មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​

ដោយៈ សៀ វិចិត្រ ក្រុង​ប៉ោយ​ប៉ែត ថ្ងៃទី 17 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 12:01 នាទី ចំនួនអានៈ 1691

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ជន​រង​គ្រោះ​ ​ដែល​ស្លាប់​មាន​ឈ្មោះ​វី​ ​បច្ចុប្បន្ន​ជា​ជាង​ ​មាស​នៅ​ផ្សារ​ត្រី ហើយ​ក្រោយ​ពី​ ​ស្លាប់​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​បូជា​នៅ​ឯ​ស្រុក​កំណើត​ ​ក្នុង​ខេ​ត្ដ​កំពង់​ចាម​ ​។ ប្រភព​បញ្ជាក់​ថា​ ​ការ​ដែល​រឿង​នេះ​មិន​មាន​ ​ការ​បែក​ធ្លាយ​ ​ព្រោះ​គ្រា​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ​បម្រុង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ម្ចាស់​គ្លី​និ​ក​បាន​សង​ប្រាក់​៥ពាន់​ដុល្លារ​ដើម្បី​បិទ​ការ​ខ្ចរខ្ចាយ​ទៅ​ខាង​ក្រៅ​ ​។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ដែរ​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះជា​ជាង​ ​មាស​រូប​នេះ​បាន​ជិះ​ម៉ូ​តូ​ចេញ​ពី​កន្លែង​ ​ផឹក​ស៊ី​ ​ហើយ​ក៏​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ ​ដួល​បណ្ដាល​ឱ្យ​របួស​ផ្នែក​ដៃ​ធ្ងន់​គួរ​ស​ម​។​ពេល​នោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ ​បញ្ជូន​ជន​រង​គ្រោះ​ចូល​ទៅ​ព្យាបាល​នៅ​ ​គ្លី​និ​ក​មួយ​នេះ​ ​ព្រោះ​កន្លែង​ជន​រង​គ្រោះ​ ​ជួប​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ជិត​នឹង​គ្លី​និក​ ​។ ពេល​ចូល​ទៅ​ព្យាបាល​ ​និង​វះ​កាត់​ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាមទារ​ឱ្យ​ គ្រូ​ពេទ្យ​ចាក់​ថ្នាំ​តេ​តា​ណុ​ស​ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​ ​ប៉ុន្ដែ​គ្រូ​ពេទ្យ​មិន​បាន​ ​ធ្វើ​តាម​សំណូម​ពរ​នោះ​ទេ​ ​។ បន្ទាប់​ពី​ ​នោះ​មក​ក្រុម​គ្រួ​ពេទ្យ​បាន​ចាប់​ផ្ដើម​វះ​ ​កាត់​ជន​រង​គ្រោះ​ ​ហើយ​ក៏​បណ្ដាល​ឱ្យ​ជន​ ​រង​គ្រោះ​ប្រកាច់​ស្លាប់បាតបង់ជីវិត​ ​ ​។

ជុំ​វិញ​ព័ត៌មាន​គ្រូ​ពេទ្យ​នៅ​គ្លី​និ​ក​ផ្សារ​ ​អ​គ្គៈ​ជ្រក​ក្រោម​ផ្ទះ​សំណាក់​ហង្ស​មាស​ ​ព្យាបាល​ជន​រង​គ្រោះ​ស្លាប់​ខាង​លើ​នេះ​ ​លោក​ឌិ​ត​ ​ឌី​ណា​ ​ម្ចាស់​គ្លី​និក​ ​និង​ជាម​ន្ដ្រី​ ពេទ្យ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​ផង​ ​នោះ​បាន​បដិសេធ​តាម​ទូរស័ព្ទ​នៅ​រសៀល​ ​ថ្ងៃ​ទី​១៦ ខែ​វិ​ច្ឆិ​កា​ថា​ ​គ្លី​និករ​ប​ស់​លោក​ ​មិន​មាន​ការ​វះ​កាត់​អ្នក​ជំងឺ​នោះ​ទេ​ ​ហើយ​ ​ក៏​បិទ​ទូរស័ព្ទ​ទៅ​ ​។

ដោយ​ឡែក​ទាក់ទិន​និង​ព័ត៌មាន​ការ​​ព្យាបាល​ជន​រង​គ្រោះ​ឱ្យ​ស្លាប់​ខាង​លើ​នេះ​ ​ដែរ​ ​មាន​សេចក្ដី​រាយ​ការណ៍​ឱ្យ​ដឹង​ដែរ​ ​ថា​ ​កាល​ពី​ជាង​២ឆ្នាំ​មុនបុរសជាមេ​ការ​ខា​រ៉ា​អូ​ខេ​ម្នាក់​នៅ​ហាង​ភ្នំ​មាស​ក៏​បាន​ស្លាប់​ ​នៅ​ក្នុង​គ្លី​និ​ក​នេះ​ដែរ​ ​បន្ទាប់​ពី​បុរសរង​គ្រោះ​ ​មិន​ស្រួល​ខ្លួន​ ​ហើយ​ចូល​ទៅ​ចាក់​ថ្នាំ​នៅ​ទី​នោះ​ធ្វើ​ឱ្យ​ប្រតិកម្ម​ថ្នាំ​ ​។ ក្រោយ​ពី​ស្លាប់​ ​គេ​បាន​ដឹង​ថា​ ​បុរសរង​គ្រោះ​ត្រូវ​បាន​កម្ម​ ​ករ​គ្លី​និ​ក​មួយ​នេះ​ដឹក​សព​យក​ទៅ​ទុក​ ​ចោល​នៅ​វ​ត្ដ​សូ​រិ​យា​រ៉ា​ម​ហៅ​វ​ត្ដ​ថ្មី​ ​។ កាល​នោះ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ ​បាន​ចុះ​ផ្សាយ​ករណី​មួយ​នេះ​ ​ប៉ុន្ដែ​គេ​ពុំ​ ​ឃើញ​ម​ន្ដ្រី​ពាក់​ព័ន្ធ​ ​ពិសេស​ប្រធាន​ ​មន្ទីរ​សុ​ខា​បា​ល​ខេ​ត្ដ​មាន​វិធាន​ការ​ទៅ​លើ​ ​គ្លី​និ​ក​មួយ​នេះ​ទេ​ ​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1941ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1795ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1919ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1681ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1815ដង អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន3398ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1904ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1625ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2475ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1831ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      673នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8880នាក់
ខែនេះ    78592នាក់
ឆ្នាំនេះ   475600នាក់
សរុប   57826996នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 07:17