បុគ្គលឹកបំរើការងារនៅក្នុងសណ្ឋាគារឡឺម៉េរីឌានអង្គរ ប្រម៉ាណជិត១០០នាក់ក្នុងចំណោមជាង២០០នាក់បានផ្ទុះធ្វើការតវ៉ាទាមទាឲ្យដកប្រធានផ្នែកវិសកម្មឈ្មោះ ស្រូយ-សុខុម ចេញពីការងារនិងទាមទានូវលក្ខ័ណ២ចំណុចទៀតដែលមានវិវាទនៅក្នុងនោះ។
ការផ្ទុះតវ៉ារបស់បុគ្គលឹកសណ្ឋាគារនេះបានចាប់ផ្ដើមពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែវិឆ្ឆិការ ឆ្នាំ២០១៣ នៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាយ៥តែម្ដងស្ថិតនៅបណ្ដោយផ្លូវទៅប្រាសាទអង្គរ វត្តជាប់មន្ទីរពេទ្យគន្ឋះបុប្ផាអង្គរតែបានរំសាយទៅវិញនៅវេលាម៉ោង១១និង៣០នាទីក្នុងថ្ងៃដដែលបន្ទាប់ពីតំណាងអ្នកតវ៉ាបានជួបជាមួយតំណាងភាគីសណ្ឋាគាររួចមកហើយគេសង្កេតឃើញក្រុមសមត្ថកិច្ចជាច្រើននាក់បានដាក់ពង្រាយផងដែ។
ក្រុមអ្នកតវ៉ាបំរើការងារនៅក្នុងសណ្ឋាគារឡឺម៉េរីឌានអង្គរបានឲ្យដឹងថាការធ្វើការតវ៉ានេះគឺមាន៣ចំណុចដែលត្រូវទាមទាទី១សូមឲ្យខាងសណ្ឋាគារបន្តកុងត្រាដល់ឈ្មោះលីលីនដាចូលបំរើការងារជាធម្មតាវិញបន្ទាប់ពីភាគីសណ្ឋាគារបានចេញសេចក្ដីជូនដំណឹងបញ្ឈប់ប្រធានរូបនេះកាលពីថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះទី២សូមឲ្យឈ្មោះយិញប៉េងចូលធ្វើការវិញនិងគិតប្រាក់ខែឲ្យចាប់ពីបានបញ្ឈប់កាលកន្លងមកទី៣សូមឲ្យខាងសណ្ឋាគារដកឈ្មោះ ស្រូយ-សុខុម ចេញពីការងារ។
បន្ទាប់ពីតំណាងអ្នកតវ៉ាបានជួបចចាជាមួយតំណាងសណ្ឋាគារអស់រយះពេលជិត២ម៉ោងរូចមកភាគីទាំងសងខាងបានឯកភាពគ្នារឲ្យរំសាយក្រុមអ្នកតវ៉ានិងបុគ្គលឹកណាត្រូវម៉ោងធ្វើការចូលធ្វើការរៀងៗខ្លួនវិញក្រោយពីកិច្ចចចាបានព្រមព្រាងគ្នារទុកពេលឲ្យសណ្ឋាគាររកដំណោះស្រាយមានរយះពេល៥ថ្ងៃខាងមុខ។
នៅក្នុងពេលបុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរមានជន្លោះដែលនាំឲ្យទៅដល់ផ្ទុះការតវ៉ានោះក៍មានលោកកែវរក្សាប្រធានការិយាល័យសណ្ដាប់ធ្នាប់ខេត្តសៀមរាបនិងអនុប្រធានមន្ទីរការងារខេត្តផងដែរដែលបានចុះទៅកន្លែងកើតហេតុនោះ។
តំណាងភាគីខាងសណ្ឋាគារមិនបានបង្ហាញបញ្ជាក់បំភ្លឺដល់អ្នកយកព័ត៌មានជុំវិញបាតុភាពនេះទេដោយនៅខណះពេលចចារមិនឲ្យអ្នកកាសែតចូលរួមស្ដាប់។
ប៉ុន្តែបើទោះបីជាយ៉ាងនេះក្ដីអនុប្រធានមន្ទីរការងារខេត្តសៀមរាបលោកអ៊ឹមចំរើនបានផ្ដល់បទសំភាសន៍ដល់ក្រុមអ្នកកាសែតក្រោយចចាចប់ថាខាងសណ្ឋាគារបានសំណូមពរពន្យាពេលរយះ៥ថ្ងៃដើម្បីរកគន្លឹះដោះស្រយដោយស្រមស្របដែលទទួលយកបាន៕ដោយ៖ សម្រេច






ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើមួយដ៏ល្អដែលមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែក្នុងនោះក៏មានប៉ូលីសចរាចរណ៍មួយចំនួនតូចមិនគោរពក្រមសីលធម៌របស់...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃក្នុងករណីគ្រួសារប៉ូលីសប៉ុស្តិ៍ពុលទាំងគ្រួសារកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុងសមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយរងប៉ុស្ដិ៍នគរបាល សង្កាត...Read more
លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួនទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍នេសាទចុះបង្រាបបទល្មើសដាក់របាំង...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្រុមក្មេងទំនើងពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម បន្ទាប់ពីមានការឌឺដងដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យអ្នកចាញ់២នាក់ របួសធ្ងន់ធ្ងរ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក...Read more
| ថ្ងៃនេះ | 1233 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 1233 | នាក់ |
| ខែនេះ | 16776 | នាក់ |
| ឆ្នាំនេះ | 299428 | នាក់ |
| សរុប | 57650824 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 09:56 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

