លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភេទ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 27 ខែ 12 ឆ្នាំ 2013 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 1808

លោក តេង សួន​ប្រធាន​ក្រុមនគរបាល​បង្ក្រាប​បទ​ល្មើស​ដែនសមុទ្រ​ខេត្តកំពត​កំពុង ត្រូវគេ រិះគន់​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​បទ ល្មើស​ដែនសមុទ្រ​ដោយ​គ្មាន​កោតញញើត​ពី​ច្បាប់ទម្លាប់​ឬ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះឡើយ។ មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក តេង សួន អត់​ដែល បង្ហាញ​ស្នាដៃ​បង្ក្រាប​អ្វី​ធំដុំ​ទេ​គឺ​សំងំ​តែ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ និង​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឆ្លងកាត់​ផ្ទៃសមុទ្រ​ខ្មែរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​តែប៉ុណ្ណោះ។

គ្រាន់តែ​ការចំណាយ លុយ​បេសកកម្ម​សម្រាប់​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ នេះ​ក្នុងមួយខែៗរាប់សិប​លាន​រៀល តែ​គ្មាន​ផលប្រយោជន៍​អ្វី​នោះទេ ដូច្នេះហើយ​បានជា​មន្ត្រី​តូចតាច​មួយចំនួន បាន​សំណូមពរ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​រំសាយ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នៅ​ខេត្តកំពត​ចោល​ទៅ​ប្រសើរ​ជាង​ដើម្បី​សន្សំសំចៃ​ថវិកាជាតិ ព្រោះ​ថវិកា​នោះ​ប្រៀប​បានជា​ការជួយ​ចេញ​ការចាយវាយ​ឲ្យ​លោក​តេង សួន​ក្នុង​ពេលចេញ​ប្រព្រឹត្ត​អំពើ​ពូក​រលួយ​លើ​ដែនសមុទ្រ​តែប៉ុណ្ណោះ។ ប្រភព​ដដែល​បាន​បន្តថា តាំងពី​លោក​តេង សួន ក្លាយជា​មេ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ កាលណា​មក គេ​ឃើញ​មានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច ពន្ធ​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនធំ​ដុះ​ទេ ហើយយូរៗធ្វើ​ម្តង​គ្រាន់​ឲ្យ​អ្នកកាសែត​ជួយ ផ្សព្វផ្សាយ​ពី​ស្នាដៃ ល្អ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​កុំ​ឲ្យ​ថ្នាក់លើ​ដឹង​ព្រោះ​អាច​ជ្រុះ​ស័​ក្តិ៍​ពី​ស្មា​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​បន្តថា ម្ចាស់​បទល្មើស​ឆ្លងកាត់​លើ​ផ្ទៃសមុទ្រ​ជា​រៀងរាល់​យប់​តែង​បង់​លុយកាក់​អោយ​មន្ត្រី ប៉ូលីស​ព្រំ​ដែនទឹក​អស់ហើយ ជាពិសេស លោក តេង សួន បានដាក់​មន្ត្រីជំនិតៗរបស់គាត់​មាន ជំនាញ​ខាង​ស៊ីលុយ​ពី​ក្រុម ឈ្មួញស្ងាត់ៗមិន ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នោះទេ​ដែល​ក្នុងមួយខែៗរាប់សិប​លាន​រៀល​យកទៅ​ចែកគ្នា​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំ ភើ​យ ។ សេចក្តី​រាយ​ការ​ណ៏​ដោយឡែក​បានអោយដឹងថា នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា ចាប់ពី​ខេត្តកំពត កោះកុង និង​ខេត្ត​ព្រះសីហនុ គឺមាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​ទូក​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​នាំយកទៅ​លក់​នៅ​ស្រុក​យួន ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំ។ ដោយឡែក មាន​ទូក​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ រួមទាំង​ប្រេងម៉ាស៊ូត មកពី​ស្រុក​សៀម  ចូល​ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ មួយថ្ងៃៗចំណុះ​រាប់សិប​តោន គេ​មិនដែល​ឃើញ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​របស់លោក តេង សួន យកចិត្តទុកដាក់​គិតគូរ​បង្ការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ទាំងនេះ​ទេ។

សូម្បីតែ​ទូក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​យួន និង​ស្រុក​សៀម​របស់​ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច ជាពិសេស​ទូក​ដឹកទំនិញ​មកពី​ចំណុច​ខ្លង​ស៊ុន នៃ​ស្រុក​សៀម មក​លើកដាក់​ទំនិញ​នៅ​ចំណុច​ផែ​ស្រែអំបិល ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង​បង់លុយ​ឲ្យ​លោក តេង សួន ជាប់​ជាប្រចាំ​ទើប​មិន​ដែលមាន​នរណា​ហ៊ាន​ប៉ះពាល់។ សម្រាប់​ទូក​នេសាទ​របស់ សៀម និង​យួន ដែល​បាន​ចូលមក​នេសាទ​ដោយ​ប្រើប្រាស់​ឧ​ប ករ​ណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​នោះ ត្រូវបាន​មន្ត្រី​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ទូក​នេ សាទ របស់​សៀម យួន មួយគូៗត្រូវ​បង់លុយ​ឲ្យ​លោក តេង សួន មិនតិចជាង ១០ម៉ឺន​បាត​នោះទេ​ក្នុងមួយខែៗទើប​គ្មាន​ការបង្ក្រាប។ បើ​រួមបញ្ចូល​ទាំង​ទូក និង​សា​ឡង់ ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​យកទៅលក់​នៅ​ស្រុក​យួន​របស់​ឈ្មួញធំៗមួយចំនួន​ក៏ ក្រុម​ឈ្មួញ​បាន​បង់លុយ​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​មិនតិច ដែរ ទើបអ្វីៗអាច​ដំណើរការ​ដោយ​រលូន។ លោក តេង សួន មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​ការចោទប្រកាន់ ដូចខាងលើ​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃទី១១ម្សិលមិញ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1905ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1917ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1869ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1901ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1635ដង សម្តេចបរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តម Le Minh Hung   អាន337ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3875ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1627ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1835ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1639ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:33