អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត

ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 06:02 នាទី ចំនួនអានៈ 31723

ការ​សរសេរ​ព័ត៌​មាន​បរិហា​បំភ្លើស​បំ​បោង​សំ​លេងគ្មាន​ការ​ពិត​ គ្មាន​មូល​ដ្ឋាន​ គ្មាន​ភស្តុតាង​ច្បាស់​លាស់ សរសេរ​ដោយ​លំ​អៀង​ទៅ​ភាគី​ដែល​ផ្តល់​ផល​ប្រ​យោជ ឬលំ​អៀង​ព្រោះ​តែ​សំ​ណូក​សូក​ប៉ាន់ ឬសរសេរ​ដោយ​គុំ​នំពី​ថ្ងៃ​មុន រវៀង​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​សារ​ព័ត៌​មាន​ដូច​គ្នា​ កាន់​តែ​រីក​រាល​ដាល​ធំ​ទៅៗ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យពិចារណាពី​និពន្ធនាយក​នៃ​ស្ថាប័ននីមួយៗ​ ឬ​អាច​ហៅ​ថា ជា​ចេតនា​របស់​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​ផងដែរក៏​អាច​ថាបានដែរ ដែល​ទង្វើ​ទាំងនេះ​នាំ​អោយ​គេ​រិះ​គន់​ដល់​ស្ថា​ប័ន​ឯករាជ​មួយនេះថា មិន​ចេះ​ស្រ​លាញ់​​គ្នា​ មិន​ចេះ​សហការ​គ្នាជួយ​ជាតិ​មាតុ​ភូមិ​ គឺ​ខាំ​តែ​គ្នា​ឯង​ដូច​សត្វ​តិរិច្ឆានទៅ​វិញ។

អ្នក​កាសែត​៣​រូប​បាន​ទូរ​ស័ព្ទ​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ កាល​ពី​ល្ងាច​ថ្ងៃទី​១០ ខែ​វិច្ឆកា ឆ្នាំ២០១៣ថា កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវលេខ​៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត​ ឃុំស្រែណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពួកគាត់​ត្រូវ​បាន​រថ​យន្តម៉ាក​លុច​ស៊ីស៤៧០ ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខរយ៉ែបុក​រថ​យន្ត​ម៉ាក​កាលី​ឆ្នាំ​១៩៨៥ ពណ៍ស​ក្នុង​គោល​បំ​ណង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា ដែល​ពួក​គាត់​ជិះ​គ្នា​៣នាក់។ អ្នកកា​សែត​រង​គ្រោះ​បាន​បន្តថា ​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដែល​បើក​រថ​យន្ត​បុក​ពួកគាត់​មាន​ឈ្មោះ អៀ-ឆៃ​យិន ភេទ​ប្រុស​ អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្ត​សៀម​រាប។

ក្រុម​អ្នក​កាសែត​ខាង​លើ​បាន​រំ​លឹក​អោយ​ដឹង​ថា កាល​ពី​ឆ្នាំ២០១២ពួកគាត់​បាន​ហៅ​អោយ​តុលាការ​ខេត្ត​សៀម​រាប​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់ អៀ-ឆៃយិន អស់​៣គ្រឿងស្ថិត​ក្នុង​ស្រុក​ពួក ​ដែល​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​អស់​ប្រហែល​១២​ម៉ឺន​ដុល្លារ​អាមេរីកកាំង និង​កាល​ពី​ថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០១៣ថ្មី​ៗនេះ ពួក​គាត់​​បានរាយ​ការណ៍​ជូន​លោក​អធិការ​ស្រុក​វ៉ារិន​អោយ​ចាប់​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្កដែល​ដឹក​ឈើ​ក្រញូង​ពេញ​របស់​លោក​ យិន អស់​១គ្រឿង​ទៀតដែល​អស់​ទឹក​ប្រាក់​ប្រ​ហែល​ជាង​២​ម៉ឺន​ដុល្លារ​អាមេរីក​ ដែល​ជា​ហេតុ​បណ្តាល​អោយ​លោក​យិន​មាន​ការ​ក្តៅ​ក្រ​ហាយ មាន​គុំ​នំ​គុំ​គួន​រហូត​ឈាន​ដល់​បើក​រថ​យន្ត​បុក​ជា​ច្រើន​ដង​មកលើ​រថ​យន្ត​របស់​ពួក​គាត់ ក្នុង​គោល​បំ​ណង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា។

