ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2026

រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​៣​គ្រឿង​ត្រូវ​បាន​កម្លាំង​អធិ​ការនគរ​បាល​ស្រុក​ជី​គ្រែង​ធ្វើការ​បង្ក្រាប​បាន​ខណៈ​ពេល​កំពុង​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦​បម្រុង​ឆ្លង​កាត់​ទៅ​ខេត្ត​កំ​ពង់​ធំ​ ក្រោម​បញ្ជា​របស់​ព្រះរាជ​អាជ្ញា​សាលា​​ដំបូង​ខេត្ត​សៀម​រាប។

ប្រតិបត្ត​ការ​បង្រ្កាប​រថ​យន្ត​សេ​រី​ទំ​នើប​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​នេះ​បាន​ធ្វើ​ឡើង​នៅ​វេ​លា​ម៉ោង​១​រំ​លង​អា​ធ្រាត​ក្នុង​ថ្ងៃ​ទី​២៤​ខែតុ​លាឆ្នាំ​២០១៣ នៅ​ដង​ផ្លូវ​ជាតិ​លេខ​៦​ជិត​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​ស្ថិត​នៅ​ឃុំ​ល្វែង​ឬស្សី​ស្រុក​ជី​គ្រែង​ខេត្ត​សៀម​រាប​ ចំ​ណែក​ម្ចាស់​ឈើរត់​បាត់ដោយ​មិន​ដឹង​ពី​អត្ត​សញ្ញាណ។

មន្ត្រីន​គរបាល​ស្រុក​ជី​ក្រែង​ដែល​បាន​ចុះ​បំ​ពេញ​ការ​ងារ​បង្រ្កាប​ករណីរ​ថយន្ត​ដឹក​ឈើ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​របស់​លោក សំរិទ្ធសុខុន​ ព្រះ​រាជ​អា​ជ្ញា​រង​តំណាង​អយ្យការ​សា​​លា​ដំបូង​ខេត្ត ​ដែល​លោក​បាន​បញ្ជា​ឲ្យ​ប៉ូលីស​ដាក់​ប៉ា​រាស​កាក់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ដែល​បម្រុង​ឆ្លង​កាត់​តំ​បន់​ស្រុក​របស់​លោកគ្រប់​គ្រង។

មន្ត្រីន​គរបាល​បាន​បន្តថា​ក្រោយ​ពី​លោក​បាន​ទទួល​បញ្ជា​រួច​មក​លោក​បាន​ដាក់​កម្លាំង​ចាំ​ចាប់​តែ​ទម្រាំ​ចាប់​បាន​មាន​រយៈពេល​២​ម៉ោង​ ទើប​ឈាន​ទៅ​ដល់​ចំ​ណុច​ជោក​ជ័យ។​មន្ត្រី​នគ​របាល​ដដែល​បាន​បញ្ជាក់​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​៣​គ្រឿង​ពុំ​មាន​ផ្លាក​លេខ​ទេ ទី១កាមរីបាឡែន​ព័ណខ្មៅ ទី២ហៃលេន​ឌ័រ និង​ទី៣​លុច​ស៊ិស​RX300​ពណ៍​ស្ករ​ដែល​សរុប​ឈើ​ក្រញូង​ទាំង​អស់​មាន​ចំនួន​១២៨ដុំ​ ស្មើ​១៨៩០​គីឡូ​ក្រាម​ ។ក្រោយ​ធ្វើ​ការ​​វាស់​វែង​ទាំង​ឈើ​និង​រថ​យន្ត​ខាង​ប៉ូលីស​បាន​​បញ្ជូន​ឲ្យ​ផ្នែក​​រដ្ឋ​បាល​​ព្រៃ​​ឈើ​​ជី​ក្រែង។​

ព្រះ​រាជ​អាជ្ញារងអមសាលា​ដំបូងខេត្តសៀម​រាបលោក សំរិទ្ធ​សុខុន បានថ្លែង​ឲ្យដឹង​ថា ​លោក​បាន​មក​ពី​ភ្នំ​ពេញ​ក៍​ប្រ​ទះ​ឃើញ​​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខាង​លើ​បើក​បរ​បញ្ជាស់​ទិស​ជា​មួយ​​រថ​​យន្ត​​លោក​ហើយ​ដោយ​លោក​មាន​ការ​សង្ស័យ ភ្លាមៗ​នោះ​លោក​ក៍​បាន​បញ្ជា​កម្លាំង​នគរ​បាល​នៅ​ស្រុក​ជី​គ្រែង​ឲ្យ​ជួយ​កាក់​រថ​យន្ត​នោះ​ដើម្បី​ធ្វើ​ការ​ត្រូត​ពិនិត្យ ប៉ុន្តែ​ទម្រាំចាប់​បាន​រយៈពេល​ជិត​២ម៉ោង។

គេសង្កេត​ឃើញថា​ ក្នុង​ឆ្នាំ២០១៣​ រយៈពេល​១០​ខែ​នេះ​មេ​ព្រៃ​សៀម​រាប​នៅ​មិន​ទាន់​បាន​បង្ហាញ​នូវ​ស្នា​ដៃ​បង្ក្រាប​សកម្មភាព​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​មួយ​ករណី​នៅ​ឡើយ​ទេ។​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រញូង​មក​ពី​ស្រុក​អន្លង់​វែងខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ហាក់​កើន​ឡើង​ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើ​ប្រាស់​នូវ​រថ​យន្ត​សេ​រី​ទំ​នើបៗ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​បាន​ដោយ​សុវត្ថិ​ភាព​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ឈ្មួញ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​រថ​យន្ត​អ្នក​កាសែត បុក​រថ​យន្ត​អ្នក​កាសែត​ជា​ដើម។

