ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន

ដោយៈ វិចិត្រ សៀមរាប ថ្ងៃទី 14 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 10:05 នាទី ចំនួនអានៈ 736

បុរស​ជា​មេ​ខ្យល់ ​នាំស្ត្រី​ខ្មែរ​ឆ្លង​ដែន​ ទៅ​រៀប​ការ​ប្តី​នៅ​ឯ​ស្រុក​ចិន​ម្នាក់​ ក្នុង​ចំ​ណោម​ពីរ​នាក់​ បាន​ត្រូវ​ នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​ខេត្ត​ឃាត់​ខ្លួន​​ខណៈ​មេ​ខ្យល់​រូប​នោះ​បាន​បញ្ជូន​ស្ត្រី ​រង​គ្រោះ​ ទៅ​ដល់​ព្រ​លាន​ យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប​ តែ​ត្រូវ​បែក​ការ។

ការឃាត់​ខ្លួន​មេ​ខ្យល់​រូប​នោះ ​ធ្វើ​ឡើង​នៅ​ម៉ោង​២និង​៣០​នាទី​រសៀល ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣​ នៅ ចំ​ណុច​គល់​ស្ពាន​ថ្ម​ ព្រះ​រាជ​ដំ​ណាក់​ផ្នែក​ខាង​លិច​ស្ទឹង​ ពេល​ជន​សង្ស័យ​ជិះ​ម៉ូតូ​ត្រ​ឡប់​ទៅ​យក​ស្ត្រី​រង​គ្រោះ​វិញ។

មេខ្យល់​ដែល​ឃាត់​ខ្លួន​ មាន​ឈ្មោះ​ យ៉ុង សុផាត អាយុ៣៦ឆ្នាំ​ ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង។​ មុន​ចាប់​ខ្លួន​ រស់​នៅ​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​​ ជិះ​ម៉ូ​តូ​ធុន​វី​វ៉ា​ពណ៏​ខ្មៅ​ស្លាក​លេខ​ ភ្នំពេញ​ID-៩២៧៧។​ ចំ​ណែក​មេ​ខ្យល់​ម្នាក់​ទៀត​ឈ្មោះ ​ហួង ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជន​រូប​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ ក្រោយ​ដឹង​ថា​បែក​ការ។​ រី​ឯស្ត្រីដែល​បំ​រ៉ុង​ទៅ​យក​ប្តី ជា​ជន​ជាតិ​ចិន​ ទី១-ឈ្មោះ​ នី សុខជា​ អាយុ៣៣ឆ្នាំ​ ទី២-ឈ្មោះ ធុក សុខា​ អាយុ២៥ឆ្នាំ​ អ្នក​ទាំង​ពីរ​ រស់​នៅ​ខេត្ត​ កំពង់​ចាម។

