លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 1891

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍ អាច​រកចំណូលបាន​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​បើ​និយាយ​ពី​ផ្លូវ​គមនាគមន៍​វិញ គឺមាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំងជាងគេ ខូចខាត​ជាច្រើន​កន្លែង ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​មន្ទីរ​សាធារណការ​របស់លោក គឹម ប៊ុណ្ណា បាន​លើក​គម្រោង​សម្រាប់​ជួសជុល​ផ្លូវ ដូចជា​ការចាក់​បំពេញ គហុកបន្តិចបន្ទួច គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ហើយ​មានការ​បំប៉ោង គម្រោង​យក​ថវិកាជាតិ ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។សូម្បីតែ​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្ត ដូចជា​ផ្លូវ ៧​មករា ផ្លូវ​ចុង​កៅស៊ូ និង​ផ្លូវ​លោកតា​ណឺ​យ ក៏​ទទួលរង​នូវ​ការខូចខាត ដោយសារ​រថយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​បើកបរ​ឆ្លងកាត់ ទាំងយប់​ទាំង​ថ្ងៃ  មិនដែល​មានការ​ហាម​ឃាត់​នោះទេ​។​

​ចាប់​តាំង​ពី​​បាន​​ឡើង​​ធ្វើ ជា​​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ​​ខេត្ត​សៀម​រាប គេ​​មិន​ដែល​​ឃើញ​​លោក គឹម ប៊ុ​ណ្ណា យក​ចិត្ត​ទុក​ដាក់​​ចំ​ពោះ ស​កម្ម​ភាព​ដឹក​ជញ្ជូន​​លើស​​ទ​ម្ងន់ ដែល​​កំ​ពុង​​បំ​ផ្លាញ​​ផ្លូវ​​ជា​ច្រើន​​ខ្សែ ក្នុង​​ខេត្ត​សៀម​រាប​​នោះ​ទេ ហើយ​​អំ​ពើ​ពុក​រលួយ និង​បក្ខពួកនិយម​ក៏បាន​កើតមាន ជា​ហូរហែ​នាំ​ឲ្យ​មាន​ភាព​អសកម្ម ដូចដែល​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​លោក គឹម ប៊ុណ្ណា អន់​ជាង  សុខ ស៊ុន​លីម ឆ្ងាយ​ណាស់ ដែល​ទាមទារ​ឲ្យ​លោក ត្រាំ អ៊ីវ តឹក ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មេត្តា​ពិនិត្យមើល ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ផង​។​នៅក្នុង​ខេត្តសៀមរាប លោក គឹម ប៊ុណ្ណា បង្កើត​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​ចំនួន ២​កន្លែង គឺ​ចំណុច​ទី​១ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​ទី​២ នៅ​ចំណុច​ឃុំ​ល្វា នៃ​ស្រុក​ពួក គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នេះ មាន​នៅតាម​ច្រកចេញចូល  ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​។ ប៉ុន្តែ​រឿង​ពិត កងរាជអាវុធហត្ថ នគរបាល មន្ត្រី​ជំនាញ មកពី​ក្រសួង​សាធារណការ  ក៏ដូចជា​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ដែល​ប្រចាំការ​នៅ​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នោះ មិនដែល​អើពើ​ចំពោះ​ការដឹកជញ្ជូន លើស​ទម្ងន់​ម្តងណា​ឡើយ ឲ្យ​តែ​បង់លុយ​ចាប់ពី ៥​ម៉ឺន​ដល់​២០ ម៉ឺន​រៀល​ជូន​មន្ត្រី ដែល​ប្រចាំការ​នៅ​ទីនោះ អាច​ដឹក​លើស​ទម្ងន់​តាមតែ​អំពើ​ចិត្ត​។​

ជា​រៀងរាល់ថ្ងៃ​រថយន្ត​យី​ឌុប ដឹក​ថ្ម ខ្សាច់ ក្រួស របស់​ឈ្មួញ​ធំៗ បាន​បើកបរ​ឆ្លងកាត់​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក គឹម ប៊ុណ្ណា រាប់រយ​គ្រឿង គេ​មិនដែល​ឃើញ​រថយន្ត​ទាំងនោះ ត្រូវបាន​ហាមឃាត់ ឬ​ផាកពិន័យ​នោះទេ ព្រោះថា​ថៅកែ​រថយន្ត ដឹក​លើស​ទម្ងន់​ទាំងនោះ មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក គឹម ប៊ុណ្ណា ទើប​ឡាន ដឹក​ខ្សាច់​ក្រួស ថ្ម ទាំងនោះ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត ទោះជា​ហូរ​ខ្សាច់ ធ្លាក់​ថ្ម​រាយប៉ាយ​ពេញ​ផ្លូវ ក៏​គេ​មិនដែល​ឃើញ មន្ត្រី​សាធារណការ​ទាំងនោះ ឈឺក្បាល​វិលមុខ​ម្តងណា​ឡើយ​។ សម្រាប់​ឈ្មួញ​ថ្មីៗ ដែល​ទើប​ស្គាល់គ្នា ឬ​មិនសូវ​ស្គាល់ចិត្តស្គាល់ថ្លើម លោក គឹម ប៊ុណ្ណា ច្បាស់​ជា​ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត បង្កបញ្ហា​ចាប់​ផាកពិន័យ ជា​ប្រាក់​ចាប់ពី ២​លាន ដល់​៥ លាន​រៀល​ជាមិនខាន​។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល ដឹកជញ្ជូន​ផល​កសិកម្ម ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ ជាប់​កាតព្វកិច្ច​ចូល​បង់លុយ ជូន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផងដែរ គឺ​ចាប់ពី ២​ម៉ឺន​រៀល​ដល់​៥ ម៉ឺន​រៀល ដែល​គេ​អះអាងថា​ជា​សេវា​ថ្លៃ​បាយ បង្កើត​ឲ្យ​មានប្រតិកម្ម​តវ៉ា ធ្លាប់​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់​ទៀតផង​។

​គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ជាបន្ទាន់ ព្រោះ​ការដឹកជញ្ជូន​លើស​ទម្ងន់ កំពុង​បំផ្លាញ​ផ្លូវ​ជាច្រើន​ខ្សែ នៅ​ទូទាំង​ខេត្តសៀមរាប ហើយ​លោក គឹម ប៊ុណ្ណា ក៏មាន​ឱកាស​រៀបចំ​គ​ម្រោ​ង ស្នើសុំ​ថវិកាជាតិ ដើម្បី​យកមក​ជួសជុល​ផ្លូវ​ទាំងនោះ​ឡើងវិញ តាមរយៈ​ការ​បំប៉ោង​ខ្ទង់ចំណាយ ខ្ពស់កប់ពពក ហើយ​យកប្រាក់​ដែល​សេសសល់ ពី​ការ​បំប៉ោង​គម្រោង​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

អ្នក​យក​ព័ត៌មាន​យើង​ពុំ អាច​សុំ​ការ​បំភ្លឺពី​លោក គឹម-ប៊ុណ្ណា បាន​ទេនៅ​រសៀល​ថ្ងៃទី​ ១៣ ខែវិច្ឆកា ឆ្នាំ២០១៣​នេះ ព្រោះ​ទូរស័ព្ទមិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1587ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1849ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1703ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1647ដង ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន2226ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន2392ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2234ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2194ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2068ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1591ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:34