អ្នកកាសែត​ខាងលើបាន​ចោទ​ថា មាន​ស្ថា​ប័ន​សារ​ព័ត៌មាន​៣​ដែល​ចុះ​ផ្សាយ​បំភ្លើស​មួល​បង្កាច់​គ្មាន​ការ​ពិត​ទៅ​លើ​ពួកគាត់។ អ្នក​កាសែត​៣​រូប​ខាងលើ​សំ​នូមពរ​អោយ​ស្ថា​ប័ន​ទាំ៣ខាង​ក្រោម​​នេះ​ចុះផ្សាយ​​បក​ស្រាយ​អោយ​ពួក​គាត់​វិញក្នុង​រយៈពេល​១​សប្តាហ៍​គិច​ចាប់​ពី​ថ្ងៃ​ដែល​បាន​ចុះ​ផ្សាយ​បរិហាទៅ​លើ​ពួកគាត៖ ទី១-គេហទំ​ព័រ និង​កាសែត​នគរវត្ត http://www.nokorwatnews.com/detailnews.php?newsid=34906&mnu=2&cid=4#sthash.cghsUt6I.dpbs ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី08 វិច្ឆកា 2013 ម៉ោង 16:57:56ដោយ​ ៖ ឡាំ សុធា ទី២-គេហទំព័រ រស្មីកម្ពុជា http://www.cen.com.kh/localnews/details_more/22?token=NDYxMmU4Nz ចុះ​ផ្សាយ​ថ្ងៃទី 8 វិច្ឆិកា 2013, ម៉ោង 03:10:PM ដោយ​ បាយ័ន និង​ទី៣-គេហទំព័រ​ កម្ពុជាថ្មី (http://kpt-news.com/index.php?option=com_content&view=article&id=36647:2013-11-09-07-29-34&catid=1:latest&Itemid=65) ចុះផ្សាយ​ថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៣។

អ្នក​កាសែត​៣រូបសូម​អោយ​ស្ថា​ប័ន​សារ​ព័ត៌​មាន​៣​ខាង​លើចុះ​បក​ស្រាយចំ​នុច​មួយ​ចំ​នួន​ដូច​ជា៖ ទី​១-រថ​យន្ត​ពួក​គាត់​ចត​នៅ​ស្ងៀម​មួយ​កន្លែង​មិន​បាន​បើក​ដេញ​រថ​យន្ត​ដឹក​ឈើ​អស់​ជា​ច្រើន​ម៉ោង​នោះ​ទេ។ ទី២-ពួកគាត់​មិន​បាន​ចចារ​ជា​មួយ​ឈ្មួញ​​ដឹក​ឈើ​ទាប្រាក់​៥រយ​ដុល្លារ​រហូត​ដល់​២រយ​ដុល្លារ​នោះទេ។​ទី៣-លោក​ស៊ីញ-សំ​ឡី​ មិន​ធ្លាប់​បានតុលាការ​ចាប់​ដាក់​គុគ​ពី​បទ​​ទៅ​ប្លន់​ស្រូវ​ប្រ​ជាពលរដ្ឋ និង​​ចាក់​សោរ​បង្ឃាំ​មនុស្ស​នៅ​ស្រុក​ជី​ក្រែង​ដូច​ការ​ចោទ​ប្រ​កាន់​នោះដែរ។ អ្នក​កាសែត​ទាំង​បី​រូប​ខាង​លើ​អង្វ​យ៉ាង​ទទួច​សុំ​អោយ​អគ្គ អគ្គនាយក​រង និពន្ធនាយក និពន្ធនាយករង​ ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មេត្តា​ជួយ​ចុះ​ផ្សាយ​បក​ស្រាយ​បំ​ភ្លឺ​៣​ចំ​នុច​ខាង​លើ​តាម​ច្បាប់​សារ​ព័ត៌​មាន​ក្នុង​រយៈពេល​១​សប្តាហ៍ បើ​មិន​ដូច​ឆ្នោះទេ ពួកគាត់​និង​ដាក់​ពាក្យ​បណ្តឹងពី​អ្នក​សរសេរ​ព័ត៌​មាន​៣​រូប​ខាង​លើដែ​ល​សរ​សេរ​បំ​ភ្លើស​ការពិត​​ ​ទៅ​តុលាការខេត្ត​សៀម​រាប​ពី​បទ​បរិហាគេរ្តិ៍​ ដើម្បី​ទាម​ទា​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​ខាន​មិ​ន​បាន។

