​ណា​មិន​ស្គាល់​យិន តាំង​ពី​មេ​ព្រៃ​ ទាំង​ប៉ូលីស​ប៉េអឹម ចៅ​ហ្វាយ​ខេត្ត​ចៅហ្វាយ​ស្រុក​ ក្នុង​ខេត្ត​សៀម​រាប​នេះ ហើយ​មិញ​ហ្នឹង​ទើប​តែ​មក​ពី​ផឹក​ជា​មួយ​បង​ ញឹមសិលា រង​ប៉េ​អឹម​ខេត្តទៀត​ផង មិន​បាច់​អ្នក​កាសែត​ឯង​ញេញៃ​ច្រើន​ទេ យក​២រយ​ដុល្លារ​ទៅ​ចាយ​ទៅ​សំ​រាប់​គ្នា​៦​នាក់ ឡាន​២គ្រឿងហ្នឹងនោះ បើ​មិន​យក​លុយ​មាន​តែ​អត់ ចង់​ខល​ទៅ​ប្តឹង​សមត្ថ​កិច្ច​ណាក៏​ប្តឹង​ទៅ​ អោយ​តែ​មាន​អ្នក​ចាប់​ឡាន​យិន​បាន​ យិន​ថែម​លុយ​អោយ​ទៀត រឿង​កាសែត​ទូរ​ទស្សន៍បន់​អោយ​តែ​ចុះ​ផ្សាយ​ អោយ​ខ្ញុំ​ឆាប់​បាន​ល្បី យិន​អត់​ខ្ចី​ព្រឺ  អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ពួក​គេ​មិន​បាន​ទទួល​យក​លុយ​ដែល​ដ៏​ថោក​ទាប​នោះ​ទេ ហើយ​ពួក​គេ​និង​ព្យា​យាម​ចុះ​ផ្សាយ​ទៅ​តាម​គេហទំ​ព័រ​ និង​កាសែត​មួយ​ចំ​នួន​ ជា​ពិសេស​ពួក​គេ​មាន​ឧត្តម​គតិ​ថា និង​ស្វែង​រក​សមត្ថ​កិច្ច​ណា​ដែល​ពុំ​ទាន់​បាន​ទទួល​លាភ​សការៈពី​ក្រុម​​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូងរូប​នេះ​ដើម្បី​សហការ​ក្នុង​ការ​ទប់​ស្កាក់​ និង​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រញូង​ខុស​ច្បាប់​ខាង​លើ​អោយ​បាន​ជោគជ័យ ជាការ​ជួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

ពលរដ្ឋ​និង​អ្នក​សារ​ព័ត៌មាន​ខេត្ត​សៀម​រាប សូម​សំ​នូម​ពរ​ទៅ​​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ជា​ពិសេស​តុលាការ​ខេត្ត​សៀម​រាប​គ្រប់​លំ​ដាប់​ថ្នាក់​មេត្ត​បើក​នេត្រាមើ​ល​ការ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​រាល់​យប់​របស់​​លោក អៀ-ឆៃ​យិន​ផង​ទាន៕ ដោយ៖ ផ្លុង-រ៉េត

ចំណាំៈ នេះជាអត្ថបទចាស់ តែយកមកចុះផ្សាយសាឡើងវិញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1836ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1668ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1566ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន2252ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2285ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2468ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2121ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1851ដង ប៉េអឹមក្របួចបានរថយន្តដឹកឈើក្រញូងក្បត់ជាតិ១គ្រឿង   អាន1872ដង តើអៀរគឹមស្រេង ជានរណា?   អាន1754ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      805នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    805នាក់
ខែនេះ    16348នាក់
ឆ្នាំនេះ   299000នាក់
សរុប   57650396នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:00