ប្រពៃណីកាប់ចាក់ ឈ្លោះប្រកែក ហែកហួរ ជាន់កថែម ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន បានកើនមានដដែលៗ មិនចេះស្រាកស្រាន មិនចេះជិនណាយ ដែលទង្វើទាំងនេះ ត្រូវបានមជ្ឈដ្ឋានទូទៅគេរិះគន់ថា មនុស្សប្រភេទនេះ មានចរិតប្រហាក់ប្រហែលទៅនិងសត្វតិរិច្ឆាន ដែលតែងតែឈ្លោះខាំគ្នាដណ្តើមឆ្អឹង ឬលាមកដ៏ស្អុយរលួយដែលគេបញ្ចេញចោល គួរអោយស្អប់ខ្ពើម។
បើក្រលេកមើលថយក្រោយទៅរឿងរាវប្រវត្តិសាស្រ្តកាលពីអតីតកាលវិញ នោះយើងឃើញថា ទឹកដីសុវណ្ណភូមិដ៏ធំល្វឹងល្វើយនេះ បានបាត់បង់ដោយសារតែការឈ្លោះប្រកែកគ្នា ការចង់ធ្វើធំរៀងៗខ្លួន ការនិន្ទាឈ្នានីសគ្នាទៅវិញទៅមក ឃើញគ្នាខុសមិនចេះនែនាំចេះតែបន្ទុចបង្អាប់បន្ថែម ឃើញគ្នាធ្លាក់អណ្តូងមិនជួយស្រង់បែជាទំលាក់ថ្មថែម តើទង្វើបែបនេះ កើតឡើងដោយសារមួលហេតុអ្វី? តើចរិតបែបនេះជាចរិតរបស់មនុស្សលោក ឬជាចរិតសត្វតិរិច្ឆាន? សំនួរ២នេះទុកអោយអ្នកអានពិចារណាដោយខ្លួនឯងចុះ។
កើតមកជាមនុស្សរស់បានតែមួយជាតិ ស្លាប់ទៅធាតុតែមួយចាន គួរណាស់ខិតខំសាងអំពើល្អ កាន់ធម៌ព្រះពុទ្ធជាត្រីមុខ ជួយកសាងសង្គមជាតិមាតុភូមិ អោយបានរីកចំរើន បន្សល់ស្នាដៃល្អៗទុកអោយកូនចៅជំនាន់ក្រោយ បង្កើនមិត្តអោយច្រើនជាងបង្កើនសត្រូវ ចេះកែលំអរគ្នាទៅវិញទៅមកក្នុងន័យស្ថាបនា មិនមែនអាងតែខ្លួនមានមាឌធំ ដៃវែងចេះតែវាយធ្វើបាបអ្នកតូចតាចទន់ខ្សោយ កុំអាងខ្លួនចេះដឹងខ្ពង់ខ្ពស់បែជាមើលងាយអ្នកល្ងិតល្ងង់ កុំស៊ីសំណែនជនក្បត់ជាតិ ឬពពួកប្រព្រឹត្តិផ្ទុយនិងច្បាប់ បែជាមកសម្លាប់ដៃគូររួមឈាមខ្លួនឯងទៅវិញ ទង្វើទាំងនេះមានតែសត្វតិរិច្ឆានទេទើបអាចធ្វើបាន។
ជួនពេលខ្លះ ខ្លួនធ្វើខុស តែមើលមិនដឹងថា ខ្លួនឯងធ្វើខុសនោះទេ ទាល់តែមានមនុស្សទី២ ប្រាប់ថា ចំនុចនេះអ្នកធ្វើខុសហើយ ទើបភ្ញាក់ខ្លួនព្រើតដឹងថា ឱ!អញ្ញធ្វើខុសទេតើ។ អ្នកខ្លះលាងអាចម៌ខ្លួនឯងមិនជ្រះផងតែបែជាចង់ដុះក្អែលខាត់ស្បែកអោយអ្នកដ៏ទៃ។ ក្រុមគ្រួសារសាច់ញាតិ កូនចៅ ខ្លួនធ្វើខុស មានកំហុសប៉ុនភ្នំតែបែជាមើលមិនឃើញ តែអ្នកដ៏ទៃគេធ្វើខុសប៉ុនសរសៃអំបោះ បែជាបំភ្លើស បំប៉ោងសំលេង អោយបានលឺខ្ទរខ្ទា ដូចធំដុំណាស់ មនុស្សប្រភេទនេះ ទង្វើក្តិចត្រួយបែបនេះហើយ ដែលតែងតែធ្វើអោយប្រទេសជាតិបាត់បង់ភាពយុត្តិធម៌ បាត់បង់សមភាព បាត់ការជឿទុកចិត្តរវាងគ្នានិងគ្នាទៅវិញទៅមក ដែលជាហេតុបង្ករអោយមានការប្រកាន់បក្ខពួក ពណ៍សម្បុរ ប្រកាន់ឋានៈអ្នកធំអ្នកតូចទាបខ្ពស់។
