រថយន្តកាមរីបាឡែនមួយគ្រឿងដឹកឈើក្រញូងត្រូវបានអ្នកកាសែត១ក្រុមស្ទាក់ជាប់ប្រគល់អោយកម្លាំងអធិការនគរបាលស្រុកវ៉ារិន នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ខណៈកំពុងបើកបរមកដល់ចំណុចផ្លូវលំ១ខ្សែដែលតភ្ជាប់ពីផ្លូវលេខ៦៧ស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ទៅកាន់ស្រុកអង្គជុំខេត្តសៀមរាប។
លោក នុប-សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិនបានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ថា ដោយមានបញ្ជាផ្ទាល់ពីលោកស្នងការស្នងការរងខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបរូបលោកបានបញ្ជាកម្លាំងនគរបាលឲ្យឃាត់នូវរថយន្តកាមរីបាឡែនមួយគ្រឿងពណ៍ស្ករពុំមានផ្លាកលេខនោះដែលផ្ទុកឈើក្រញូងពេញដឹកឆ្លងកាត់តំបន់ភូមិសាស្រ្តខាងលើ។
លោកនុបសារ៉ាក់ថ្លែងបន្តថា លោកបានបញ្ជាអោយអធិការរងរបស់លោក និងកម្លាំងប៉ុស្តិ៍សង្កាត់ស្រែណូយ រឹបអូសយកទាំងឈើ និងរថយន្តដឹកឈើខាងលើ ទៅរក្សាទុកនៅអធិការទាំងយប់ដើម្បីធ្វើការវាស់វែងទៅតាមផ្លូវច្បាប់ចំណែកឯតៃកុងរត់គេចខ្លួនបាត់តែម្ដង។ អធិការស្រុករូបនេះបញ្ជាក់ថា បន្ទាប់ពីធ្វើការថ្លឹងឈើក្រញូងទាំងអស់មានចំនួន៥១ដុំ ស្មើ១២១៨គីឡូក្រាម ត្រូវបានធ្វើការប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើយកទៅរក្សាទុកដើម្បីអនុវត្តទៅតាមច្បាប់ព្រៃឈើ។
បើទោះបីជាលោកអធិការស្រុកវ៉ារិនមិនបានបញ្ជាក់ឈ្មោះឈ្មួញជាម្ចាស់ឈើយ៉ាងណាក៍ដោយក៍ប្រភពច្បាស់ការបានទម្លាយឲ្យដឹងថាម្ចាស់រថយន្តដឹកឈើឈ្មោះ អៀ.ឆៃយិន ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើក្រញូងដ៍ធំម្នាក់ប្រចាំខេត្តសៀមរាប ហើយកន្លងមកក៍ធ្លាប់បានសមត្ថកិច្ចបង្ក្រាបជាញឹកញាប់ផងដែរតែឈ្មួញរូបនេះនៅតែមានឧិកាសប្រករបមុខរបររកស៊ីបទល្មើសនេះបានរលូនដដែល។
គេបានបង្ហើបឲ្យដឹងទៀតថានៅយប់ប្រតិបត្តការចាប់រថយន្តដឹកឈើរបស់លោក អៀ.ឆៃយិន បានមួយគ្រឿងនោះគឺមានរថយន្តដឹកឈើឈ្មួញរូបនេះរហូតដល់បីគ្រឿងឯណោះតែរត់រួចពីគ្រឿង។
លោក អ៊ុំ-អមរា ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិល័យកណ្ដាលប្រឆាំងបទល្មើសបានថ្លែងប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ដោយអនុវត្តតាមបទបញ្ជាអគ្គស្នងការនគរបាលជាតិក៍ដូចស្នងការរូបលោកតែងតែប្រឆាំងជានិច្ចរាល់បទល្មើសដែលកើតមាននៅក្នុងខេត្តជាពិសេសសកម្មភាពដឹកជញ្ជូនឈើក្រញូងហើយកម្លាំងរបស់លោកបានបង្ក្រាបបទល្មើសជាច្រើនករណី។
ក្រុមអ្នកកាសែត១ក្រុមដែលចូលរួមបង្ក្រាបរថយន្តដឹកឈើក្រញូងខាងលើបានអះអាងដូចៗគ្នាថា ប្រភពបានរាយការណ៍ពីស្រុកអន្លង់វែងតាំងពីរថយន្តលោក យិន វិលកង់មកម្លេះ ដូចនេះពួកគេបានប្រើរថយន្ត៤គ្រឿងចាំពួនស្ទាក់នៅក្នុងឃុំស្រែណូយខាងលើ លុះរថយន្តដឹកឈើក្រញូងខាងលើមកដល់ពួកគេបានស្ទាក់ជាប់លើដងផ្លូវទៅមុខលែងរួច ហើយភ្លាមនោះបានរាយការទៅសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធបទល្មើសព្រៃឈើអោយមកទទួលយករថយន្តដឹកឈើក្រញូងខាងលើទៅតាមផ្លូវច្បាប់។ ក្រុមអ្នកកាសែតទាំងនោះបានបន្ថែមថា ការបង្រ្កាបរថយន្តខាងលើបានជោគជ័យគឺដោយសាមានការចូលរួមយ៉ាងពេញទំហឹងពីអធិការស្រុកវ៉ារិននេះតែម្តង តែអ្វីដែលគួរអោយសោកស្តាយនោះស្នាក់ការមេព្រៃសង្កាត់ស្រែណូងដែលស្ថិតជិតកន្លែងបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ បែជាសម្ងំដេកមិនចូលរួម ហើយធ្វើដូចអត់ដឹង់ខ្យល់អីបន្តិចទាស់តែសោះ ដែលទង្វើបែបនេះត្រូវបានមហាជនសង្ស័យថា ស៊ីលុយលោកយិនរួចហើយ៕ សៀ-ឆៃណា






សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺ...Read more
ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រ...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
| ថ្ងៃនេះ | 1393 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1393 | នាក់ |
| ខែនេះ | 16936 | នាក់ |
| ឆ្នាំនេះ | 299588 | នាក់ |
| សរុប | 57650984 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 11:46 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