 ​

សូមបញ្ជាក់​ផង​ដែរ​ថា រាល់បទ​ល្មើសព្រៃឈើដែលសមត្ថកិច្ចបង្ក្រាបបានហើយបញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋ​បាលព្រៃ​ឈើ​​ជីគ្រែងក្នុង​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប​ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់នោះលោកនាយ​ផ្នែក​ឈ្មោះ សូ-ផល្លា តែងតែមានចេតនារារាំងមិនឲ្យអ្នកកាសែត​ ​ថតរូប​រថ​យន្ត​ដឹក​ឈើ មិន​អោយ​ថត​រូប​ឈើ​ដែល​ចាប់​បាន​នោះឡើយធ្វើឲ្យមានការរិះគន់យ៉ាង​ខ្លាំងអំ​ពី​បញ្ហា​ទាំង​នេះ​។

ជាក់ស្តែង​អ្នក​កាសែត​​២រូប​ទៅ​សុំ​ថត​រូប​រថ​យន្ត​ដឹក​ឈើ​និង​ឈើ​ដែល​ចាប់​បាន​ខាង​​លើ ​តែ​ត្រូវ​បាន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​រារាំងមិន​អោយ​ថត​រូប សូម្បី​តែ​លោក​ ថៃ-គឹម​សុង នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ជីក្រែង​នេះក៏និយាយថា មិ​ន​ហ៊ាន​អោយ​ថត​រូប​ដែរ អោយ​អ្នក​កាសែត​ទូរ​ស័ព្ទ​សុំ​ការ​អនុញ្ញាតពី​នាយ​ផ្នែក​ តែ​លោក​សូផល្លា​នាយ​ផ្នែក​មិន​ព្រម​លើ​ក​ទូរ​ស័ព្ទតាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​២​រសៀល​។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​ទូរស័ព្ទ​ទៅ​នាយ​រង​ខណ្ឌ​ នាយ​ខណ្ឌ ទើប​លោក​ទាគឹមសុទ្ធ​នាយ​ខណ្ឌ​អោយ​ជិះ​រថ​យន្ត​បក​ពី​ស្រុក​ជី​ក្រែង​មក​យក​របាយ​ការណ៍នៅការិយា​ល័យ​ដែល​មាន​ទី​តាំង​នៅ​​សាលាខេត្ត​ថ្មីឯក្រុង​សៀម​រាប​វិញ។ គ្រាន់​តែ​ចំ​នួន​ឈើ​និង​ចំ​នួនទម្ងន់​ឈើ​ក្រញូង​ដែល​ចាប់​បាន​ អ្នក​សារ​ព័ត៌​ត្រូវ​ចំ​ណាយ​ពេល​តាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង​៤រសៀល និង​ចំ​ណាយ​សាំង​រថ​យន្ត​អស់​ជាង១០លីត្រ ត្រឡប់​ចុះ​ឡើង​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១០០​គឺ​ឡូ​ម៉ែត្រ បើ​បែប​នេះ​តើ​ប្រ​ទេស​ជាតិ​និង​ក្លាយ​ទៅ​ជា​យ៉ាង​ណាទៅ​ថ្ងៃអនាគត់?

ប្រ​ភព​ព័ត៌មាន​មិនយក​ជា​​ផ្លូវ​ការណ៍​មួយ​បាន​លួចខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងថា សមត្ថ​កិច្ច​បាន​ដោះ​លែង​​ឈើ​ក្រញូង​មួយ​ចំ​នួន​ក្នុង​ចំ​ណោម​ឈើ​ដែល​ចាប់​បាន​ទាំង​បីរថ​យន្ត​ខាងលើ នេះ​ជា​ហេតុ​ដែល​អស់​លោក​មេ​ព្រៃ​ខាង​លើ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ឈើ​ដែ​ល​ចាប់​បាន​ខាងលើ។ (រូប​ដែល​ផ្សាយ​ក្នុង​អត្ថ​បទ​នេះ​ជា​រូប​ភាព​ដែល​អ្នក​យក​ព័ត៌មាន​យើង​ព្យាយាម​សុំ​ពី​ប៉ូលីស​សេដ្ឋ​កិច្ច​ ព្រោះ​មេព្រោះ​មិន​អោយ​អ្នក​កាសែត​ថត​រូប​ទាំង​នេះ​ទេ)។

សូម​លោក​នាយក​រដ្ឋ​មន្រ្តី​ថ្មី ឬរដ្ឋាភិបាល​ថ្មី​មេត្តា ចំ​ណាយ​ពេល​១នាទីពិចារណាអំ​ពី​ទង្វើ​របស់​អស់​លោក​មេព្រៃ​នៅ​ខេត្ត​សៀម​រាប​ផង កុំ​ធ្វើ​អ្វី​ដែល​វា​អាក្រក់​មើល​ពេក ហូស​ហេតុ​ពេក ល្មម​ៗ​បាន​ហើយទាន៕ដោយ៖ វិចិត្រ + រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1901ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1766ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1895ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1850ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1911ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1707ដង សេចក្តីជូនដំណឹង   អាន1853ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1962ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1917ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1787ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      365នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13131នាក់
ខែនេះ    35640នាក់
ឆ្នាំនេះ   530104នាក់
សរុប   57881500នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 03:58