លោក​វរ​សេនីយ៏​ត្រី​ ឆាយ​ ហាក់​ឡុង​ បាន​ឲ្យ​ដឹង​ថា ​ដំបូង​សមត្ថ​កិច្ច​ព្រ​លាន​យន្ត​ហោះ មាន​ការ​សង្ស័យ​ ទៅ​លើ​ស្ត្រី​ខ្មែរ​ទាំង​ពី​រូប​ ក៏​បាន​ហៅ​សាក​សួរ​ ឃើញ​ស្ថាន​ការ​មិន​ប្រ​ក្រ​តី សមត្ថ​កិច្ច​ព្រ​លាន​បាន​ផ្តល់​ដំ​ណឹង​មក​ ខាង​លោក។​ ភ្លាមៗ​ខាង​លោក​បាន​សាក​សួរ​ស្ត្រី​ខាង​លើ ​ហើយ​តាម​ប្រ​ម៉ាញ់​រក​ក្រុម​មេ​ខ្យល់​ តែ​រក​មិន​ទាន់​ឃើញ​ ក៏​បាន​ឲ្យ​ស្ត្រី​រង​គ្រោះ ​ទៅ​នៅ​រង​ចាំ​ចំ​ណុច​គល់​ស្ពាន​ថ្ម​ ហើយ​ទំ​នាក់​ទំ​នង​ទូរ​សព្ទ័​គ្នា។​ លោក​បាន​បន្តថា​ ពេល​ស្ត្រី ​រង​គ្រោះ​និយាយ​ទូរ​សព្ទ័​ ឲ្យ​មក​យក​រូប​គេ​វិញ​ ព្រោះ​ជើង​យន្ត​ហោះត្រូវ​ពន្យា​ពេល​ ជន​សង្ស័យ​ បាន​ជិះ​ម៉ូតូ​ មក​ស្ពាន​ថ្ម​ ហើយ​ខាង​លោក​ បាន​ហៅ​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​មេ​ខ្យល់​មាន​ពីរ​នាក់។ ​ជន​សង្ស័យ​បាន​ សារ​ភាព​ថា​ រូប​គេ​ពិត​ជា​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ ​ដល់​ស្រ្តី​ពីរ​រូប​នេះ​មែន​ ប៉ុន្តែ​រឿង​សោ​ហុយ​ ធ្វើ​លិខិត​ឆ្លង​ដែន​ និង​រឿង​ផ្សេង​ទៀត​ គឺ​ម្នាក់​ឈ្មោះហួង​ ជា​អ្នក​ផ្គត់​ផ្គង់​ទាំង​អស់។​

លោក​វរសេនីយ៏​ត្រី​ ឲ្យ​ដឹង​ទៀត​ថា តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ឈ្មោះ ​នីសុខជា​ គឺ​មេ​ខ្យល់​ឈ្មោះ​ហួង​ បាន​សន្យា​ឲ្យ​ប្រាក់​ ទៅ​ក្រុម​គ្រួ​សារ​គាត់​៦០០​ដុល្លារ​ និង​បាន​ឲ្យប្រាក់​ដល់​ដៃ​២០​ដុល្លារ​និង​៤០០០០រៀល​។ រីឯ ស្ត្រី​ ឈ្មោះ​ធុក​ សុខា បាន​ត្រូវ​មេ​ខ្យល់​ឈ្មោះ ​ហួង ទារ​យក​ប្រាក់​អស់​៣៧០​ដុល្លារ​វិញ​ ព្រោះ​នាំ​ទៅ​យក​ប្តី​ អ្នក​មាន​នៅ​ស្រុក​ចិន។​ ទោះ​បី​ជា​មេខ្យល់​ឈ្មោះ ហួង​ បាន​រត់​គេច​ខ្លួន​ក៏​ដោយ​ ពេល​នេះ​សមត្ថ​កិច្ច​កំ​ពុង តាម​ស្រាវ​ជ្រាវ​ ចាប់​ខ្លួន​ជា​បន្ត​ទៀត​ ព្រោះ​ជន​រូប​នោះ ​គឺ​បាន​ស្គាល់​អត្ត​សញ្ញាណ​ហើយ។

ស្ត្រីរង​គ្រោះ​ទាំង​ពីរ​នាក់​ បាន​ប្រ​គល់​ឲ្យ​ទៅ​អង្គការ​ អា​ហ្វី​ស៊ិប​ អប់​រំ។ ចំ​ណែក​ជន​សង្ស័យ​ និង​មធ្យោ បាយ​ធ្វើ​ដំ​ណើរ​ កំ​ពុង​រៀប​ចំ​ បញ្ជូន​ទៅ​តុ​លា​ការ​ ដោយ​ចោទ​ពី​បទ​ អំ​ពើ​លក់​ដូរ​មនុស្ស​សំ​រាប់​ឆ្លង​ដែន​  យោង តាម​មាត្រា ១៦​នៃ​ច្បាប់​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ អាច​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​ ពី៧ទៅ១៥​ឆ្នាំ ​ប្រ​សិន​បើ​តុ​លា​ការ​រក​ឃើញ ​កំហុស​ដូច​ការ​ចោទ​ប្រកាន់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1793ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3362ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន3078ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1830ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1816ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1835ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1877ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1770ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1238ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1796ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:53