ក្នុងនាមយើងជាកូនខ្មែររស់នៅលើទឹកដីសុវណ្ណភូមិ បើមិនបានជួយជាតិមាតុភូមិទេ កុំជួយជាន់ពន្លិច បើមិនបានចូលរួមទប់ស្កាត់បទល្មើសខុសច្បាប់ទេ កុំនាំគ្នាគាំទ្រ ឬនៅពីក្រោយខ្នងបទល្មើស ដើម្បីទទួលលាភសក្ការៈ បន្តិចបន្ទួច ដែលសកម្មភាពបែបនេះលាក់បាំងបានតែមនុស្សមិនចេះពិចារណាតែប៉ុណ្ណោះ មិនអាចលាក់បាំងជាមួយមនុស្សដែលមានការគិតពិចារណា មិនអាចលាក់បាំងជាមួយអ្នកមានខួក្បាលស្នេហាជាតិបានទែ។ កុំព្យាយាមធ្វើខ្លួនជាសត្វសុណខ ដែលចាំតែស៊ីឆ្អឹង និងកាកសំណល់សល់ពីគេបោះចោល ហើយហួងហែង ការពារខាំគេខាំឯង ព្រោះតែឆ្អឹង១ដុំ។ ទង្វើបែបនេះ ប្រពៃណីជាន់កថែមនេះសុំអស់លោកបញ្ចប់ទៅ ជាសវាងមហាជនគេដៀលថា បនុស្សលោកយកស្តាយសត្វតិរិច្ឆាន ហើយអ្វីដែលគួរអោយខ្មាសសត្វតិរិច្ឆាននោះគឺ សត្វតិរិច្ឆានមិនដែលយកស្តាយបនុស្សទៅប្រើទេ មានតែមនុស្សខ្វះការពិចារណាទេដែលប្រើស្តាយដូចសត្វតិរិច្ឆាន៕ ដោយ៖ ផ្លុង-រ៉េត






យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
យោងតាមប្រភពព័ត៌មានបានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្...Read more
ចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាឧកញ៉ា។
ការឃាត់ខ្លួនជនសង្ស័យនេះដោយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង នៅ...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
សូមមើល រូបភាព និងវីដេអូ សកម្មភាពគណបក្សសង្គ្រោះជាតិដង្ហែក្បួនបាតុកម្មអហឹង្សា ថ្ងៃទី១៥នៅរាជធានីភ្នំពេញ។
...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
គេសង្គេតឃើញថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើនកំពុងតែពុលវីវគ់ ឈ្លគ់វង្វេងជាមួយគ្រឿងស្រវឹង ដោយរួមបញ្ចូលទាំងយុវវ័យ សិស្សសាលា ទាំងស្រីទាំងប្រុស។ ស្រាបៀរ ស្រាដប ប...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:50 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