អ្នក​កាសែត​រង​គ្រោះ​៣​រូប​ដែល​ត្រូវ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ឈ្មោះ​ អៀ-ឆៃ​យិន​ បើ​ក​រថ​យន្ត​បំ​បុក​ជា​ច្រើន​ដង​ប៉​ង​ធ្វើ​មនុស្ស​ឃាត បាន​អះ​អាង​ថា លោក​ យិន​ តែង​តែ​ព្យាយាម​រក​អ្នក​មក​ចចារ​អោយ​ពួក​គាត់​យក​លុយ​ជា​ថ្នូរ​និង​ការ​ដឹក​ឈើ​ខុស​ច្បាប់​រប់​គាត់ តែ​ពួកគាត់​មិន​ព្រម​ទទួល​យក​លុយ​ដ៏​ស្អុយ​រលួយ​ទាំង​នោះ​ ទើប​លោក​យិន​បើ​ក​រថ​យន្ត​បុក​ពួក​គាត់​យ៉ាង​ដូច្នេះ។
អ្នក​កាសែត​រូប​នេះ​បាន​អោយដឹង​ទៀត​ថា ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹ​ ពី​បទ​ប៉ុប៉ង​មនុស្ស​ឃាតដោយ​ចេតនា ទៅ​អធិការ​ស្រុក​វ៉ារិន និង​ទៅ​លុលាការ​ខេត្ត​សៀម​រាប ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់ និង​សុំ​អោយ​តុលាការ​ ចាប់​ខ្លួន​ជន​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​ និង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​រូប​នេះមក​ផ្ទន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ជាស​វាង​ការ​សើច​យំ​ពី​មជ្ឈដ្ឋាន​មហាជនទូទៅ។

ពល​រដ្ឋ​អ្នក​ស្រលាញ់​ព្រៃ​ឈើ​នៅ​ទិស​ឧត្តរ​នៃ​ប្រ​ទេស​កម្ពុជាបាន​គាំ​ទ្រ​ក្រុម​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ហើយ​បាន​រិះ​គន់​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញថាមិន​ដែល​ឃើញ​ចាប់​បាន​ឡាន​ដឹក​ឈើសោះ។ ពួកគាត់​បាន​បន្ថែម​ថា គួរ​ណាស់​តែ​រដ្ឋាភិបាល​ថ្មី​ផ្តល់​រង្វាន់​ដល់​អ្នក​កាសែត​ទាំង​នេះ​ ដែល​ពួកគាត់​បាន​ខិតខំ​ជួយ​ជាតិ​មាតុភូមិ​ដោយ​ចំ​ណាយ​ថវិការ​ផ្ទាល់​ខ្លួន មិន​ដូច​មន្រ្តី​របស់​រដ្ឋ​ស៊ី​ប្រាក់​ខែ​អត់​ប្រ​យោជ៕​ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1876ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3329ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2502ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1831ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1726ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1891ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1717ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1643ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1828ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1755ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      813នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    9020នាក់
ខែនេះ    78732នាក់
ឆ្នាំនេះ   475740នាក់
សរុប   57827136នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 09:00